no-alternative title
no-alternative title

Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ Ford F-Series

រថយន្ត Pick up ដ៏ពេញនិយមបំផុតរបស់សហរដ្ឋអាមេរិក Ford Ranger PHEV ស៊េរីឆ្នាំ 2026 ត្រូវបានបង្ហាញរូបរាងជាផ្លូវការណ៍នៅក្នុងពិព័រណ៌រថយន្ត Brussels Motor Show កាលពីសប្តាហ៍មុន នៅមុនថ្ងៃនៃការនាំចេញទៅកាន់ទីផ្សារតំបន់អឺរ៉ុបដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ 2026។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ranger PHEV ឆ្នាំ 2026 បានទទួលការផ្លាស់ប្តូរការរចនាស្រដៀងគ្នាទៅនឹងម៉ូដែល Ranger ប្រើម៉ាស៊ីនម៉ាស៊ូត ដែលត្រូវដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញរថយន្ត (Showroom) ក្នុងប្រទេសអូស្ត្រាលីកាលពីពាក់កណ្តាលឆ្នាំ 2025 ដែលត្រូវបានប្រសិទ្ធិនាមជារថយន្តម៉ូដែលឆ្នាំ 2026.5 (MY26.5) រួមជាមួយនឹងម៉ូដែល Ford Everest AWD ជំនាន់ថ្មីឆ្នាំ 2026 ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford ប្រចាំនៅអូស្ត្រាលីបាននិយាយថា “មិនមានព័ត៌មានណាមួយដែលត្រូវចែករំលែកទាក់ទងនឹងរថយន្តភីកអាប់ Ranger PHEV ជំនាន់ថ្មីឆ្នាំ 2026 នៅពេលនេះទេ”។

Ford Ranger PHEV 2026 ដែលត្រៀមចេញលក់នៅទីផ្សារត្រូវបានគេដឹងថា ទទួលបានការបំពាក់នូវមុខងារថ្មី គឺ Trailer Theft Alert ដែលជាមុខងារមាននៅលើម៉ូដែល Ford  F-Series ដោយមុខងារនេះ វានឹងបន្លឺជាសំឡេងនៅក្នុងកាប៊ីនរថយន្ត ហើយនិងបញ្ជូនសារទៅកាន់ស្មាតហ្វូនតាមរយះកម្មវីធី FordPassApp នៅពេលដែលរ៉ឺម៉កសណ្តោងខាងក្រោយភ្ជាប់មិនបានត្រឹមត្រូវ ឬក៏កាត់ផ្តាច់ចេញពីរថយន្តដោយយថាហេតុ។ បន្ថែមពីនេះ Ford Ranger PHEV 2026 ក៏ដូចជា Ford Everest 2026 នឹងទទួលបានមុខងារជំនួយសម្រាប់ការងារសណ្តោងរ៉ឺម៉កដែលមានបណ្តោយវែងផ្សេងទៀត ដូចជា blind-spot monitoring, 'Haul' drive mode, remote light check, brake controller, និង Pro Trailer Backup Assist ជាដើម។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford ប្រចាំអូស្ត្រាលីបានបន្ថែមថា “បច្ចុប្បន្ន មុខងារ Trailer Theft Alert គឺមិនទាន់មានផ្តល់ជូនអតិថិជននៅក្នុងប្រទេសអូស្ត្រាលីសម្រាប់រថយន្ត Ranger ឬ Everest នៅឡើយទេ”។ ជាមួយគ្នានេះ Ranger PHEV ស៊េរីឆ្នាំ 2026 ក៏ទទួលបានមុខងារ Ford BlueCruise សម្រាប់ម៉ូដែលនៅអឺរ៉ុបផងដែរ ដែលជាប្រព័ន្ធស្តង់ដារថ្មីមាននៅលើរថយន្ត Ford ម៉ូដែល Platinum និង Wildtrak ជំនាន់ថ្មី។ Ford BlueCruise គឺជាមុខងារបើកបរស្វ័យប្រវត្តិ Self-driving ដែលអនុញ្ញាតិឲ្យអ្នកបើកបរប្រលែងដៃចង្កូតបាន និងអាចកំណត់ល្បឿនបើកបរសម្រាប់ផ្លូវល្បឿនលឿន (Highway)។ មុខងារនេះ គាំទ្រដោយប្រព័ន្ធជំនួយការបើកបរកម្រិត ‘Level 2’ Autonomous driving ដែលទទួលស្គាល់ដោយ សហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងចក្រភពអង់គ្លេស ដែលមានប្រើនៅលើម៉ូដែល Ford Mustang Mach-E និងម៉ូដែលមួយចំនួនទៀត។ 

 

ប្រព័ន្ធ Ford BlueCruise នេះ ក៏មានជំនួយពីកាមេរ៉ាបំពាក់នៅខាងក្រៅរថយន្តដើម្បីចាប់សញ្ញាផ្សេងៗបញ្ចូលចូលបង្ហាញនៅលើអេក្រង់ក្នុងកាប៊ីនដើម្បីឲ្យអ្នកបើកបរមានការផ្ចង់ ឬផ្តោតការយកចិត្តទុកដាក់សំឡឹងទៅលើផ្លូវបើកបរ។ សម្រាប់ម៉ូដែល Ford Ranger Platinum PHEV ឆ្នាំ 2026 មានការឌីស្សាញដូចគ្នានឹងម៉ូដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតដែរ ដោយផ្នែកខាងក្នុងបំពាក់កៅអីស្បែកពណ៌ខ្មៅ “ black leather upholstery” រំលេចជាមួយថ្នេរពណ៌ប្រផេះ ខាងមុខឌីស្សាញជាមួយកាងពណ៌ខ្មៅ និងមានបន្ថែមពណ៌បៃតងថ្មីហៅថា “Acacia Green”។ Ranger Platinum PHEV ឆ្នាំ 2026 នឹងមកជាមួយការប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch alloy wheel ជាជាងប្រើយ៉ាន់ទំហំ 20-inch ដូចម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត។ 

គួររំលឹកផងដែរថា Ford Ranger PHEV ដែលចេញលក់នៅទីផ្សារអូស្រ្តាលនាពាក់កណ្តាលឆ្នាំ 2025 គឺលក់បានចំនួន 1,143 គ្រឿង ដែលស្មើរនឹង 2% នៃចំនួនរថយន្ត Ford ដែលលក់បានចំនួនសរុប 56,555 គ្រឿងមានទាំងម៉ូដែលប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និងម៉ូដែល Hybrid៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍