no-alternative title

ROG Zephyrus G14 និង G16 ឆ្នាំ 2024 បង្ហាញវត្តមានជាមួយនិងការឌីស្សាញរូបរាងថ្មីទាំងស្រុង!

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសថា កុំព្យូទ័រម៉ូឌែលថ្មី Zephyrus G14 និង Zephyrus G16 ជំនាន់ 2024 គឺជាកុំព្យូទ័រលេងហ្គេម ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងមានកម្រ៉ាស់ស្តើងបំផុតនៅក្នុងការប្រើប្រាស់។ កុំព្យូទ័រថ្មីនេះ នឹងមានបំពាក់នូវអាលុយមីញ៉ូម CNC-machined aluminum, Slash Lighting array ហើយនិង Platinum White colorway រួមជាមួយនឹងបច្ចេកវិទ្យា AI ជាច្រើនថែមទៀតផង។ កុំព្យូទ័រថ្មីនេះ ក៏មានការដាក់អោយដំណើរការលើបន្ទះឈីប Intel®, AMD និង NVIDIA® កម្រិតខ្ពស់ ដែលធានាបានថាអ្នកលេងហ្គេម និងអ្នកបង្កើតនូវភាពច្នៃប្រឌិតថ្មី (creators) នឹងទទួលបាននូវកម្លាំងម៉ាស៊ីនខ្ពស់បំផុតក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រលេងហ្គេមជំនាន់ថ្មី Zephyrus G14 និង G16 នេះ មានភ្ជាប់ជាមួយនឹងអេក្រង់ជំនាន់ថ្មី ROG Nebula Display, color-accurate OLED panels ដែលគាំទ្រជាមួយនឹងសមត្ថភាព G-SYNC® ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតនៅក្នុងការលេងហ្គេម។ បន្ថែមពីនេះ កុំព្យូទ័រ Zephyrus G14 និង G16 ថ្មីនេះ មានការឌីស្សាញស្តើងបំផុតក្នុងការប្រើប្រាស់។ ហើយនៅលើម៉ាស៊ីននេះ ក៏មានជាមួយនឹងបច្ចេកវិទ្យានៃប្រព័ន្ធត្រជាក់កម្រិតខ្ពស់ (Ultra-efficient cooling technology) រួមជាមួយនិងការប្រើប្រាស់ tri-fan technology, liquid metal និង vapor chambers ជាដើម។

ការឌីស្សាញរូបរាងកាន់តែប្លែក និងទាក់ភ្នែកបំផុត

សម្រាប់កុំព្យូទ័រ Zephyrus G14 និង Zephyrus G16 ឆ្នាំ 2024 នេះ គឺមានការឌីស្សាញរូបរាងថ្មី ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ តួរទាំងមូលរបស់កុំព្យូទ័រទាំងពីរនេះ មានការប្រើប្រាស់នូវ aluminum CNC-machined ដែលមានការដុសខាត់យ៉ាងល្អឥតខ្ចោះ ដើម្បីកាត់បន្ថយទៅលើទម្ងន់ ហើយនិងជួយបង្កើនទៅលើទំហំនៃតួខ្លួនរបស់កុំព្យូទ័រថ្មីនេះ បានកាន់តែទូលាយជាងមុនថែមទៀតផង។ កុំព្យូទ័រនេះ ក៏មានការឌីស្សាញថ្មីទៅលើ keyboard រួមជាមួយនឹងការប្រើប្រាស់នូវ Dual speakers ដែលធំជាងមុនដល់ទៅ 25% ប្រៀបធៀបទៅនឹងជំនាន់មុន ហើយក៏មានការបង្កើនទៅលើកម្រិតសំឡេងបានដល់ទៅ 47% ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ ជាមួយគ្នានេះ កុំព្យូទ័រ Zephyrus G14 និង G16 មាន keycabs និង touchpad ធំជាងមុនដែលងាយស្រួលក្នុងការអូស និងការលេងហ្គេមយ៉ាងរលូនថែមទៀតផង។ កុំព្យូទ័រ Zephyrus G14 និង Zephyrus G16 ឆ្នាំ 2024 នេះ ក៏មាននាំមកជាមួយនឹង Xbox Game Pass Ultimate ឥតគិតថ្លៃរយៈពេល 3 ខែ ដែលអាសចលោកអ្នកចូលទៅកាន់ហ្គេមជាច្រើនរាប់រយថែមទៀត។

សម្រាប់ការប្រើប្រាស់នូវ aluminum ដ៏ប្រណិតទៅលើកុំព្យូទ័រនេះ គឺមានការប្រើប្រាស់នូវពណ៌ថ្មី Platinum White និងមានការផលិតចេញពីលោហៈធាតុ Platinum White ដែលពិតជាប្រណិតមែនទែនក្នុងការប្រើប្រាស់នៅលើកុំព្យូទ័រ។ កុំព្យូទ័រ  Zephyrus G14 និង G16 ឆ្នាំ 2024 នេះ ក៏មានការប្រើប្រាស់នូវ LED lighting array នៅលើ lid ផងដែរ។ សម្រាប់ Slash Lighting array វិញ ក៏ផ្តល់នូវការធានាទៅលើភាពស្រស់ស្អាតនៃ lid នេះផងដែរ។ កុំព្យូទ័រ Zephyrus G14  មានកម្រាស់ 1.59 cm និងទម្ងន់1.5kg ខណៈពេលដែលកុំព្យូទ័រ Zephyrus G16 នេះ មានកម្រាស់ 1.49 cm និងទម្ងន់ 1.85kg។ ដូចនេះ កុំព្យូទ័រលេងហ្គេមនេះគឺស្រាល និងស្តើងបំផុតក្នុងការប្រើប្រាស់។

ការប្រើប្រាស់នូវ AI ដើម្បីផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ 8000 Series នេះ រួមនិងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា AMD Ryzen AI គឺបានធ្វើអោយកុំព្យូទ័រ Zephyrus G14 ផ្តល់នូវភាពអស្ចារ្យមែនទែន ជាពិសេសទៅលើ Windows Studio effects ដែលផ្តល់នូវ tools ជាច្រើន ដ៏សម្បូរបែបដូចជា automatic framing, eye-contact correction និង advanced background effectsនៅក្នុងវីដេអូខលថែមទៀតផង។ កុំព្យូទ័រ Zephyrus G14 នេះ មានក្រាហ្វិកកាត NVIDIA GeForce RTX™ 4070 Laptop GPU ដែលមានបំពាក់នូវមុខងារពិសេសៗជាច្រើនដូចជា DLSS 3.5, Frame Generation និង Ray Reconstruction ដែលមានការពង្រឹងទៅលើការទស្សនា និងបទពិសោធន៍នៃការលេងហ្គេមកាន់តែសម្បូរបែបជាមួយនឹងហ្គេម Titles ធំៗ ។

 

ក្រឡេកមកមើលកុំព្យូទ័រ Zephyrus G16 វិញ គឺមានការបំពាក់នូវបន្ទះឈីប Intel Core™ Ultra 9 185H ជាមួយនឹង 11 TOPS AI computation power រួមទាំងក្រាហ្វិកកាត NVIDIA GeForce RTX 4090 Laptop GPU ដែលផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លាបំផុតនៅក្នុងការប្រើប្រាស់ និងការលេងហ្គេមថ្មីៗ រួមនិងកម្មវិធីយ៉ាងសម្បូរបែប។ ជាមួយនឹងការទ្រទ្រង់ទៅលើ AI សម្រាប់ tools ជាច្រើនដូចជា Omniverse® និង Stable diffusion គឺនឹងអនុញាតអោយអ្នកប្រើប្រាស់ អាចបង្កើតនូវរូបភាពជាច្រើនបានលឿន នៅក្នុងពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។ សម្រាប់ Video-editing និង 3D-rendering projects ក៏មានការបង្កើនល្បឿនលឿនជាងមុន 2 ដងដោយសារតែ AI acceleration, និងអាចប្រើប្រាស់បានយូរថែមទៀត។ កុំព្យូទ័រថ្មីនេះអាចចូលទៅកាន់បច្ចេកវិទ្យា AI-accelerated technologies ចុងក្រោយ ដូចនេះអ្នកប្រើប្រាស់អាចលេងហ្គេមបានយ៉ាងល្អ។

កុំព្យូទ័រលេងហ្គេម ROG OLED ដំបូងបំផុតដែលមានអេក្រង់ ROG Nebula Display OLED

ក្រុមហ៊ុន ROG មានមោទនៈភាពនៅក្នុងការបង្ហាញវត្តមាននៃកុំព្យូទ័រ Zephyrus G14 និង Zephyrus G16 ដែលមានអេក្រង់ OLED ដំបូងបំផុតសម្រាប់កុំព្យូទ័រ ROG។ ជាមួយនឹងកុំព្យូទ័រ Zephyrus G14 ដែលមានអេក្រង់កម្រិតភាពច្បាស់ 3K resolution, 120Hz panel និង Zephyrus G16 ជាមួយនឹងអេក្រង់ 2.5K ល្បឿន 240Hz display ហើយកុំព្យូទ័រទាំងពីរនេះមានគុណភាពអេក្រង់ច្បាស់ និងមានភាពអស្ចារ្យបំផុតក្នុងការទស្សនា។ ក្នុងនាមជាកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាពខ្ពស់នោះ ក្រុមហ៊ុន ROG ក៏បានប្រកាសអំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Samsung និង NVIDIA នាំមកនូវជាមួយអេក្រង់ OLED Panels នឹងជាកុំព្យូទ័រដែលនាំមុខគេជាមួយនឹងការទ្រទ្រង់ទៅលើ G-SYNC ថែមទៀតផង។ ជាមួយនឹងអេក្រង់ ROG Nebula Display OLED នេះ គឺពិតជាសក្តិសមបំផុតបំផុតសម្រាប់អ្នកលេងហ្គេម។

អេក្រង់កុំព្យូទ័រទាំងពីរនេះ គឺដំណើរការនៅលើខ្នាត Aspect ratio 16:10, VESA DisplayHDR™ True Black 500 និង 1,000,000:1 contrast ratio ផងដែរ។ បន្ថែមពីនេះ អេក្រង់នេះក៏មានបំពាក់នូវ 100% coverage DCI-P3 color space និង Delta E accuracy តិចជាង 1 ដែលពិតជាផ្តល់នូវពណ៌ច្បាស់មែនទែនក្នុងការប្រើប្រាស់។ សម្រាប់អ្នកលេងហ្គេមនោះ វាក៏មានកម្រិត 0.2 ms gray-to-gray response time យ៉ាងល្អក្នុងការប្រើប្រាស់បំផុត។

ប្រព័ន្ធត្រជាក់ cooling ដ៏មានប្រសិទ្ធិភាពខ្ពស់

កុំព្យូទ័ររូបរាងស្លីម និងខ្លាំងក្លានេះ ក៏មានបំពាក់នូវប្រព័ន្ធត្រជាក់ efficient cooling ដ៏មានប្រសិទ្ធិភាព និងមិនគួរអោយជឿនោះទេ។ កុំព្យូទ័រ Zephyrus G14 និង G16 នេះ មានបំពាក់នូវប្រព័ន្ធ Intelligent Cooling ហើយវាក៏មានការប្រើប្រាស់នូវ liquid metal thermal នៅលើ CPU និង 2nd Generation Arc Flow Fans™ ដើម្បីបំភាយខ្យល់បានយ៉ាងមានប្រសិទ្ធិភាពថែមទៀតផង។ កុំព្យូទ័រ Zephyrus G16 នេះ ក៏មានក្រាហ្វិកកាត NVIDIA GeForce RTX 4080 Laptop GPU ឬ NVIDIA GeForce RTX 4090 Laptop GPU ដោយប្រើប្រាស់នូវ dual fans ក្នុងការពង្រឹងទៅលើ flagship hardware បានយ៉ាងល្អ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន