no-alternative title
no-alternative title

អ្នកជំនួញធំៗ និងតារាល្បីៗជាច្រើនរូបបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ “Galaxy Unpacked” នៅផ្សារទំនើប Chip Mong Mega Mall 271

កាលពីថ្ងៃទី 10 ខែកក្កដា 2024 នេះ មានកំពូលតារាល្បីៗ និងអ្នកជំនួញធំៗប្រចាំប្រទេសជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងផ្សារទំនើប Chip Mong Mega Mall 271 ដែលជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “Galaxy Unpacked” របស់សាមសុង ជាមួយនិងការបង្ហាញកំពូលតួឯក Galaxy Z Series ជំនាន់ថ្មីប្រចាំឆ្នាំ 2024 នេះ! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុនជីបម៉ុងលែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងវត្តមានកំពូលតារាល្បីៗ ក្នុងនោះយើងឃើញមាន៖ កញ្ញា ស៊ីន យូប៊ីន លោក រ៉េននី ដារ៉ា និងវត្តមានអ្នកជំនួញធំៗ តារាល្បីៗជាច្រើនរូបទៀត ដោយពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងលើកំពូលបច្ចេកវិទ្យា AI ថ្មីរបស់សាមសុង ហើយចង់ទទួលបាននូវបទពិសោធន៍ថ្មីៗពីកំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Series ជំនាន់ថ្មីនេះផងដែរ។

ទទ្ទឹមនឹងនេះដែរ ក៏មានការដាក់ឱ្យទស្សនា និងតេស្តដោយផ្ទាល់ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Galaxy Z Fold6 និង Galaxy Z Flip6 ដែលបំពាក់នូវមុខងារ AI ដ៏អស្ចារ្យជាច្រើនសម្បូរបែប។

លើសពីនេះ ចំណាប់អារម្មណ៍ដ៏រំភើបរីករាយពី សំណាក់តារាល្បីៗ ក៏ដូចជាភ្ញៀវកិតិ្តយសជាច្រើនរូបទៀត ក្រោយពីបានប៉ះផ្ទាល់ តេស្តផ្ទាល់ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 គឺពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងកំពូលមុខងារដ៏អស្ចារ្យ ពិសេសមុខងារ AI ហ្នឹងតែម្ដង។

ហើយពួកគាត់បានបន្ថែមទៀតថា ធ្លាប់តែឮភាពអស្ចារ្យពីមុខងារ AI នៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 ប៉ុន្តែនៅពេលបានដែលធ្វើការតេស្តផ្ទាល់ទើបដឹងថាលើសពីភាពអស្ចារ្យទៅទៀត គឺពិតជាទំនើបខ្លាំងបំផុតជាមួយនឹងមុខងារដ៏សម្បូរបែប។

ជាមួយគ្នានោះដែរលោក លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទូរស័ព្ទដៃ នៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព ផលិតផល និងអភិវឌ្ឍន៍ពីជំនាន់ចាស់មកជំនាន់ថ្មីឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកទទួលបាននូវកំពូលបទពិសោធន៍ថ្មីៗដ៏សម្បូរបែបពីសាមសុង!”

បើក្រឡេកមកមើលពីគុណសម្បត្តិនៃភាពអស្ចារ្យរបស់កំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 វិញគឺថា៖

1. New way to get things done:        

- Circle to Search៖ មុខងារស្វែងរកព័ត៌មាននៅលើ Google យ៉ាងងាយស្រួលតាមរយៈការគូររង្វង់លើអេក្រង់ និងអាចរៀបចំផែនការដំណើរកម្សាន្តបានម៉ាឆ្ងាញ់ (Things to do) តាមរយៈ AI

- Note Assist៖ មុខងារកត់ត្រា និងកែសម្រួលអត្ថបទឱ្យខ្លី អាចបកប្រែភាសានៅលើកម្មវិធី Note ដោយផ្ទាល់ និងមានមុខងារអាចបកប្រែអត្ថបទនៅលើ PDF បានថែមទៀត

- Transcript Assist៖ មុខងារបំប្លែងសំឡេងឱ្យទៅជាអក្សរ ដោយអាចបែងចែកសំឡេង (Separated by speaker) ទៅតាមអ្នកនិយាយនីមួយៗ

- Browsing Assist៖ មុខងារសង្ខេបព័ត៌មាន និងបកប្រែភាសានៅលើ Browser (Samsung Internet) និងអាចបកប្រែអក្សរនៅលើ Poster បានទៀត។

2. New way to Create:

- Smart Select & AI Drawing៖ មុខងារថតយកទីតាំងណាមួយនៅលើអេក្រង់ ទូរសព្ទដោយធ្វើការគូសនៅលើទីតាំងមួយនោះ។ AI Drawing មុខងារបង្កើតរូបអ្វីមួយតាមរយៈ AI ដោយគ្រាន់តែគូសចេញជារូបរាងមួយ

- Photo Assist៖ មុខងារកែប្រែ ផ្លាស់ប្ដូរទីតាំង ឬលុបរូបភាពខ្លះៗតាមរយៈ AI និងមានបន្ថែមមុខងារប្ដូរទម្រង់មុខមនុស្សទៅជាទម្រង់បែប Comic/3D cartoon / Watercolor / Caricature

3. New way to Communicate:

- Interpreter៖ មុខងារបកប្រែភាសាដោយផ្ទាល់ ទាំងសំឡេង និងជាអក្សរ អាចបើកបង្ហាញបានម្ដងទាំងពីរអេក្រង់ (Dual screen mode) និងមានបន្ថែមមុខងារស្ដាប់សំឡេងពីខាងក្រៅ (listening mode) និងធ្វើការបកប្រែដោយផ្ទាល់ភ្លាមៗទៅជាអក្សរ អាចស្ដាប់សំឡេងបានថែមទៀតផង (តម្រូវឱ្យដាក់កាស់ Galaxy Buds)

- Live Translate & Call Assist៖ មុខងារបកប្រែភាសាតាមរយៈការ Call និងមានបន្ថែមមុខងារកាត់បន្ថយសំឡេងរំខានបានកាន់តែល្អជាងមុន

- Chat Assist៖ មុខងារបកប្រែភាសា ប្ដូរស្ទាយសរសេរ សម្រួលវេយ្យាករណ៍ តាមរយៈការផ្ញើសារ និងជួយរៀបចំទម្រង់នៃការសរសេរ (Format) តាមរយៈ (Composer) នៅក្នុង chat Assist

ជាពិសេស ចំណុចដែលទាក់ទាញខ្លាំងបំផុតនៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip6 ៖

+ បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

+ អង្គផ្ទុក/ Storage: 256GB + Ram 12GB, 512GB + Ram 12GB

+ ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy (4nm)

+ អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ Dynamic AMOLED 2X, និងថាមពលថ្មរហូតដល់ 4,000mAh Super-Fast Charging

+បន្ថែមមុខងារ Auto Zoom on FlexCam (Zoom អូតូជាមួយមុខងារ Flexcam)         

+បន្ថែមមុខងារ Smart Reply

+បំពាក់មុខងារ Cooling System (Vapor Chamber) ប្រើប្រាស់បានយូរ និងមិនងាយឡើងកម្ដៅ

- សម្រាប់ Galaxy Z Fold6

+ បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

+អង្គផ្ទុក/ Storage: 512GB + Ram 12GB, 1TB + Ram 12GB 

+ ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy 4nm 

+ អេក្រង់គោលធំ 7.6 អ៊ីញ និងថាមពលថ្ម រហូតដល់ 4,400mAh Super-Fast Charging

+ បន្ថែមមុខងារការពារជម្រាបទឹករហូតដល់ IP48

យ៉ាងម៉េចដែរ ហ្វេនៗ? នេះគ្រាន់តែជាគុណសម្បត្តិ និងមុខងារត្រួសៗរបស់កំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 តែប៉ុណ្ណោះ! បើចង់ដឹងកាន់តែច្បាស់ថាមុខងារទាំងនេះអស្ចារ្យប៉ុនណា ប្រញាប់ដាក់កម្ម៉ង់ភ្លាមទៅណ៎ា!

ហើយសម្រាប់ការដាក់ Pre-Order ចាប់ពីថ្ងៃនេះរហូតថ្ងៃទី 30 កក្កដា ឆ្នាំ 2024 លោកអ្នកទទួលបានការថែមជូនដ៏ពិសេសដូចជា៖

Galaxy Z Fold6

- ទទួលបានការបញ្ចុះតម្លៃ 100$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

- នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត

- Original Travel Adapter 25W + Original Slim S Pen Case

- ការធានាលើអេក្រង់ 1ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ)

- ទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)

Galaxy Z Flip6

- ទទួលបានការបញ្ចុះតម្លៃ 80$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

- នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត

- Original Travel Adapter 25W + Original Flipsuit Case

- ការធានាលើអេក្រង់ 1ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ)

- ទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់នៅ" Galaxy Pop Up Store" ដែលមានទីតាំងនៅក្នុងផ្សារទំនើប Chip Mong Mega Mall 271 ជាន់ផ្ទាល់ដីចាប់ពីថ្ងៃទី 11 ខែកក្កដា រហូតដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2024 ឬនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរសព្ទលេខ៖ 1800-20 32 32!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន