no-alternative title

MSI Stealth 17, Stealth 16, Stealth 14 Studio បង្ហាញវត្តមាននៅ CES 2023 ជាមួយស៊ីភីយូ Intel 13th Gen

នៅកំឡុងព្រឹត្តិការណ៌ CES 2023 ក្រុមហ៊ុន MSI បានប្រកាសចេញនូវឡែបថបម៉ូដែលថ្មីៗជាច្រើន ដែលរួមមានដូចជា MSI Stealth 17 Studio, Stealth 16 Studio និង Stealth 14 Studio ជាដើម។ ផលិតផលថ្មីៗទាំងនេះ គឺមានការបំពាក់មកជាមួយនូវតួខ្លួនប្រភេទ Magnesium alloy និងជាប្រភេទម៉ាស៊ីនដែលមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាទំនើបសម្រាប់អ្នកប្រើប្រាស់ជាមួយការងារធំៗដូចជា អ្នកផលិតមាតិកា និងអ្នក Professionals ក៏ដូចជា gamers ជាដើម។ អ្វីដែលគេមើលឃើញច្បាស់ជាងនេះ គឺនៅលើម៉ាស៊ីននិមួយៗ មានការតម្លើងជាមួយ Hardware ដែលមានគុណភាពខ្ពស់ខ្លាំងតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Stealth 17 Studio

សម្រាប់ម៉ូដែលនេះ គឺមានទំហំអេក្រង់ទំហំ 17.3-អ៊ីង UHD កម្រិត 4K បង្ហាញចេញបានជាមួយទំហំ 3840x2160pixels ល្បឿន 144Hz refresh rate។ ឡែបថបម៉ូដែលថ្មីនេះ គឺមានតម្លើងមកជាមួយនូវបន្ទះឈីបជំនាន់ថ្មី 13th Generation Intel Core i9-13900H ឬ Core i7-13700H processor ដែលមានការអមដំណើរដោយក្រាហ្វិកាត NVIDIA 4000 RTX series graphics processor ថែមទៀតផង។ ម៉ាស៊ីននេះមានរ៉េមទំហំ 16GB ជាប្រភេទ VRAM អាចតម្លើងបានដល់ទៅទំហំ 64GB ខណៈដែលអង្គចងចាំមានទំហំ 2TB ប្រភេទ SSD storage។ ឡែបថបម៉ូដែលថ្មីនេះ មានរន្ធ USB Type-C Thunderbolt ports, USB Type-A, combo audio, HDMI និងរន្ធ SD card reader ព្រមទាំងរន្ធ Ethernet port។ នៅលើឡែបថបម៉ូដែលថ្មីនេះ ថែមទាំងមានកាមេរ៉ា Full HD IR webcam ជាមួយនិង Security shutter ដែលមានការគាំទ្រដោយ Windows Hello facial recognition software ផងដែរ។ នៅលើម៉ាស៊ឺននេះក៏មាន fingerprint reader និង TPM module ថែមទៀត។ សម្រាប់ប្រព័ន្ធសម្លេង គឺមាន DynaAudio 6 គ្រាប់ ដែលមានការគាំទ្រដោយបច្ចេកវិទ្យាសម្លេង Nahimic EasySurround sound ថែមទៀត។

MSI Stealth 16 Studio

ក្រឡេកមកម៉ូដែលនេះ គឺមានអេក្រង់ទំហំ 16-អ៊ីង UHD មានកម្រិត 4K ហើយនិងមានសមត្ថភាពអាចបង្ហាញចេញបានជាមួយនិងទំហំ 3840x2160 pixels នៅលើខ្នាត 16:10 aspect ratio និងមានល្បឿនអេក្រង់ 120Hz refresh rate។ ម៉ាស៊ីននេះ ដំណើរការជាមួយស៊ីភីយូជំនាន់ទី 13th generation Intel Core i9-13900H CPU និងមានការគាំទ្រដោយក្រហ្វិកកាត NVIDIA GeForce RTX 4070 GPU ហើយនិងមានរ៉េមដែលអាចបន្ថែមបាបដល់ទៅ 64GB DDR5 RAM ព្រមទាំងមានអង្គចងចាំទំហំ 2TB ប្រភេទ SSD storage។ ម៉ូដែលនេះក៏មានប្រើកាមេរ៉ា FHD IR webcam ដែលមានការទ្រទ្រង់នូវ Windows Hello ហើយនិង fingerprint reader រួមជាមួយ TPM module ដូចម៉ូដែលមុននេះដែរ។ នៅលើម៉ាស៊ីននេះ ក្រុមហ៊ុនបានធ្វើការពង្រឹងទៅលើប្រព័ន្ធទប់កំដៅ Vapor Chamber cooling system ដើម្បីជួយអោយដំណើរការបានល្អ និងរលូនថែមទៀតផង។ ម៉ូដែលនេះ មានថ្ម 4-cell កម្លាំង 99.9Whe និងមានការគាំទ្រឆ្នាំងសាក 240W កម្រ៉ាស់ស្តើងផងដែរ។ MSI Stealth 16 Studio មានពណ៌ Star Blue និង Pure White។ 

MSI Stealth 14 Studio

សម្រាប់ម៉ូដែលចុងក្រោយនេះ គឺមានអេក្រង់ទំហំ 14-អ៊ីងបង្ហាញចេញបានកម្រិត QHD+ ជាមួយទំហំ 2560x1600pixels នៅខ្នាត 16:10 aspect ratio និងមានល្បឿនអេក្រង់ 240Hz refresh rate។ MSI Stealth 14 Studio បំពាក់មកជាមួយនូវស៊ីភីយូ Intel Core i7-13007H processor គាំទ្រដោយក្រាហ្វិកកាត NVIDIA GeForce RTX 4070 Laptop GPU និងមានរ៉េមទំហំ 8GB VRAM និងម៉ូដែលមួយទៀតមានក្រាហ្វិកាត NVIDIA GeForce RTX 4060 Laptop GPU មានរ៉េម 8GB VRAM ដូចគ្នា។ MSI Stealth 14 Studio អាចបន្ថែមរ៉េមបាន 64GB DDR5 RAM និងអង្គចងចាំទំហំ 2TB SSD storage។ នៅលើម៉ាស៊ីននេះ ក្រុមហ៊ុន MSI ក៏បានបន្ថែមនូវប្រព័ន្ធទប់កំដៅ Vapor cooling system ដើម្បីជួយដល់ដំណើរការលើ ថាមពលដំណើរការផងដែរ។ ជាមួយគ្នានេះ ម៉ាស៊ីននេះក៏នូវមាន RGB-lit keyboard, USB Type C Thunderbolt ports, USB Type A, HDMI និង combo audio jack។ សម្រាប់តម្លៃ MSI Stealth 14 Studio នឹងមានតម្លៃចាប់ពី $1,599 ហើយអាចនឹងមានលក់នៅខែក្រោយនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន