no-alternative title

ASUS Vivobook Classic Series 2024 កុំព្យូទ័រស៊េរីថ្មី បំពាក់នូវបន្ទះឈីប Intel Core ជំនាន់ចុងក្រោយខ្លាំងក្លាបំផុត

ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែធ្វើការអាប់ដេតទៅលើម៉ូដែលកុំព្យូទ័រថ្មីៗរបស់ខ្លួននៅក្នុងស៊េរី ASUS Vivobook Classic series ដែលជាម៉ូដែល ដ៏ពេញនិយមបំផុត។ឡេបថបថ្មីនេះ មានដូចជា ASUS Vivobook 14 X1405, ASUS Vivobook 16 X1605 និងមានភ្ជាប់មកជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា តាមរយៈនៃការបំពាក់នូវបន្ទះឈីបចុងក្រោយបំផុតស៊េរី Intel® Core™ 7 processors (Series 1) រ៉េមទំហំ 16 GB RAM និងម៉េមូរី  1 TB SSD។ ឡេបថបថ្មីនេះ មានប្រព័ន្ធសំឡេងស្ងាត់ និងប្រព័ន្ធត្រជាក់ (cooling system) ដែលជាប្រភេទប្រព័ន្ធ dual-vented cooling system ដែលមានការគាំទ្រជាមួយនឹង IceBlade fan និងមានបំពង់បំភាយកំដៅ (heat pipes) ចំនួនដល់ទៅ 2។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះ មានថាមពលថ្មទំហំ 50Wh ដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវភាពជឿជាក់ច្រើនជាងមុន ហើយកុំព្យូទ័រនេះ ក៏មានទ្រទ្រង់នូវ WiFi 6 ដែលផ្តល់នូវល្បឿនលឿននៅលើអ៊ីនធឺណិតថែមទៀតើង។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះ ក៏ប្រើប្រាស់នូវ  ASUS AI noise-canceling audio technology ដែលផ្តល់នូវសំឡេងច្បាស់ ហើយក៏មានកម្មវិធី productivity-enhancing ASUS apps ដែលបង្កើនទៅលើផលិតភាពការងារជាច្រើនទៀតដូចជា GlideX, MyASUS និង  ScreenXpert ថែមទៀតផង។

 

កុំព្យូទ័រ ASUS Vivobook 16 មានការបំពាក់នូវអេក្រង់ ដែលផ្តល់នូវការទស្សនាដ៏អស្ចារ្យភ្លឺច្បាស់ជាមួយនឹងកម្រិតភាពច្បាស់ 2.5K (2560 x 1600) resolution និងមានល្បឿន 144Hz refresh rate គាំទ្រជាមួយនឹង 100% sRGB color gamut ថែមទៀតផង។ កុំព្យូទ័រ ASUS Vivobook 14 និង 16 នេះ ដំណើរការនៅលើកម្រិតអេក្រង់ 16:10 aspect-ratio display។ កុំព្យូទ័រនេះ មានរូបរាងស្លីម និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ហើយមានច្រើនពណ៌យ៉ាងស្រស់ស្អាតផងដែរ។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានបំពាក់នូវគន្លឺះដែលអាចបត់បាន 180° lay-flat hinge ងាយស្រួលក្នុងការចែករំលែកថែមទៀតផង។ នៅលើឡែបថបនេះ គឺមានរន្ធ I/O ជាច្រើនដូចជា USB-C® 3.2 Gen 1 port, 2x USB 3.2 Gen 1 Type-A ports, USB 2.0 port, HDMI® 1.4 port និង audio combo jack ជាដើម។

 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ក៏មានបំពាក់នូវ physical webcam shield នៅលើ HD 3DNR webcam សម្រាប់ការពារទៅលើឯកជនភាព full-size ASUS ErgoSense keyboard រួមជាមួយនឹង touchpad និង ASUS NumberPad 2.0 ផងដែរ។ គ្រប់ម៉ូឌែលទាំងនេះ គឺការពារដោយ ASUS Antimicrobial Guard Plus ក្នុងការកាត់បន្ថយទៅលើវីរុស និងបាក់តេរីអាក្រក់បានថែមទៀត។ កុំព្យូទ័រ Vivobook Classic series នេះក៏មានប្រើប្រាស់នូវប្រអប់វេចខ្ចប់កែច្នៃឡើងវិញ 100% ហើយវាក៏មានទ្រទ្រង់ទៅលើស្តង់ដារ ENERGY STAR® s ផងដែរ។ ដើម្បីធានាទៅលើភាពធន់នៃការប្រើប្រាស់ទៅលើកុំព្យូទ័រនេះ ឡែបថបនេះ ក៏បានតេស្តជាមួយនឹងស្តង់ដារ MIL-STD-810H US military-grade ផងដែរ។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់

កុំព្យូទ័រ Vivobook Classic series នេះ មានសមត្ថភាពខ្លាំងក្លានៅក្នុងការប្រើប្រាស់ ហើយក៏ងាយស្រួលក្នុងការយកទៅកន្លែងការងារ ការធ្វើការនៅផ្ទះ ឬចេញក្រៅផងដែរ។ កុំព្យូទ័រនេះ មានបន្ទះឈីប Intel Core 7 processor (Series 1) ជាមួយនឹងរ៉េមទំហំ 16GB 3200 MHz DDR4 memory និង 1 TB GB SSD storageដែលធានាទៅលើល្បឿននៃការដំនើរការបានយ៉ាងរលូនថែមទៀត។  កុំព្យូទ័រនេះ មានថាមពលថ្មទំហំ 50 Wh ហើយសម្រាប់ការតភ្ជាប់របស់វាគឺពិតជាលឿនតាមរយៈការប្រើប្រាស់នូវ WiFi 6 និងបច្ចេកវិទ្យា ASUS WiFi Master technology ដែលធានាទៅលើការតភ្ជាប់ដែលមានល្បឿនលឿន និងការតភា្ជប់ដែលមានស្ថេរភាពថែមទៀត។

 

បទពិសោធន៍នៃការទស្សនាដ៏ល្អឥតខ្ចោះ

កុំព្យូទ័រ ASUS Vivobook 16 មានអេក្រង់កម្រិត 2.5K three-sided NanoEdge display ជាមួយនឹង 100% sRGB color gamut ដែលផ្តល់នូវពណ៌ច្បាស់បំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 144 Hz refresh rate អេក្រង់នេះផ្តល់នូវការ response បានលឿនទៅលើ on-screen motion ហើយវាសក្តិសមបំផុតសម្រាប់ការធ្វើការងារ ការលេងហ្កេម និងការកម្សាន្តថែមទៀត។ កុំព្យូទ័រ ASUS Vivobook 14 និង 16 នេះក៏មាន 16:10 aspect ratio ដេលកាត់បន្ថយទៅលើការអូស scrolling បានយ៉ាងល្អថែមទៀត។

 

ការឌីស្សាញប្រកបដោយភាពប្រណិត

កុំព្យូទ័រ ASUS Vivobook Classic ដ៏ទាក់ទាញនេះមានការឌីស្សាញយ៉ាងស្រស់ស្អាតជាមួយនឹងការប្រើប្រាស់នូវ Vivobook logo នៅលើ lid ហើយវាក៏មានច្រើនពណ៌ក្នុងការជ្រើសរើសថែមទៀតដូចជា Indie Black, Cool Silver, Quiet Blue ឬ Terra Cotta ។ កុំព្យូទ័រនេះមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ផងដែរ។ 

 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានប្រើប្រាស់នូវ lay-flat 180° hingesដែលងាយស្រួលក្នុងការចែករំលែកនូវមាតិកាទៅកាន់អ្នកផ្សេងទៀត ឬការសហការជាមួយនឹងក្រុមមនុស្សជាច្រើនទៀត។ សម្រាប់ webcam នេះក៏មាន physical shield សម្រាប់ការពារទៅលើសុវត្ថិភាពនៃវីដេអូខលថែមទៀត។ វាក៏មានប្រើប្រាស់នូវសេនស័រ fingerprint sensor នៅលើ touchpad ក្នុងការផ្តល់នូវល្បឿនលឿនក្នុងការ login ដោយមិនចាំបាច់ប្រើប្រាស់នូវលេខសម្ងាត់តាមរយៈWindows Hello ។

 

បន្ថែមពីនេះ វាក៏មាន full-size ASUS ErgoSense keyboard ដែលមាន 19.05 mm key pitch, 0.2 mm key-cap dish, 1.4 mm key travel ដែលផ្តល់នូវអារម្មណ៍ល្អនៅក្នុងការប៉ះបញ្ជាទៅលើ keyboard នេះ។ វាក៏មាន I/O ports ជាច្រើនដែលងាយស្រួលក្នុងការតភ្ចាប់ទៅកាន់ឧបករណ៍ផ្សេងទៀត ឬម៉ាស៊ីន projectors ផងដែរ។ បន្ថែមពី USB-C® 3.2 Gen 1 port នោះ វាក៏មាន 2x USB 3.2 Gen 1 Type-A ports, USB 2.0 port, HDMI® output និង 3.5 mm audio combo jack ។ 

 

ដើម្បីធ្វើអោយកុំព្យូទ័រមានភាពអនាម័យ និងកាត់បន្ថយទៅលើការចែកចាយនៃវីរុស ឬបាក់តេរីនោះ កុំព្យូទ័រនេះក៏មាន ASUS Antimicrobial Guard Plus ដែលអាចការពារទៅលើបាក់តេរី និងវីរុសបានដល់ទៅ 99% លើស 24 ម៉ោងថែមទៀត។ កុំព្យូទ័រ ASUS Vivobook Classic series នេះក៏មានភ្ជាប់ជាមួយនឹង Adobe® Creative Cloud® ដែលអ្នកអាចធ្វើការ subscription មួយខែឥតគិតថ្លៃថែមទៀត ហើយវាក៏មានកម្មវិធី ASUS apps ដ៏ពេញនិយមជាច្រើនទៀតដែលមាន GlideX, MyASUS និង ScreenXpert ថែមទៀត។

 

ការប្រជុំដ៏ឆ្លាតវៃ

កុំព្យូទ័រ ASUS Vivobook Classic series ថ្មីនេះ ក៏មានមុខងារជាច្រើនទៀតដែលនាំមុខក្នុងការប្រើប្រាស់ដែលផ្តល់នូវការប្រជុំកាន់តែមានភាពរលូន និងរីករាយបំផុត។ សម្រាប់ HD webcam នេះ ក៏មានបច្ចេកវិទ្យា ASUS 3DNR video-processing technology ដែលផ្តល់នូវសំឡេងច្បាស់ ហើយវាក៏មាន physical webcam shield សម្រាប់ការពារសុវត្ថិភាពថែមទៀត។  ដើម្បីផ្តល់នូវបទពិសោធន៍នៃការធ្វើការពីចម្ងាយ និងវីដេអូប្រជុំយ៉ាងសម្បូរបែបនោះ គ្រប់ម៉ូឌែលនៃកុំព្យូទ័រនេះក៏បំពាក់នូវ ASUS AI noise-canceling technology ដែលផ្តល់នូវសំឡេងច្បាស់យ៉ាងល្អថែមទៀត។ បច្ចេកវិទ្យានេះក៏កាត់បន្ថយសំឡេង ambient noise បានយ៉ាងល្អថែមទៀត។

ភាពធន់ក្នុងការប្រើប្រាស់ និងនិរន្តរភាព

ក្រុមហ៊ុន ASUS មានការប្តេជ្ញាចិត្តក្នុងការការពារទៅលើបរិស្ថាន និងចែកចាយនូវផលិតផលជាច្រើនដ៏ល្អបំផុតនៅក្នុងត្រកូលកុំព្យូទ័រ ASUS Vivobook Classic series ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវប្រអប់កែច្នៃឡើងវិញដល់ទៅ 100% ហើយវាក៏ប្រើប្រាស់នូវស្តង់ដារ ENERGY STAR power-efficiency បានដល់ទៅ 30% ។ កុំព្យូទ័រ ASUS Vivobook Classic series នេះក៏បានតេស្តយ៉ាងតឹងរឹងក្នុងការធានាទៅលើភាពរឹងមាំជាមួយនឹងការប្រើប្រាស់នូវស្តង់ដារ MIL-STD-810H US military-grade ជាមួយនឹងការតេស្តដល់ទៅ 12 វិធី និង 26 លើកដែលធានាធាវាពិតជាមានភាពរឹងមាំក្នុងការប្រើប្រាស់មែនទែន។

 

ការលក់ និងតម្លៃ

ពេលនេះ កុំព្យូទ័រ ASUS Vivobook 14 X1405,  ASUS Vivobook 16 X1605 អាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS (Dealer Store) នៅក្នុងតម្លៃចាប់ពី $679 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS នៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន