no-alternative title
no-alternative title
no-alternative title

កុំព្យូទ័រជំនាន់ថ្មី ASUS Zenbook 14X OLED (UX3404) ចេញលក់នៅលើទីផ្សារកម្ពុជាហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មី  Zenbook 14X OLED (UX3404) ដែលជាម៉ូឌែលដ៏ខ្លាំងក្លាបំផុតនៅក្នុងត្រកូលកុំព្យូទ័រ Zenbook Classic series ដែលមានរូបរាងស្តើង និងស្រាលប្រណិតបំផុត ហើយកាន់តែពិសេសនោះ កុំព្យូទ័រនេះមានសមត្ថភាពខ្លាំងក្លា និងបំពាក់មុខងារជាច្រើនបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់។ 

សម្រាប់ការងារ multitasking កាន់តែរលូននោះ កុំព្យូទ័រ Zenbook 14X OLED នេះបំពាក់នូវបន្ទះឈីប  Intel Core H-series processors ជំនាន់ទី 13 រ៉េមទំហំ 32GB និងប្រព័ន្ធ ASUS IceCool cooling system ដែលបង្កើននូវប្រសិទ្ធិភាពកាន់តែប្រសើរថែមទៀត។ កុំព្យូទ័រនេះក៏មានបំពាក់នូវក្រាហ្វិកកាត NVIDIA® GeForce RTX™ 3050 ដែលផ្តល់នូវភាពច្នៃប្រឌិតដែលគ្មានដែនកំណត់នោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើមើលទៅលើកម្រិតអេក្រង់របស់វាក៏មានការបង្កើនផងដែរជាមួយនឹងការប្រើប្រាស់នូវអេក្រង់ទំហំ 14.5-inch 16:10 2.8K 120 Hz OLED HDR ដែលកាលពីជំនាន់មុននេះគឺមានទំហំអេក្រង់ត្រឹមតែ 14-inch ប៉ុណ្ណោះ។ សម្រាប់អេក្រង់ Touchscreen ក៏មាននៅលើម៉ូឌែលនេះផងដែរ ប៉ុន្តែវាជាប្រភេទ version មួយទៀត។ អេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated, cinema-grade DCI-P3 gamut, DisplayHDR™ True Black 600, SGS និង  TÜV Rheinland សម្រាប់ការពារភ្នែកថែមទៀត។ 

ដើម្បីធានាទៅលើការប្រើប្រាស់កាន់តែអស្ចារ្យនោះ កុំព្យូទ័រនេះក៏បំពាក់នូវថាមពលថ្មទំហំ  70 Wh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន ជាមួយនឹងការទ្រទ្រង់នូវ USB-C® Easy Charge ថែមទៀត។កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះមានរូបរាងតូច និងទាន់សម័យជាមួយនឹងកម្រាស់ត្រឹមតែ 16.9 mm និងទម្ងន់ស្រាល 1.5 kg ហើយវាមាន 2 ពណ៌យ៉ាងទាក់ទាញថែមទៀតនោះគឺ Sandstone Beige និង Inkwell Gray។

 

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្រប់កិច្ចការងារ

កុំព្យូទ័រ Zenbook 14X OLED នេះសក្តិសមបំផុតសម្រាប់ការធ្វើការងារប្រចាំថ្ងៃ នេះគឺដោយសារតែកម្លាំងខ្លាំងក្លាទៅលើមុខងារ multitasking ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប  Intel Core i9-13900H processor ជំនាន់ទី 13 ជាមួយនឹងរ៉េមទំហំ 32GB  LPDDR5 RAM ។ បន្ថែមពីនេះទៀតនោះ  NVIDIA GeForce RTX 3050 នេះក៏ផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ទៅលើការងារជាច្រើនដែលក្នុងនោះដូចជាការងារកែប្រែទោលើរូបភាព ឬការឌីស្សាញដែលគ្មានជាឧបសគ្គនោះទេ។

 

អស្ចារ្យជាងនេះទៀតនោះ វាក៏មានប្រើប្រាស់ជាមួយនឹង PCIe 4.0 x4 SSD ដែលធានាទៅលើការប្រើប្រាស់នូវ Apps និងទិន្នន័យបានយ៉ាងរលូន ហើយអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់ទំនាក់ទំនងកម្រិត GB Wireless ជាមួយនឹង WiFi 6E (802.11ax) និងការប្រើប្រាស់នូវ  ASUS WiFi Master Premium technology ដែលធានាបាននូវស្ថេរភាព និងល្បឿនលឿនក្នុងការប្រើប្រាស់ជាទីបំផុត។

សម្រាប់ប្រព័ន្ធ  ASUS IceCool cooling system កម្រិតខ្ពស់នេះក៏ផ្តល់អោយអ្នកប្រើប្រាស់នូវការគ្រប់គ្រងពេញលេញទៅលើសមត្ថភាពប្រើប្រាស់ និងសំឡេងនៃកង្ហារបានថែមទៀត។ នៅក្នុង Performance mode អាចធ្វើការកំណត់ទៅលើល្បឿននៃកង្ហារ និងការបង្កើនទៅលើការប្រើប្រាស់កម្លាំងរបស់ GPU កម្រិតខ្ពស់ថែមទៀត។  នៅក្នុង Whisper mode ក៏ផ្តល់នូវភាពត្រជាក់ និង power-saving ផងដែរ ហើយនៅក្នុង  Standard mode គឺបង្កើនទៅលើល្បឿននៃការប្រើប្រាស់ទៅលើការងារជាច្រើនប្រចាំថ្ងៃរបស់អ្នកថែមទៀត។

 

ការទស្សនាកាន់តែអស្ចារ្យ

អ្នកប្រើប្រាស់ជាច្រើនអាចទទួលបាននូវការទស្សនាកាន់តែច្បាស់ជាងមុន និងពណ៌ច្បាស់ភ្លឺជាងមុនជាមួយនឹងអេក្រង់ទំហំដល់ទៅ 14.5-inch NanoEdge OLED HDR។ វាក៏មានកម្រិតភាពច្បាស់ 2.8K កម្រិតល្បឿន 120 Hz refresh rate និង 0.2 millisecond response time ដែលធានាទៅលើទស្សនាកាន់តែអស្ចារ្យ និងច្បាស់បំផុតក្នុងការទស្សនា។ ក្រៅពីនេះ វាក៏មានការទទួលស្គាល់ទៅលើវិញ្ញាបនបត្រ DisplayHDR True Black 600 និង  PANTONE Validated ដែលជាស្តង់ដារពណ៌ច្បាស់ក្នុងការប្រើប្រាស់ថែមទៀត។ 

 

អេក្រង់នេះក៏មាន  cinema-grade 100% DCI-P3 color gamutដែលផ្តល់នូវពណ៌បានច្បាស់ និង ASUS Splendid ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរពី Gamut និង  sRGB, Display-P3 ឬ native gamut ជាដើម។ អេក្រង់នេះក៏ទទួលបាននូវការទទួលស្គាល់នូវវិញ្ញាបនបត្រ  TÜV Rheinland និង  SGSសម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែក ហើយវាធានាថាអ្នកប្រើប្រាស់នឹងត្រជាក់ភ្នែកក្នុងការទស្សនាទៅលើអេក្រង់នេះ។

ការប្រើប្រាស់បានយូរ

កុំព្យូទ័រ Zenbook 14X OLED នេះបំពាក់នូវថាមពលថ្មទំហំ 70 Wh ដែលអាចប្រើប្រាស់បានយូរដល់ទៅ 10 ម៉ោងហើយធានាថាការងាររបស់អ្នកអាចប្រើប្រាស់បានដោយរលូនពេញមួយថ្ងៃ។ បច្ចេកវិទ្យា Fast charging នេះអនុញ្ញាតអោយថាមពលថ្មចូលបានលឿន។ USB C Easy Charge ក៏អាចប្រើប្រាស់បាននៅលើកុំព្យូទ័រ Zenbook 14X OLED ដែលអាចប្រើប្រាស់បានជាមួយនឹងស្តង់ដារ 5-20V USB-C chargers។ អ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងការប្រើប្រាស់នូវការសាកថ្មល្បឿនលឿនក្នុងការប្រើប្រាស់ ជាពិសេសឧបករណ៍នេះក៏អាចប្រើប្រាស់បានជាមួយនឹង  airline chargers, portable chargers ឬ  power banks បានថែមទៀត។

 

រូបរាងតូច និងទាន់សម័យ

កុំព្យូទ័រ  Zenbook 14X OLED នេះមានរូបរាងតូច ទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់ដែលងាយស្រួលក្នុងការយកតាមខ្លួនជាមួយនឹងកម្រាស់ត្រឹមតែ 16.9 mm និងទម្ងន់  1.5 kg ។ កុំព្យូទ័រ Zenbook 14X OLED នេះក៏មានពណ៌ដ៏ទាក់ទាញនោះគឺ Inkwell Grayនិង  Sandstone Beige ដ៏ស្រស់ស្អាតថែមទៀត។ 

កាលបរិច្ឆេទនៃការលក់ និងតម្លៃ 

កុំព្យូទ័រស៊េរីថ្មី ASUS Zenbook 14X OLED (UX3404) នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS ទាំងអស់ចាប់ពីថ្ងៃនេះនៅក្នុងតម្លៃត្រឹមតែ $1499 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន