no-alternative title
no-alternative title

Honor 200 Series 5G ស្តេចថត Portrait បង្ហាញខ្លួននៅក្នុងទីផ្សារកម្ពុជាហើយ! Honor 200 5G ទំហំ 256GB តម្លៃ 369 ដុល្លារ និងទំហំ 512GB តម្លៃ 399 ដុល្លារ រួមនិង Honor 200 Pro 5G តម្លៃ 549$

នៅទីបំផុត ក្រុមហ៊ុន Honor បានបង្ហាញនូវវត្តមានស្មាតហ្វូនជំនាន់ថ្មី ស្តេចថត Portrait HONOR 200 Series ដែលមាន HONOR 200 5G ទំហំ 256GB តម្លៃ 369 ដុល្លារ និងទំហំ 512GB តម្លៃ 399 ដុល្លារ រួមនិង HONOR 200 Pro 5G តម្លៃ 549$ ដែលមានការថែមជូននូវកាដូដ៏កក្រើក។ ព្រឹត្តិការណ៌សម្ពោធន៍នេះ គឺបានប្រារព្ធឡើងនៅ The Premier Sen Sok ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន រួមជាមួយភ្ញៀវកត្តិយស និងម្ចាស់ហាងលក់ទូរស័ព្ទ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Honor 200 Series 5G នេះ មានការបំពាក់នូវបន្ទះអេក្រង់ OLED ដែលមានគែមកោង និងទំហំ 6.7 អ៊ីង ដូចគ្នា ហើយអេក្រង់នេះ គឺមានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2664×1200px ល្បឿន គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងមានការភ្ជាប់នូវបច្ចេកវិទ្យា 3840Hz high-frequency PWM dimming។ អេក្រង់ថ្មីនេះ នឹងមានកម្រិតពន្លឺ 4000nits និងគាំទ្រនូវកម្រិតពណ៌ 1.07 ពាន់លានពណ៌ទៀតផង។ បន្ថែមពីនេះ អេក្រង់នេះ ក៏ទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យា Sleep-Assist Display Technology និងវិញ្ញាបនបត្រ Rheinland TÜV ពីប្រទេសអាល្លឺម៉ង់ផងដែរ។ 

ស្មាតហ្វូន Honor 200 5G ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 អមជាមួយនឹងក្រាហ្វិកកាត Adreno 720 GPU ខណៈដែលស្មាតហ្វូន Honor 200 Pro វិញ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានគាំទ្រដោយបន្ទះឈីប Honor C1+ ជំនួយដល់ការទំនាក់ទំនងផងដែរ។ ស្មាតហ្វូនទាំងពីនេះ មានរ៉េម 12GB+12GB ហើយនិងមានអង្គចងចាំ 256GB និង 512GB ដូចគ្នា។ បន្ថែមពីនេះ នៅលើស្មាតហ្វូន Honor 200 Series 5G ក៏មានការបំពាក់នូវប្រព័ន្ធត្រជាក់ Drive cooling system 2.0 ហើយនិងមានការភ្ជាន់នូវផ្ទៃត្រជាក់បន្ថែមទំហំធំដល់ទៅ 34696mm² ថែមទៀតផង។ ស្មាតហ្វូន Honor 200 Series ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវស្បែកមុខកម្មវិធី MagicOS 8.0 ផ្អែកនៅលើ  Android 14 ផងដែរ។ 

បន្ថែមពីនេះ នៅលើស្មាតហ្វូន Honor 200 Series 5G  នេះ ក៏មានការតម្លើងមកជាមួយនូវមុខងារជាច្រើនទៀត ដែលគួរអោយចាប់អារម្មណ៍ផងដែរក្នុងនោះរួមមានដូចជា One-Click Blockbuster Video Creation, Gallery Semantic Search, Dynamic Capsule, Magic Lock Screen និង Intelligent Modes សម្រាប់ការងារ Multitasking ផងដែរ។ 

សម្រាប់កាមេរ៉ានៅលើស្មាតហ្វូន Honor 200 Series 5G ថ្មីនេះ គឺមានកាមេរ៉ាទំហំ 50MP ដែលជាប្រភេទ wide-angle គាំទ្រជាមួយនឹង f/1.95 aperture និងមានមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 50MP telephoto ទ្រទ្រង់ជាមួយ f/2.4 aperture និងមានមុខងារ OIS ដូចគ្នា។ ចំពោះគ្រាប់ទីបីមានទំហំ 12MP ultra-wide-angle macro គាំទ្រជាមួយនឹង f/2.2 aperture។ 

កាមេរ៉ាក្រោយរបស់ស្មាតហ្វូន Honor 200 Series 5G ថ្មីនេះ គឺមានការទ្រទ្រង់បាននូវ 4K video recording និងអាចហ៊្សូម 50x digital zoom ហើយក៏មានមុខងារ Shooting Modes ជាច្រើនទៀតដូចជា Night Mode, Portrait Mode និង AI Photography ផងដែរ។ បើក្រឡេកមើលទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនថ្មីនេះ វិញ គឺមានទំហំ 50MP Wide-Angle Lens គាំទ្រជាមួយនឹង f/2.1 Aperture អាចផលិតវីដេអូបានកម្រិត 4K video recording ហើយនិងមានមុខងារ Shooting Modes ជាច្រើនដូចជា Portrait និង Night Mode ជាដើម។

ស្មាតហ្វូន Honor 200 Series 5G ថ្មីនេះ មានថាមពលថ្មទំហំ 5200mAh និងមានការទ្រទ្រង់ជាមួយនឹងកម្លាំងសាក 100W Super-Fast Charge ខណៈដែលម៉ូដែល Pro មាន Wireless 66W។ សម្រាប់ការសាកថ្មនៅលើស្មាតហ្វូននេះរយៈពេល 15 នាទី គឺទទួលបាននូវថាមពល 57%។ នៅលើស្មាតហ្វូននេះ ក៏មាន AI Intelligent Charging Mode ផងដែរ។ បន្ថែមពីលើមុខងារទាំងនេះ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវ Dual SIM Cards ហើយនិងមានបច្ចេកវិទ្យា 5G និង 4G ទៀតផង។

ស្មាតហ្វូន Honor 200 Series 5G នេះ មាន WLAN protocols 802.11 a/b/g/n/ac/ax, Bluetooth 5.3, infrared remote control និង NFC។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះ មានតម្លើងមកជាមួយនូវ stereo speakers ដែលមានការទ្រទ្រង់ជាមួយនឹង Histen 7.1 audio effects ទៀតផង។ ស្មាតហ្វូន Honor 200 មានកម្រាស់ 7.7 mm និងទម្ងន់ 187g ខណៈដែលម៉ូដែល Pro មានកម្រ៉ាស់ 8.2mm និងមានទម្ងន់ 188g។ ស្មាតហ្វូន Honor 200 មានពណ៌ Moonlight White, Coral Pink, Velvet Black និង Sea Blue៕

ស្មាតតហ្វូនស៊េរីថ្មី Honor 200 5G ដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃ 369 ដុល្លារ សម្រាប់ទំហំ 256GB និងតម្លៃ 399 ដុល្លារទៅលើទំហំ 512GB ជាមួយនិងការថែមនូវកាដូ កាសប៊្លូធូស Honor earbuds X5 និង Honor Case រួមនិងបន្ទះការពារអេក្រង់។ សម្រាប់ Honor 200 Pro 5G វិញ គឺមានតម្លៃ 549 ដុល្លារទៅលើស្មាតហ្វូនដែលមានទំហំ 512GB ដោយមានការថែមជូននូវកាដូ នាឡិកាឆ្លាតវៃ Honor Watch GS3 និង និង Honor Case រួមនិងបន្ទះការពារអេក្រង់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន