no-alternative title

ZenBook Filp 13 (UX363) គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Asus ដែលបំពាក់នូវអេក្រង់ OLED និងមានរូបរាងស្តើងជាងគេ

ក្រុមហ៊ុន ASUS បានប្រកាសចេញនូវ ZenBook Flip 13 (UX363) ដែលជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានតួរខ្លួនអាចបត់បាន 360° និងមានអេក្រង់ទំហំ 13.3 អ៊ីង ហើយនិងមានកម្រ៉ាស់ស្តើងជាងគេបំផុតរបស់ពិភពលោក។ នៅលើម៉ាស៊ីននេះ គឺត្រូវបានក្រុមហ៊ុនដាក់បញ្ចូលការតភ្ជាប់ជាមួយនិងរន្ធ HDMI និង USB Type-A ព្រមទាំងមានរន្ធ Thunderbolt™ 3 USB-C® ចំនួនពីរសម្រាប់ដំណើរការផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ZenBook Flip 13 (UX363) មានកម្រ៉ាស់ស្តើងត្រឹមតែ 13.9 មីលីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 1.3 គីឡូក្រាមប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់ ZenBook Flip 13 គឺមានរូបរាងតូច និងមានគន្លឺះ 360° ErgoLift hinge ដែលមានការច្នៃប្រឌិតយ៉ាងល្អឥតខ្ចោះ ដែលអនុញ្ញាតឱ្យលោកអ្នក ប្រើប្រាស់វាបានតាមរបៀបជាច្រើនដូចជា កុំព្យូទ័រយួរដៃ ថេប្លេត អាចបញ្ឈរ និងអាចប់បានស្របគ្នាដោយស្វ័យប្រវត្តិពីមុខទៅក្រោយ អាចបញ្ឈរអេក្រង់ ជាមួយនិងក្តារចុច ដើម្បីវាយអក្សរបានប្រកបដោយផាសុកភាព និងធ្វើឱ្យប្រព័ន្ធត្រជាក់របស់ម៉ាស៊ីននេះមានភាពប្រសើរទៀតផង។

ZenBook Flip 13 (UX363) ត្រូវបានក្រុមហ៊ុនវេចខ្ចប់ជាមួយនឹងថាមពលថ្ម 67 Wh ដែលមានសមត្ថភាពខ្ពស់ ដែលអាចដំណើរការបានរហូតដល់ 16 ម៉ោងឯណោះសម្រាប់ការសាកពេញម្តង។ និយាយទៅ ZenBook Flip 13 គឺអាចធ្វើការបានគ្រប់ទីកន្លែង និងពិតល្អឥតខ្ចោះសម្រាប់ជីវិតការងារនាពេលបច្ចុប្បន្ននេះ។ សម្រាប់ឆ្នាំងសាករបស់ ZenBook Flip 13 គឺមានការគាំទ្រការសាកថ្មលឿនជាមួយនឹងឆ្នាំងសាក 65 វ៉ាត់ តាមរយៈរន្ធ USB-C Easy Charge ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បានជាមួយឆ្នាំងសាកដែលមាន USB-C ឬ USB-C Power Delivery (PD) ស្តង់ដារជាច្រើនបានផងដែរ។

ZenBook Flip 13 គឺមានអេក្រង់ NanoEdge FHD ដ៏រលោង និងមានសមត្ថភាពអាចធ្វើការ Touchscreen បាន ហើយនឹងអាចប្រើបានយ៉ាងពេញលេញជាមួយ ASUS Pen ដែលក្រុមហ៊ុននេះ ទើបនឹងរចនាថ្មីទៀតផង។ អេក្រង់នេះ គឺមានការគាំទ្រដោយកម្រិតសម្ពាធ 4096 ដែលធានាបាននូវភាពជាក់លាក់ និងភាពប្រែប្រួលកាន់តែប្រសើរឡើងនៅក្នុងការបញ្ជា ឬចុចទៅលើអេក្រង់។ សម្រាប់ដំណើរការរលូនល្អ ZenBook Flip 13 គឺត្រូវបានក្រុមហ៊ុន បំពាក់នូវស៊ីភីយូប្រភទេ Intel® Core™ i7 ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិកកាត Intel® Iris® Plus និងមាន RAM ទំហំ 16GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 1TB PCIe® SSD។

Flexible Performance, Effortless Mobility

ZenBook Flip 13 មានការរចនាជាមួយនឹងរូបរាងប្រណីតប្លែកភ្នែក និងស្ទីលថ្មីទាំងអស់ ដែលមានការរួមបញ្ចូលគ្នានូវទម្រង់មួយ ដែលផ្តល់នូវការចល័តបានដ៏ល្អបំផុតជាមួយនឹងភាពប្រើប្រាស់ដ៏អស្ចារ្យ។ ម៉ាស៊ីននេះ គឺមានទម្ងន់ស្រាលបំផុតត្រឹមតែ 1.3 គីឡូក្រាម និងមានកម្រ៉ាស់ស្តើងត្រឹមតែ 13.9 មីលីម៉ែត្រ ដូច្នេះ ម៉ាស៊ីននេះ គឺពិតជាល្អឥតខ្ចោះសម្រាប់ផលិតភាពការងារ និងការបង្កើតនូវគំនិតច្នៃប្រឌិតបានយ៉ាងរលូនបើទោះបីជានៅពេលធ្វើដំណើរក៏ដោយ។

អ្វីដែលគួរអោយចាប់អារម្មណ៍បន្ថែមពីលើ កររចនាដ៏ស្តើងរបស់ម៉ាស៊ីន ZenBook Flip 13 នេះ គឺការបំពាក់នូវ I/O ជាច្រើន ដែលមានរន្ធ HDMI, USB Type-A និងរន្ធ Thunderbolt 3 USB-C ចំនួនពីរ។ មួយវិញទៀតនៅលើ ZenBook Flip 13 ក៏មានការបំពាក់មកជាមួយនូវ ASUS NumberPad 2.0 ដែលមានការច្នៃប្រឌិតប្រកបដោយគុណភាពខ្ពស់ផងដែរ។ នៅលើបន្ទះនេះ គឺមានការពង្រីកបន្ថែមកន្លែងប៉ះថាច់ ដែលទំហំ 30% ធំជាងម៉ូដែលមុនៗ និងមានការរួមបញ្ចូលបន្ទះលេខដែលមានពន្លឺ LED សម្រាប់បញ្ចូលទិន្នន័យងាយស្រួលទៀតផង។ នៅក្នុងនោះ នៅលើបន្ទះប៉ះ NumberPad ក៏នឹងអនុញ្ញាតឱ្យអោកប្រើប្រាស់មានភាពងាយស្រួលបើក ឬបិទ ហើយកម្មវិធីឆ្លាតវៃ សម្រាប់ការគ្រប់គ្រងការងារនានាបាន តាមរយៈខូស័របើទោះបីជា NumberPad កំពុងតែដំណើរក៏ដោយ។

Flex with Style

ការច្នៃប្រឌិតថ្មី 360° ErgoLift hinge នៅលើ ZenBook Flip 13 នៅពេលនេះ គឺបានបង្ហាញថា ក្រុមហ៊ុន ASUS មានយន្តការធ្វើអោយម៉ាស៊ីនមួយនេះ មានសមត្ថភាពអាចធ្វើការងារបានច្រើនយ៉ាង និងតាមរបៀបដែលគ្រប់គ្នាចង់បាន។ រូបរាងថ្មីនៃម៉ាស៊ីននេះ គឺបានផលិតឡើងដោយភាពជាក់លាក់ ដែលត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ ដើម្បីលើក បត់ និងផ្អៀងក្តារចុចគែមមួយទៅគែមថ្មីទៅជាទីតាំងវាយអក្សរប្រកបដោយផាសុកភាព ខណៈពេលដែលធ្វើអោយប្រសើរឡើងនូវលំហូរខ្យល់ត្រជាក់នៅពេលដែលអេក្រង់ NanoEdge ត្រូវបានបើក។ លើសពី 135°។ ជាមួយការរចនាក្តារចុចពេញ ពីគែមទៅគែមនេះ ក៏ជួយបន្ថែមកន្លែងសម្រាប់ជួរថ្មីនៃគ្រាប់ចុចមុខងារនៅខាងស្តាំដៃផងដែរ។ សម្រាប់ការប្រើប្រាស់ ErgoLift hinge នេះ គឺកាន់ធ្វើអោយអេក្រង់មានសុវត្ថិភាពនៅគ្រប់មុំ  និងអនុញ្ញាតឱ្យ ZenBook Flip 13 ដែលអាចប្រើបានក្នុង កុំព្យូទ័រយួរដៃក៏បាន ថេប្លេតក៏បាន របៀបឈរ ឬតង់ក៏បាន។ ហើយនៅពេលដែលអ្នកបត់វានៅក្នុងទម្រង់ថេប្លេត គន្លឺះនេះ នឹងធ្វើសកម្មភាពទាំងពីរ ដែលនឹងបង្វិលដោយស្វ័យប្រវត្តិ ដើម្បីអនុញ្ញាតឱ្យអេក្រង់បត់រាបស្មើទល់ខ្នងគ្នាបាន។

Extreme Battery Life

ZenBook Flip 13 ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្ពស់ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ ងារ ឬលេងបានរហូតដល់ 16 ម៉ោង ដោយការសាកពេញម្តង។ ជាមួយនិងបច្ចេកវិទ្យាសាកថ្មលឿនរបស់ម៉ាស៊ីននេះ គឺនឹងអនុញ្ញាតឱ្យបញ្ចូលថ្មបានដល់ 60% ដោយប្រើពេលត្រឹមតែ 49 នាទីប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់ គឺពិតជាអាចដំណើរការងារបានលឿនជាងពេលណាទាំងអស់។ បន្ថែមពីនេះ វាក៏មានការគាំទ្រដោយ ASUS USB-C Easy Charge ដែលអនុញ្ញាតឱ្យ ZenBook Flip 13 សាកថ្មពីឧបករណ៍សាក USB-C ស្តង់ដារផ្សេងៗបានទៀតផង។ អ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្មលឿនបំផុតជាមួយនឹងឆ្នាំងសាក USB Power Delivery-certified ណាមួយ រួមទាំងអាដាប់ទ័រសាកលឿន 65 វ៉ាត់ដែលក្រុមហ៊ុននេះបានដាក់មកជាមួយស្រាប់ផងដែរ។ ម៉្យាងទៀត អ្នកប្រើប្រាស់អាចសាកឧបករណ៍របស់ពួកគេនៅពេលធ្វើដំណើរជាមួយឆ្នាំងសាកក្រុមហ៊ុនអាកាសចរណ៍ ឧបករណ៍សាកថ្មចល័ត ឬ Power Bank បានទៀតផង។

Precision Touchscreen

ZenBook Flip 13 ត្រូវបានបំពាក់ដោយអេក្រង់ FHD NanoEdge ដែលមានទំហំ 13.3 អ៊ីង មាចប៉ះបញ្ជាដោយម្រាមដៃ បនិងប៊ិកបាន និងមានគែមស្តើងត្រឹម 3.9 មីលីម៉ែត្រ ដែលអាចពង្រីកទំហំអេក្រង់អតិបរមា ខណៈពេលដែលមានការកាត់បន្ថយគែមអេក្រង់របស់កុំព្យូទ័រយួរដៃនេះកាន់តែតូចជាងមុន។ ជាមួយនឹងអេក្រង់ទំហំនេះ វិចិត្រករ អ្នកថតរូប ហើយនិងអ្នករចនា គឺនឹងចូលចិត្តលទ្ធភាព ដែលផ្តល់ដោយអេក្រង់ NanoEdge ស្របពេលដែលមានសមត្ថភាពអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen និង Windows Ink ក៏បាននោះ។ អេក្រង់ថាច់ស្គ្រីននេះ គឺមានភាពជាក់លាក់ខ្ពស់ គឺត្រូវគ្នាយ៉ាងពេញលេញជាមួយនឹងកម្រិតភាពប្រែប្រួលសម្ពាធ 4096 របស់ ASUS Pen ដោយផ្តល់នូវបទពិសោធន៍ថ្មីមួយ និងធ្វើ ZenBook Flip 13 ឱ្យប្រសើរឡើង ក្លាយទៅជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការច្នៃប្រឌិត ការកត់ត្រា និងការកែសម្រួលវិចារណញាណនៅក្នុងកម្មវិធីដែលគាំទ្រណាមួយ។

 

Silky-Smooth Power

ជាមួយនឹងដំណើរការដោយស៊ីភីយូ Intel Core i7 ជំនាន់ទី 11 និងមានការអមដំណើរជាមួយនឹងក្រាហ្វិក Iris Plus នៅ ZenBook Flip 13 នោះ បានធ្វើអោយម៉ាស៊ីននេះ មានសមត្ថភាពខ្ពស់ និងសម្រួលការងារបានកាន់តែរលូន និងផ្តល់នូវបទពិសោធន៍ដ៏រលូនបំផុត បើទោះបីជារត់ជាមួយការងារធំៗក៏ដោយ។ ZenBook Flip 13 មានរ៉េមទំហំរហូតដល់ 16GB ដែលជាប្រភេទ PDDR4X RAM 3733 MHz L រួមជាមួយនឹងអង្គផ្ទុកទិន្នន័យធំរហូតដល់ 1TB PCIe SSD សម្រាប់ការផ្ទុកឯកសារនានា។

សម្រាប់ Wi-Fi 6 (802.11ax) ដែលមានតម្លើងនៅក្នុង ZenBook Flip 13 គឺនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយនឹងការទស្សនាវីដេអូអនឡាញបានដល់កម្រិត 4K UHD បានយ៉ាងរលូន ហើយនិងអាចធ្វើការផ្ទេរប្តូរ ទិន្នន័យ បាននៅក្នុងល្បឿនលឿនជាងខ្សែរហូតដល់ 2.4 Gbps។ ជាមួយដំណើរការ Wi-Fi 6 (802.11ax) នេះ កឺបានធ្វើឱ្យប្រសើរឡើងនូវ ASUS WiFi Master Premium ដែលរួមមាន ASUS WiFi Stabilizer និង ASUS WiFi SmartConnect។ សម្រាប់ស្ថេរភាពរឹងមាំ ប្រព័ន្ធ WiFi Stabilizer គឺបានធ្វើអោយទិន្នន័យប្រព័ន្ធមានស្ថេរភាព ដូច្នេះអ្នកប្រើប្រាស់ នឹងនៅតែរីករាយជាមួយនឹងល្បឿនដែលលឿនបំផុត។ ជាមួយ WiFi SmartConnect ដែលមានភ្ជាប់មកនៅក្នុងកម្មវិធី MyASUS នេះ គឺធានាថា ZenBook Flip 13 អាចជ្រើសរើសប្រភព WiFi ល្អបំផុតដោយស្វ័យប្រវត្តិ ដោយភ្ជាប់យ៉ាងរលូនទៅនឹងសញ្ញា WiFi ល្អបំផុត និងចំណុចក្តៅដែលគេបានស្គាល់។

AVAILABILITY & PRICING

កុំព្យូទ័រយួរដៃជំនាន់ថ្មី ASUS ZenBook Flip 13 (UX363) មានលក់ក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ $1299 និងមានលក់នៅគ្រប់ហាងចែកចាយទាំងអស់ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងជាមួយនឹងម៉ាស៊ីននេះ សូមទាក់ទងតំណាង ASUS ដែលនៅក្បែរលោកអ្នកបំផុត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន