no-alternative title

ក្រុមហ៊ុន ASUS ប្រកាសចេញញជាផ្លូវការនូវកុំព្យូទ័រយួរដៃ Creator Laptop ដ៏អស្ចារ្យបំផុតសម្រាប់អ្នកបង្កើតមាតិកាថ្មី

ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនដូចជា ProArt Studiobook, Zenbook Pro និង Vivobook Pro creator laptop ដ៏អស្ចារ្យក្នុងការប្រើប្រាស់ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លា និងមុខងារពិសេសៗជាច្រើនយ៉ាងសម្បូរបែបថែមទៀត។ សម្រាប់កុំព្យូទ័រ ProArt Studiobook ផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ និងស្ថេរភាពបំផុតសម្រាប់តម្រូវការទៅលើអ្នកបង្កើតមាតិកាអាជីពដែលចង់បំផុសនូវគំនិតដែលប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេនៅក្នុងវិស័យជាច្រើនដូចជាការបង្កើតមាតិកាប្រភេទ AudioVisual វិស្វកម្ម ឬផ្នែកវិទ្យាសាស្រ្តជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រ ZenBook Pro វិញបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលពិតជាល្អមែនទែនក្នុងការប្រើប្រាស់នៅក្នុងវិស័យ Studios ការងារការិយាល័យ និងកន្លែងសាធារណៈផងដែរ។ កុំព្យូទ័រ Vivobook Pro series នេះមានសមត្ថភាពខ្លាំងក្លា និងមុខងារជាច្រើនដ៏អស្ចារ្យសម្រាប់អ្នកបង្កើតមាតិកាថ្មីដូចជា Social Influencer, Live Streamer, Vlogger, Artist តន្ត្រីករក្មេងៗ និងជាច្រើនទៀតដែលចង់បង្កើតនូវទេពកោសល្យរបស់ពួកគេ និងការបញ្ចេញនូវទេពកោសល្យប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ពួកគេផងដែរ។

កុំព្យូទ័រ ASUS creator laptop នេះបំពាក់នូវអេក្រង់ 4K OLED HDR ដែលមានកម្រិតដល់ទៅ 16:10 aspect-ratio versions ដែលផ្តល់នូវភាពអស្ចារ្យសម្រាប់កន្លែងការងាររបស់អ្នកថែមទៀត។ អេក្រង់របស់កុំព្យូទ័រនេះមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនបត្រដំបូងបំផុត VESA DisplayHDR™ 600 True Black របស់ពិភពលោក និងការវាស់ទៅលើកម្រិតស្តង់ដារ PANTONE® Validated រួមជាមួយនឹងវិញ្ញាបនបត្រ ASUS-first Calman Verified សម្រាប់កុំព្យូទ័រម៉ូឌែល ProArt Studiobook ។ បន្ថែមពីនេះទៀតនោះ វាមានកម្រិតពណ៌ 100% DCI-P3 color gamut កម្រិតដូចទៅនឹងរោងកុន និងអាចការពារភ្នែកបានយ៉ាងមានប្រសិទ្ធិភាពថែមទៀត។ អេក្រង់នេះក៏ទទួលស្គាល់នូវវិញ្ញាបនបត្រ TÜV ដែលការពារភ្នែកបានយ៉ាងល្អ។ 

 

សម្រាប់កម្មវិធីជាច្រើនដែលត្រូវការក្រាហ្វិកធំខ្ពស់ៗនោះ កុំព្យូទ័រ ASUS creator laptop នេះត្រូវបានគេរហ័សនាមថា NVIDIA® Studio laptop ផងដែរ។ កុំព្យូទ័រ NVIDIA Studio laptop នេះបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX™ ឬ NVIDIA RTX GPUs ជាមួយនឹង real-time ray-tracing និងមុខងារ AI-Augmented ដែលមានការទ្រទ្រង់ជាមួយនឹង NVIDIA Studio drivers ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាព។ សម្រាប់អ្នកប្រើប្រាស់អាជីពដែលត្រូវការក្រាហ្វិកកាតខ្ពស់ក្នុងការប្រើប្រាស់នោះ នេះគឺជាអ្វីដែលអ្នកអាជីពទាំងនោះត្រូវការ។

 

បើនិយាយអំពីការឌីស្សាញទៅលើកុំព្យូទ័រស៊េរីថ្មីនេះវិញគឺមានភាពទាក់ទាញខ្លាំង និងបំពាក់នូវមុខងារសំខាន់ៗជាច្រើនថែមទៀត។ កុំព្យូទ័រ Zenbook Pro Duo 15 OLED នេះផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងមុខងារនៃការគ្រប់គ្រងកម្រិតខ្ពស់ជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយនឹង ASUS ScreenPad™ ឬ 4K ScreenPad Plus ដែលជា Touchscreen ទី 2 ដែលធ្វើអោយការងាររបស់អ្នកកាន់តែរលូនក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ Multi-tasking បានយ៉ាងមានប្រសិទ្ធិភាព។ សម្រាប់កម្មវិធី ScreenXpert 2 software នេះគឺមានមុខងារ virtual controls ជាច្រើននៅក្នុង ASUS Control Panel app ដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើ parameters ជាច្រើននៅក្នុងកម្មវិធីប្រភេទ Adobe® creative apps ។ កុំព្យូទ័រ ProArt Studiobook និង Studiobook Pro ផ្តល់នូវភាពច្នៃប្រឌិតខ្ពស់នៅក្នុងការគ្រប់គ្រងទៅលើកុំព្យូទ័រនេះបានយ៉ាងល្អ។ កុំព្យូទ័រនេះមានការភ្ចាប់តាមរយៈកម្វមីធី ProArt Creator Hub app ហើយអ្នកក៏អាចគ្រប់គ្រងនូវ parameters ជាច្រើននៅក្នុងកម្មវិធី Adobe creative apps ដែលក្នុងនោះមានកម្មវិធី After Effects®, Photoshop Lightroom® Classic, Photoshop® និង Premiere® Pro ។ ASUS Dial ក៏ពង្រឹងទៅលើការគ្រប់គ្រង ការកាត់បន្ថយទៅលើការប្រើប្រាស់នូវ Cursor បានយ៉ាងល្អផងដែរ។ សម្រាប់អ្នកប្រើប្រាស់ដែលប្រើប្រាស់នូវកុំព្យូទ័រម៉ូឌែល Vivobook Pro 14X/16X laptops វាក៏មានភ្ចាប់មកជាមួយនឹង ASUS DialPad និង ProArt Creator Hub appថែមទៀត។ 

 

ក្រុមហ៊ុន ASUS សហការជាមួយនឹងក្រុមហ៊ុន Adobe ក្នុងការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនធ្វើការជ្រើសរើសនូវកុំព្យូទ័រ ASUS creator laptop ជាមួយនឹងការ subscript រយៈពេល 3 ខែពេញទៅលើកម្មវិធី Adobe Creative Cloud suite ដែលនៅក្នុងនោះមានដូជា 20 creative apps, 100 GB cloud storage, Adobe Portfolio, Adobe Fonts និងជាច្រើនទៀត។ 

ProArt Studiobook: កម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់អ្នកច្នៃប្រឌិតអាជីព៖

កុំព្យូទ័រ ProArt Studiobook Pro 16 OLED នេះបំពាក់នូវបន្ទះឈីប AMD Ryzen™ 5000 H-Series Mobile Processors (W5600) ចុងក្រោយបំផុត ឬបន្ទះឈីប Intel Xeon workstation processor (W7600) ជំនាន់ទី 3 ដែលផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា ដំណើរការលឿន ការ Render បានលឿន ការប្រើប្រាស់កម្មវិធី visualization, Simulationនិងជាច្រើនទៀតបានយ៉ាងល្អ។ សម្រាប់ក្រាហ្វិកកាត NVIDIA RTX A2000 (W5600)  ឬ A5000 (W7600) Laptop GPU អាចធ្វើការងារធំៗបានយ៉ាងល្អដូចជា CAD, 3D ឬវីដេអូកម្រិតភាពច្បាស់ខ្ពស់។ កុំព្យូទ័រ ProArt Studiobook 16 OLED នេះប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 5000 H-Series Mobile Processors (H5600) ឬ Intel Core™ i9 (H7600) processors ជាមួយនឹង GeForce RTX 3070 (H5600) ឬ  3060 (H7600) graphics ។ វាក៏ប្រើប្រាស់នូវ NVIDIA Studio Drivers ដែលពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់កម្មវិធី software បានយ៉ាងមានប្រសិទ្ធិភាពផងដែរ។ បើនិយាយអំពីអេក្រង់វិញនោះ ProArt Studiobook Pro 16 OLEDនិង ProArt Studiobook 16 OLED នេះបំពាក់នូវអេក្រង់ទំហំ 16-inch 4K OLED HDR 16:10 550-nit ដែលច្បាស់ក្នុងការប្រើប្រាស់។ អេក្រង់នេះមានកម្រិត 60 Hz ដែលពិតជាល្អបំផុតសម្រាប់ការប្រើប្រាស់កម្មវិធី 2D និង 3D Visual App ជាមួយនឹងកម្រិតពណ៌ 100% DCI-P3 color gamut, PANTONE Validated និង Calman Verified ហើយវាមានពណ៌ច្បាស់នៅក្នុងកម្រិតដែល Delta E < 2 color, VESA DisplayHDR™ 500 True Black accreditation ជាមួយនឹង 1,000,000:1 contrast ratio ។

 

ASUS Dial ផ្តល់នូវភាពងាយស្រួលអោយអ្នកប្រើប្រាស់អាចប្រើប្រាស់នូវ Apps ជាច្រើនបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ វាអនុញ្ញាតអោយអ្នកគ្រប់គ្រងងាយស្រួលទៅលើ Parameters នៅក្នុងកម្មវិធី Adobe creative apps ជាច្រើនដែលក្នុងនោះមានដូចជា Photoshop, Premiere Pro, Photoshop Lightroom Classicនិង After Effects ។ សម្រាប់ ProArt Creator Hub app ថ្មីនេះផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើ laptop settings និង customizations ដែលនៅក្នុងនោះក៏មាន ASUS Dial settings ថែមទៀត។ សម្រាប់កុំព្យូទ័រទាំងពិរនេះមានភ្ជបា់ជាមួយនឹង 2x ultrafast PCIe® SSDs រ៉េម 64 GB 3200 MHz DDR4 RAM និងការតភ្ជាប់ទំនាក់ទំនងលឿនដូចជា Thunderbolt™ 4 (W7600/H7600)  ឬ SB 3.2 Gen 2 Type-C®, HDMI® 2.1 និង SD Express 7.0 card reader ផងដែរ។

 

Zenbook Pro Duo: រូបរាងស្តើងងាយស្រួលចល័តសម្រាប់អ្នកច្នៃប្រឌិតអាជីព៖

សម្រាប់អ្នកច្នៃប្រឌិតខ្ពស់ដែលស្វែងរកនូវកុំព្យូទ័រដេលមានរូបរាងតូច ស្តើង និងស្រាលក្នុងការប្រើប្រាស់នោះ កុំព្យូទ័រ Zenbook Pro Duo 15 OLED (UX582) គឺជាជម្រើសរបស់អ្នក។ កុំព្យូទ័រ Zenbook Pro Duo 15 OLED នេះទទួលបាននូវពានរង្វាន់ CES® 2021 Innovation Award ផងដែរ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15.6-inch ជាមួយនឹង ASUS ScreenPad Plus ដែលជាអេក្រង់ Touchscreen ទីពីរដែលមានទំហំ 14-inch ដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកធ្វើការងារ Multitasking ។ កុំព្យូទ័រ ZenBook Pro Duo 15 OLED មានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel Core i9 processor ។ វាក៏បំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX 3070 discrete graphics ដែលពង្រឹងទៅលើការងារធ្វើការនៅលើ Apps ជាច្រើនបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ កុំព្យូទ័រ ZenBook Pro Duo 15 OLED មានបំពាក់នូវ 2x ultrafast Thunderbolt 3 USB-C ports ដែលអាចផ្ទេរទិន្នន័យនៅក្នុងកម្រិត 40 Gbps ជាមួយនឹងមុខងារ DisplayPort ផងដែរ។

 

កុំព្យូទ័រ 15.6-inch Zenbook Pro 15 OLED នេះប្រើប្រាស់នូវបន្ទះឈីប Intel Core H-series (UX535) ឬ AMD Ryzen 5000 H-Series Mobile Processors (UM535) processors រ៉េមទំហំ 32GB និងក្រាហ្វិកកាត NVIDIA GeForce RTX 3050 Ti discrete GPU និង 1 TB PCIe 3.0 x4 SDD ផងដែរ។ កុំព្យូទ័រ Zenbook Pro 15 OLED (UX535) ក៏ប្រើប្រាស់ជាមួយនឹង ASUS ScreenPad ចុងក្រោយបំផុតដែលមានអេក្រង់ Touchscreen ទី 2 ទំហំ 5.65-inch ដែលអនុញ្ញាតអោយអ្នកងាយស្រួលក្នុងការប្រើប្រាស់មុខងារដែលអ្នកត្រូវការ។ គួរបញ្ជាក់ផងដែរថា អេក្រង់របស់កុំព្យូទ័រ ZenBook នេះមានអេក្រង់កម្រិត 4K OLED HDR ដែលដូចទៅនឹងកុំព្យូទ័រ Studiobook series ជាមួយនឹង PANTONE Validated color accuracy និង 100% DCI-P3 color gamut កម្រិតច្បាស់ដូចរោងកុន ជាមួយនឹងវិញ្ញាបនបត្រ TÜV សម្រាប់ការពារភ្នែកបានយ៉ាងមានប្រសិទ្ធិភាពថែមទៀត។

Vivobook Pro: រូបរាងទាន់សម័យ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់អ្នកច្នៃប្រឌិត

អ្នកប្រើប្រាស់អាចចាប់ផ្តើមនូវភាពច្នៃប្រឌិតខ្ពស់របស់ពួកគេជាមួយនឹងវត្តមានរបស់កុំព្យូទ័រ 16-inch Vivobook Pro 16X OLED (N7600 / M7600) និង 14-inch Vivobook Pro 14X OLED (N7400 / M7400) ឬ 15.6-inch Vivobook Pro 15 OLED (K3500 / M3500) និង 14-inch Vivobook Pro 14 OLED (K3400 / M3401) ។ Vivobook Pro 14X/16X OLED នេះមានសមត្ថភាពខ្លាំងក្លាផ្តល់អោយអ្នកប្រើប្រាស់នូវល្បឿនលឿនក្នុងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងមានភ្ជាប់ជាមួយនឹង ASUS DialPad ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចគ្រប់គ្រងបានយ៉ាងងាយស្រួលទៅលើកម្មវិធី software របស់ក្រុមហ៊ុន Adobe ផងដែរ។ កុំព្យូទ័រនេះមានអេក្រង់ទំហំធំដល់ទៅ 16-inch 4K OLED HDR 550-nit 16:10 ឬ 14-inch 2.8K OLED HDR 600-nit ដែលមានកម្រិតពណ៌ ultrawide 100% DCI-P3 color gamut ដែលធានាថាពណ៌របស់វាច្បាស់ក្នុងការប្រើប្រាស់បំផុត។

នេះគឺជាកុំព្យូទ័រដំបូងបំផុតដែលមានភ្ចាប់ជាមួយនឹងវិញ្ញាបនបត្រ VESA DisplayHDR True Black 600 ថែមទៀត។ កុំព្យូទ័រនេះទទួលបាននូវវិញ្ញាបនបត្រ PANTONE Validated ទៅលើកម្រិតពណ៌ច្បាស់ និងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយពន្លឺពណ៌ខៀវថែមទៀត។ កម្លាំងម៉ាស៊ីនរបស់វាគឺមានបន្ទះឈីប Intel Core i7 H Series (N7400/N7600) ជំនាន់ទី 11 ឬ AMD Ryzen 5000 H-Series Mobile Processors (M7400/M7600) ក្រាហ្វិកកាត NVIDIA GeForce RTX 3050 Ti graphics រ៉េមទំហំ 32GB ប្រព័ន្ធត្រជាក់ dual-fan cooling systemជាមួយនឹងបច្ចេកវិទ្យា ASUS IceCool Plus technology ។ កុំព្យូទ័រនេះមាន Touchpad ធំ ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power និង backlit keyboard និង ultrafast Thunderbolt 4 USB-C (N7400/N7600)  ឬ USB-C (M7400/M7600) ports ដែលមានការតភ្ជាប់បានយ៉ាងល្អ។ កុំព្យូទ័រនេះមានពណ៌ Comet Grey, Meteor White, 0° Blackនិង Cool Silver ។

កុំព្យូទ័រ Vivobook Pro 14/15 OLED នេះមានទម្ងន់ 1.4 kg (K3400 / M3401) ឬ 1.65 kg (K3500 / M3500) និងកម្រិតអេក្រង់ NanoEdge 2.8K (K3400 / M3401)  ឬ FHD OLED (K3500 / M3500)និងប្រព័ន្ធសំឡេង Harman Kardon ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel H Series CPU (K3400/K3500) ជំនាន់ទី 11 ឬ AMD Ryzen 5000 H-Series Mobile Processors (M3401/M3500) ជាមួយនឹង NVIDIA GeForce RTX 3050 graphics, dual-fan cooling system ជាមួយនឹងបច្ចេកវិទ្យា ASUS IceCool Plus technology, 16 GB memory, 1 TB PCIe SSD និង ultrafast WiFi 6 ។ កុំព្យូទ័រនេះមានពណ៌ Quiet Blue និង Cool Silver យ៉ាងទាក់ទាញ។ វាក៏មានគម្របបិទនៅលើ Webcam, ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើ Power Button និង backlit keyboard ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន