no-alternative title
no-alternative title

កុំព្យូទ័រយួរដៃ ASUS M415 តម្លៃក្រោម $500 ល្អបំផុតសម្រាប់ការសិក្សា និងការងារការិយាល័យ

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃ 14-inch M415 ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា រូបរាងទាន់សម័យ និងសមត្ថភាពកាន់តែប្រសើរជាមួយនឹងបន្ទះឈីប AMD Ryzen processors ។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ 3 3250U Mobile Processor និងការឌីស្សាញ dual-storage នោះ កុំព្យូទ័រ M415 នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លាដែលអាចដំណើរការប្រតិបត្តិការការងារប្រចាំថ្ងៃបានយ៉ាងរលូន។ កុំព្យូទ័រនេះមានអេក្រង់ slim-bezel NanoEdge ដែលធ្វើអោយវាមានរូបរាងតូចងាយស្រួលក្នុងការកាន់ ហើយកុំព្យូទ័រ M415 នេះមានភ្ជាប់ជាមួយនឹង LED-illuminated ASUS NumberPad ដែលងាយស្រួលក្នុងការវាយបញ្ចូលលេខផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងក្លា

កុំព្យូទ័រ ASUS M415 នេះមានសមត្ថភាពខ្លាំងក្លាជាមួយនឹងរូបរាងស្តើង និងទាន់សម័យក្នុងការប្រើប្រាស់ជាទីបំផុត។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ 3 3250U Mobile Processor ហើយវាមានភ្ជាប់ជាមួយនឹង dual-storage ដែលមានភ្ជាប់ជាមួយនឹង 256 GB SSD ជាមួយនឹង 4GB RAM ដែលពិតជាល្អឥតខ្ចោះក្នុងការធ្វើអោយម៉ាស៊ីនដំណើរការលឿនក្នុងការប្រើប្រាស់។ កុំព្យូទ័រ M415 នេះមានអេក្រង់ slim-bezel NanoEdge ដែលមានកម្រិតអេក្រង់ 83% screen-to-body ratio ។ បន្ថែមពីនេះទៀតនោះ ការឌីស្សាញទៅលើអេក្រង់ NanoEdge នេះគឺបានធ្វើអោយកុំព្យូទ័រនេះមានទម្ងន់ត្រឹមតែ 1.5Kg ប៉ុណ្ណោះ។

 

ភាពរឹងមាំ និងធន់ក្នុងការប្រើប្រាស់

ជាមួយនឹងការឌីស្សាញថ្មីទៅលើកុំព្យូទ័រ ASUS M415 នេះដែលមើលទៅពិតជាមានភាពធន់រឹងមាំក្នុងការប្រើប្រាស់ ជាមួយនឹងការប្រើប្រាស់នូវលោហធាតុនៅខាងក្រោម keyboard ដែលផ្តល់នូវភាពរឹងមាំនៅពេលដែលវាយទៅលើតួអក្សរ ឬការប្រើប្រាស់ទៅលើ Touchpad ហើយសម្រាប់ lid, hinge និងអេក្រង់របស់កុំព្យូទ័រនេះពិតជារឹងមាំបំផុត។ សម្រាប់ HDD គឺប្រើប្រាស់នូវបច្ចេកវិទ្យា E-A-R® anti-shock technology ដែលល្អក្នុងការប្រើប្រាស់។ វាអាចធ្វើការការពារនៅពេលដែលមានការធ្លាក់ ឬញ័រនៅលើជ្រុងណាមួយនៃកុំព្យូទ័រ។ ដូចនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់កុំព្យូទ័រនេះដោយគ្មានការព្រួយបារម្ភ ឬនៅពេលដែលចល័តទៅលើកុំព្យូទ័រនេះ។

 

ភាពល្អឥតខ្ចោះទៅលើផលិតភាពការងារនិងការកម្សាន្ត

សម្រាប់កុំព្យូទ័រ ASUS M415 នេះមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រើប្រាស់ ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្នុង Touchpad ដែលមានភ្ជាប់ជាមួយនឹង one-touch ដែលអាចប្រើប្រាស់តាមរយៈ Windows Hello ផងដែរ។ សម្រាប់ LED-illuminated NumberPad នៅលើកុំព្យូទ័រ M415 នេះអនុញ្ញាតិ្តអោយអ្នកមានភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ ហើយម៉ូឌែលទាំងពិរនេះមានភ្ជាប់ជាមួយនឹង full-size backlit keyboard ដែលពិតជាល្អឥតខ្ចោះនៅក្នុងការធ្វើការងារបំផុត។ សម្រាប់ keyboard នេះមានការឌីស្សាញយ៉ាងសក្តិសម ហើយវាមានចន្លោះ 1.4mm ដែលផ្តល់នូវបទពិសោធន៍នៃការវាយតួអក្សរយ៉ាងល្អ និងផាសុកភាពបំផុត។

 

សម្រាប់ការតភ្ជាប់នៅលើឧបករណ៍នេះគឺមានភ្ជាប់ជាមួយនឹង dual-band WiFi 5 (802.11ac)និង Bluetooth® 5 សម្រាប់ការតភ្ជាប់ wireless ។ សម្រាប់ I/O ports របស់វាមាន USB 3.2 Type-C® (USB-C®), USB 3.2 Type-A, two USB 2.0 Type-A ports, HDMI output និង microSD card reader ។  ថាមពលថ្មរបស់វាគឺមានសមត្ថភាពប្រើប្រាស់បានយូរជាងថ្ម lithium-ion ធម្មតាដល់ទៅ 3 ដង។ បច្ចេកវិទ្យាសាកថ្មលឿន Fast-charge technology អនុញ្ញាតអោយអ្នកប្រើប្រាស់អាចទទួលបានថ្ម 60% នៅក្នុងពេល 49 នាទី។ វាក៏មានបច្ចេកវិទ្យា ASUS Battery Health Charging ដែលផ្តល់នូវសុវត្ថិភាពខ្ពស់នៅក្នុងការសាកថ្ម។ 

ការលក់ និងតម្លៃ

កុំព្យូទ័រ ASUS M415 អាចរកទិញបាននៅក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយជាមួយនឹងតម្លៃត្រឹមតែ $419 ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន