no-alternative title

ផលិតផល ASUS និង ROG ជាច្រើន ទទួលបានពានរង្វាន់ច្នៃប្រឌិត CES 2023 Innovation Awards

កាលពីថ្ងៃទី 4 ខែមករា ឆ្នាំ 2023 កន្លងទៅនេះ នៅទីក្រុង LAS VEGAS សហរដ្ឋអាមេរិក ក្រុមហ៊ុន ASUS និង Republic of Gamers (ROG) បានប្រកាសរួមគ្នាថា ផលិតផលរបស់ខ្លួនជាច្រើនប្រភេទ ដែលរាប់ចាប់ពីប្រភេទ Gaming, Computer Peripherals & Accessories to Home Appliances គឺទទួលបាននូវផ្តល់កិត្តិយសនៅក្នុងកម្មវិធី CES 2023 Innovation Awards ដែលមានពានរង្វាន់ចំនួន 7 ក្នុងនាមជាផលិតលំដាប់កំពូល ដែលមានការរចនាប្រកបដោយភាពច្នៃប្រឌិត និងលក្ខណៈពិសេសដែលផ្តោតលើអ្នកប្រើប្រាស់។ 

ផលិតផល ASUS ថ្មីៗ ដែលទទួលបានជ័យលាភីក្នុងឆ្នាំនេះ មានដូចជា ASUS TUF Gaming A16 Advantage Edition (FA617) កុំព្យូទ័រយួរដៃលេងហ្គេម។ ម៉ូនីទ័រ USB ចល័ត ZenScreen MB17AHG & MB16QHG និង MB249C ជាដើម ដែលផលិតទាំងនេះ មានការរចនាថ្មី មានភាពងាយស្រួលប្រើប្រាស់។ ហើយសម្រាប់ប្រភេទដែលមានការច្នៃចេញជាមួយភាពឆើតឆាយ គឺដូចជា ម៉ាស៊ីនបញ្ចាំង LED ចល័ត ZenBeam Latte L2 និង ASUS Ozone Water Sanitizer OW100 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយគ្នាននេះ នៅឆ្នាំនេះ សម្រាប់ផលិតផល ROG ដែលមានដំណើរការខ្ពស់ ចំនួនពីរ ក៏ត្រូវបានផ្តល់កិត្តិយសផងដែរ ក្នុងនោះមានដូចជា កុំព្យូទ័រយួរដៃលេងហ្គេម ROG Zephyrus M16 (GU604) ដែលបំពាក់ដោយសមាសធាតុ ដែលមានប្រសិទ្ធភាពខ្ពស់ ផ្តល់នូវការប្រកួតប្រជែងនៅក្នុងសេណារីយ៉ូហ្គេមគ្រប់ប្រភេទ។ លើសពីនេះ ថេប្លេតលេងហ្គេម ROG Flow Z13 (GZ301) ក៏មានការរួមបញ្ចូលគ្នានូវភាពចល័តជាមួយនឹងដំណើរការខ្លាំង ដែលទាំងអស់ត្រូវបានដាក់ជាទម្រង់ថេប្លេត ដើម្បីបើកការលេងពីគ្រប់ទីកន្លែងបានថែមទៀត។

 

សូមជំរាបថា កម្មវិធី CES Innovation Awards នេះ គឺមានការគ្រប់គ្រង និងមានបង្កើតឡើងដោយស្ថាប័ន Consumer Technology Association (CTA)® នឹងបានធ្វើការប្រកួតប្រជែងប្រចាំឆ្នាំ ដើម្បីផ្តល់កិត្តិយសដល់ការរចនា និងវិស្វកម្មឆ្នើមនៅក្នុងផលិតផលបច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ដែលមានផលិតផលដល់ទៅ 28 ប្រភេទ។ គណៈកម្មាការ និងចៅក្រមអ្នកជំនាញក្នុងឧស្សាហកម្ម រួមទាំងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ អ្នករចនា វិស្វករ និងច្រើនទៀត បានពិនិត្យមើលការដាក់ស្នើដោយផ្អែកលើការច្នៃប្រឌិត វិស្វកម្ម និងមុខងារ និងសោភ័ណភាព និងការរចនា។ ហើយសម្រាប់បញ្ជីរាយនាមអ្នកដែលទទួលពានរង្វាន់ CES 2023 Innovation Awards រួមទាំងការពណ៌នាអំពីផលិតផល និងរូបថតលម្អិត អាចរកបាននៅ CES.tech/innovation ។

ASUS និង ROG CES 2023 Innovation Award Honorees

ROG Zephyrus M16 (GU604)

ROG Zephyrus M16 គឺជាកុំព្យូទ័រយួរដៃលេងហ្គេមដែលត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យបំផុតជាមួយនឹងអេក្រង់កម្រិត QHD ប្រភេទ mini LED 240 Hz កម្រិត 3ms និងសមាមាត្រអេក្រង់ទៅតួខ្លួន 92%។ ROG Zephyrus M16 គឺទទួលបានកិត្តិយសនៅក្នុងប្រភេទហ្គេមនៃពានរង្វាន់ CES 2023 Innovation Awards ថ្មីផ្តល់នូវដំណើរការដ៏គួរឱ្យចាប់អារម្មណ៍ជាមួយដំណើរការលើបន្ទះឈីបជំនាន់ថ្មី 13th Gen Intel® Core™ i9-13900H processor និងមានក្រាហ្វិកាត NVIDIA® GeForce RTX™ 40 series Laptop GPU ហើយនឹងកម្លាំង  145W អតិបរមា TGP MUX Switch និង NVIDIA Advanced Optimus ថែមទៀត។ ម៉ាស៊ីននេះ មានការបំពាក់ជាមួយ RAM ទំហំដល់ទៅ 64GB ប្រភេទ DDR5  4800MHz និងមានរន្ធដោត SO-DIMM ចំនួន 2 សម្រាប់ពង្រីក Zephyrus M16 ផ្តល់នូវល្បឿនទាំងការបង្ហាញ និងដំណើរការដែលអ្នកលេងហ្គេមត្រូវការដើម្បីទទួលបានការប្រកួតប្រជែង។ នៅលើ ROG Zephyrus M16 គឺបំពាក់ការបំពាកៈនូវបច្ចេកវិទ្យាផ្តាច់មុខ AniMe Matrix™ ជាមួយនឹងរន្ធម៉ាស៊ីនចំនួន 18,710 និងអំពូល LED ចំនួន 1,711 ហើយ ចំនុចម៉ាទ្រីស LED ទាំងនេះ ផ្តល់នូវលទ្ធភាពអាចអោយអ្នកប្រើបប្រាស់ការធ្វើបដិរូបកម្មគ្មានដែនកំណត់។

ROG Flow Z13 (GZ301)

ជាមួយនិងការទទួលបាននូវពានរង្វាន់ CES 2023 Innovation Award in Gaming ថេប្លេតលេងហ្គេម ROG Flow Z13 ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការបន្ទះឈីប Intel Core i9-13900H ជំនាន់ទី 13 និងនិងក្រាហ្វិក NVIDIA GeForce RTX 40 Series Laptop GPU ហើយនិងមានការគាំទ្រ G-SYNC និង DDS 2.0 ថែមទៀតផង។ ថេប្លេតនេះ បាននាំមកនូវបទពិសោធន៌ថ្មីជាមួយនិងអេក្រង់ដែលមានទំហំដល់ទៅ 13 អ៊ីង ប្រភេទ Nebula Display ដែលបង្ហាញចេញបានជាមួយសមាមាត្រនៅលើខ្នាត 16:10។ អេក្រង់នេះ បង្ហាញចេញបានកម្រិត QHD ល្បឿន 165Hz ឬ FHD ល្បឿន 120Hz។ ជាមួយរូបរាងថ្មីនេះ អ្នកប្រើប្រាស់ អាចចល័តផលិតផលនេះ បានយ៉ាងងាយស្រួល ដោយសារតែវាមានទម្ងន់ត្រឹមតែ 1.1 គីឡូក្រាមប៉ុណ្ណោះ។ ROG Flow Z13 នាំមកនូវការលេងហ្គេមដ៏សម្បូរបែប បទពិសោធន៍ជាមួយការគាំទ្រដោយ Mouse ក្តារចុច និងឧបករណ៍បញ្ជា និងមុំមើលច្រើនដែលអាចកែតម្រូវបានរហូតដល់ 170°។

ASUS TUF Gaming A16 Advantage Edition (FA617)

សម្រាប់កុំព្យូទ័រយួរដៃលេងហ្គេម ASUS TUF Gaming A16 Advantage Edition គឺបាននាំមកជូនអ្នកលេងហ្គេមនូវការជំរុញដ៏ធំជាមួយនឹងបន្ទះអត្រាធ្វើឱ្យស្រស់កម្រិត QHD ជាមួយនិងល្បឿន 240Hz។ ជាមួយនិងការប្រើប្រាស់ស៊ីភីយូ AMD-Powerhouse នោះ ផលិតផលថ្មីទាំងអស់នេះ គឺត្រូវបានផ្តល់កិត្តិយសដោយ CES 2023 Innovation Award in Gaming ដោយភ្ជាប់មកជាមួយបន្ទះស៊ីភីយូ CPU Ryzen 9 Zen 4 ជំនាន់ចុងក្រោយបំផុត ហើយនិងមានការប្រើប្រាស់នូវក្រាហ្វិកាត Radeon® RDNA3 GPU និង AMD Smart Access Graphics ថែមទៀត។ ASUS TUF Gaming A16 Advantage Edition គឺប្រើប្រាស់នូវកង្ហា ដែលមានចំនួន 84-blade Arc Flow Fans™ ដែលមានសមត្ថភាពអាចបំភាយកំដៅចេញពីប្រព័ន្ធភ្លាមៗ ដើម្បីផ្តល់នូវដំណើរការប្រើប្រាស់អោយនៅយែស្ថិតនៅក្នុងកម្រិតកំពូលក្នុងអំឡុងពេលហ្គេមអនឡាញ។

ASUS ZenScreen MB17AHG និង MB16QHG

ជាមួយនិងម៉ូនីទ័រ ASUS ZenScreen MB17AHG នេះវិញ គឺមានអេក្រង់ផ្តល់នូវអត្រាពណ៌ និងពន្លឺស្រស់ស្អាត និងមានល្បឿនអេក្រង់ 144Hz ខណៈពេលដែល MB16QHG ភ្ជាប់មកជាមួយបន្ទះអេក្រង់រត់បានល្បឿន 120Hz។ អេក្រង់នេះ គឺមានសមត្ថភាពបង្ហាញនូវភាពរូបភាពរស់វើក និងរហ័សរហួន ដែលមិនធ្លាប់មានពីមុនមកសម្រាប់ម៉ូនីទ័របែបនេះនោះទេ។ គ្រប់គ្នាអាចមើលឃើញរូបភាព និងវីដេអូកាន់តែស្អិតរមួត និងមានភាពស្រទន់។ ម៉ូនីទ័រនេះ ឈ្នះពានរង្វាន់ CES 2023 Innovation Award នេះ នៅក្នុងនាមជាគ្រឿងកុំព្យូទ័រ និងគ្រឿងបន្លាស់មានការរចនាកន្លែងដាក់បញ្ចូលគ្នា ដែលផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ ដោយធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការដាក់ម៉ូនីទ័រនៅជាប់ស្ថានីយការងារ ដើម្បីបង្កើតបទពិសោធន៍គ្មានថ្នេរ។ ZenScreen MB17AHG និង MB16QHG បង្កើនផលិតភាពជាមួយនឹងលំហូរការងារកាន់តែរលូន និងបង្កើនការអនុវត្តជាក់ស្តែង។

ASUS ZenScreen MB249C

ASUS ZenScreen MB249C គឺជាម៉ូនីទ័រចល័តដែលមាមអេក្រង់ទំហំ 24 អ៊ីង ដែលផ្តល់នូវរូបភាពកាន់តែធំ និងច្បាស់ជាងម៉ូនីទ័រចល័តផ្សេងទៀត។ ផលិតផលនេះ ទទួលបានពានរង្វាន់ពីកម្មវិធី CES 2023 Innovation Awards Computer Peripherals and Accessories, ដែលមានទុកដាក់យ៉ាងងាយស្រួល និងងាយស្រួលនៅក្នុងការធ្វើការផ្សេងៗជាមួយនឹងឧបករណ៍ភ្ជាប់ C-clamp និង partition hook ដែលអាចលៃលកតាមតម្រូវការបាន។ អេក្រង់នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានភាពងាយស្រួលផងដែរ នៅក្នុងការផ្លាស់ទីជុំវិញជាមួយនឹងការរចនា ultra-slim 17.7 mm និងទម្ងន់សរុបត្រឹមតែ 2.8kg។ ZenScreen MB249C ក៏មានភ្ជាប់មកជាមួយច្រើនផងដែរ។

ASUS ZenBeam Latte L2

ASUS ZenBeam Latte L2 portable projector ក៏ជាផលិតឈ្នះពានរង្វាន់ CES 2023 Innovation Awards Computer Peripherals and Accessories នេះដែរ ដោយផលិតផលនេះ គឺមានការតការរចនាជាមួយនឹងរូបរាងដ៏ប្រណិត និងមានចំណុចទាញមែនទែន តាមរយៈនៃការច្នៃចេញពីស្បែកដែលមានគុណភាពខ្ពស់ក្នុងប្រើប្រាស់ជាក់ស្តែង។ ផលិតផលនេះ គឺភ្ជាប់មកជាមួយទិន្នផល LED 600 lumens ជាមួយនឹងកម្រិតភាពច្បាស់កម្រិត FHD និងឆបគ្នាជាមួយកម្រិត 4K ហើយនិងមានថ្មបង្កប់ដែលអាចប្រើប្រាស់បានរហូតដល់បីម៉ោង។ ZenBeam Latte L2 មានការភ្ជាប់មកជាមួយជម្រើសតភ្ជាប់ជាច្រើនដូចជា Chromecast, HDMI, USB-C, និង USB Type-A និងរួមបញ្ចូលរន្ធដោតកាសស្តាប់ត្រចៀកផងដែរ។ ZenBeam Latte L2 ក៏ត្រូវបានទទួលស្គាល់ដោយ Google សម្រាប់ការភ្ជាប់ជាមួយទូរទស្សន៍ Android និងរួមបញ្ចូលមុខងារ ASUS Light Wall ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើស 26 រោងកុនផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរបរិយាកាសក្នុងការរៀបចំបន្ទប់ណាមួយថែមទៀតផង។

ASUS Ozone Water Sanitizer OW100

ASUS Ozone Water Sanitizer OW100 ត្រូវបានគេស្គាល់ថា គឺជាផលិតផលថ្មីមួយ ដែលមានតម្លៃទាប មិនប៉ះពាល់ដល់បរិស្ថាននោះទេ ហើយក៏និងជាផលិតផលប្រកបដោយនិរន្តរភាពសម្រាប់គេហដ្ឋាន។ ហើយផលិតផលនេះ គឺអាចផ្តល់ទឹកបរិសុទ្ធអូហ្សូនសម្រាប់ការប្រើប្រាស់ផ្សេងៗដូចជា ការលាងដៃ កម្ចាត់ថ្នាំសំលាប់សត្វល្អិតពីបន្លែ និងផ្លែឈើ និងការពារក្លិនមិនល្អនៅក្នុងផ្ទះបាយជាដើម។ ផលិតផលនេះ គឺបានទទួលនូវពានរង្វាន់ CES 2023 Innovation Award in Home Appliances ទៅលើសុវត្ថិភាពចំណីអាហារ និងភាពស្អាតស្អំ ព្រោះថា វាអាចសម្លាប់បាក់តេរីបាន 99.9%។ ASUS Ozone Water Sanitizer OW100 មានរចនាពណ៌ស មានភាពសាមញ្ញ និងមានខ្សែភ្លើងលាក់ខាងក្នុងបង្ហាញចេញជាមួយនឹងសោភ័ណភាពស្រស់ស្អាតមែនទែន។

ព័ត៌មានបន្ថែម៖

www.asus.com/kh/  

https://rog.asus.com/kh/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន