no-alternative title
no-alternative title

MSI Stealth 16 Studio A13VF ហ្គេមីងឡេបថប់កម្រ៉ាស់ស្តើងបំផុត មានលក់នៅកម្ពុជាហើយ‍!

ថ្មីៗនេះ ក្រុមហ៊ុន MSI ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចេញនូវកុំព្យូទ័រយួរដៃដែលមានរូបរាងប្រណិត និងស្តើងកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុតរបស់ខ្លួននោះគឺ Stealth 16 Studio A13VF។ កុំព្យូទ័រនេះ ថ្មីនេះ ត្រូវបានឌីស្សាញឡើងយ៉ាងពិសេសនៅក្នុងការធ្វើការងារនៅការិយាល័យ ឬការលេងហ្គេមបានយ៉ាងរលូនដែលអាចអោយអ្នកក្លាយជាជើងឯកបានយ៉ាងងាយស្រួល។ អ្នកអាចទទួលបាននូវជោគជ័យគ្រប់កាលៈទេសៈនៅពេលលេងហ្គេម ឬការបំពេញការងារមិនថាអ្នកស្ថិតនៅកន្លែងណានោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Stealth 16 Studio A13V នេះមានទម្ងន់ស្រាលត្រឹមតែ 1.99kg ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 19.95mm ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ផលិតឡើងចេញពី Magnesium-Aluminum Alloy Chassis ដែលមានការប្រើប្រាស់នូវពីរពណ៌យ៉ាងទាក់ទាញថែមទៀតផង។ Stealth 16 Studio A13VF មាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Pure White ដែលបង្ហាញអំពីភាពជឿនលឿននៃបច្ចេកវិទ្យា និងអនាគតកាលដ៏អស្ចារ្យ និងពណ៌ Star Blue ដែលបង្ហាញពីពណ៌នៃពេលរាត្រីដ៏អស្ចារ្យបំផុត។ អ្នកលេងហ្គេមនឹងទទួលបាននូវអារម្មណ៍រំភើបនៅក្នុងការលេងហ្គេម និងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើននៃកុំព្យូទ័រថ្មីនេះ។

អ្វីដែលកាន់តែពិសេសនោះ កុំព្យូទ័រនេះក៏បំពាក់នូវបន្ទះឈីប Intel® Core™ i7-13700H ជំនាន់ទី 13th ដែលមានការពង្រឹងទៅលើស្ថាបត្យកម្ម hybrid core architecture ដែលមានកម្រិតដល់ទៅ 6 Performance-cores និង 8 Efficient-cores និងមានការគាំទ្រដោយក្រាហ្វិកកាត RTX 4060 8GB ដែលធ្វើអោយការលេងហ្គេមនៅក្នុង multitasking កាន់តែអស្ចារ្យ និងរលូនជានិច្ច។ Stealth 16 Studio A13VF មានរ៉េមទំហំ DDR5 16GB និងមានអង្គចងចាំប្រភភេទ NVMe PCIe Gen 4 ទំហំ 1TB 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន NVIDIA Studio ក៏បង្កើតនូវភាពច្នៃប្រឌិតខ្ពស់ទៅលើក្រាហ្វិកកាតរបស់ខ្លួន RTX GPUs សម្រាប់កម្មវិធី Apps ជាច្រើន។ វាក៏មានបច្ចេកវិទ្យា Ray tracing ដែលផ្តល់នូវក្រាហ្វិកកាត hyper-realistic graphics និង Studio suite ជាមួយនឹង AI Tools ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ជានិច្ច។ សម្រាប់ Studio Drivers ក៏ផ្តល់នូវភាពជឿជាក់ខ្ពស់បំផុតនៅក្នុងការផ្តោតទៅលើគំនិតអស្ចារ្យជាច្រើនទៀតរបស់អ្នកផងដែរ។ ក្រៅពីនេះ កុំព្យូទ័រ Stealth 16 Studio A13V នេះក៏បំពាក់នូវ Per-key RGB Gaming Keyboard ដែលបង្ហាញអំពីស្ទាយ៍ដ៏ទាន់សម័យថែមទៀតផង។

កុំព្យូទ័រ Stealth 16 Studio A13V នេះមានអេក្រង់កម្រិត 16:10 ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាធំទូលាយក្នុងការប្រើប្រាស់រយៈពេលវែងថែមទៀត។ បន្ថែមពីនេះ អេក្រង់ក៏មានកម្រិត 16’’ QHD+ 240 Hz ដែលល្អបំផុតនៅក្នុងការលេងហ្គេមថែមទៀត។ អេក្រង់នេះក៏មានកម្រិត refresh rate ខ្ពស់ និងការទស្សនាយ៉ាងរលូនដែលអនុញ្ញាតអោយអ្នកទទួលបាននូវបទពិសោធន៍មួយកម្រិតទៀតនៃការលេងហ្គេម និងការធ្វើការងារ។ ក្រៅពីនេះ វាក៏មានការឌីស្សាញទម្រង់ Shared-Pipe ដែលបំពង់បំភាយកំដៅភ្ជាប់ទាំង CPU និង GPU ដែលជួយពង្រឹងទៅលើប្រព័ន្ធបំភាយកំដៅបានយ៉ាងល្អបំផុត។ វាក៏មានបំពាក់នូវ MSI Cooler Boost 5 ដែលផ្តល់នូវភាពរីករាយបំផុតនៅក្នុងការលេងហ្គេមថែមទៀត។ 

កុំព្យូទ័រ Stealth 16 Studio A13VF នេះមានបំពាក់នូវ 6 speakers surround sound systemកម្រិត Dynaudio លំដាប់ពិភពលោក និងប្រព័ន្ធ 2x dual force-canceling woofers និង 2x speakers ដែលពិរោះរណ្តំបំផុតក្នុងការប្រើប្រាស់ថែមទៀត។ បើនិយាយអំពី I/O Ports វិញនោះ កុំព្យូទ័រ Stealth 16 Studio A13VF នេះក៏មានបំពាក់នូវ ultra-versatile USB Type-A, USB Type-C, microSD, HDMI™ និង Thunderbolt™ 4 port ដែលមិនត្រឹមតែងាយស្រួលក្នុងការភ្ជាប់ជាមួយនឹង gaming mouse, docking និង accessories នោះទេ ប៉ុន្តែវាក៏ធ្វើអោយការងាររបស់អ្នកកាន់តែមានភាពងាយស្រួល និងលឿនជាងមុនថែមទៀត។

MSI Stealth 16 Studio A13VF ហ្គេមីងឡេបថប់កម្រ៉ាស់ស្តើងបំផុត មានលក់នៅកម្ពុជាហើយ‍ គឺមានតម្លៃ $1,999 ជាមួយនិងការធានា 2 ឆ្នាំ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន