no-alternative title
no-alternative title
no-alternative title

ROG Zephyrus G14 (GA403) បំពាក់នូវអេក្រង់ ROG OLED ប្រកាសដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានបង្ហាញចេញនូវកុំព្យូទ័រ Zephyrus G14 2024 ដែលម៉ូដែលថ្មីនេះ មានកម្រាស់ស្តើង និងមានទម្ងន់ស្រាល ព្រមទាំងមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះ គឺឌីស្សាញតួខ្លួនចេញពីលោហៈអាលុយមីញ៉ូម CNC ហើយនិងមានការប្រើប្រាស់នូវភ្លើង Slash Lighting array រួមជាមួយនិងពណ៌ Platinum White ដ៏ស្រស់ស្អាតបំផុត។ ROG Zephyrus G14 ដំណើរការជាមួយនឹងបន្ទះឈីប AMD និង NVIDIA® ដែលផ្តល់អោយអ្នកលេងហ្គេម និងអ្នកផលិតមាតិកាទទួលបាននូវកម្លាំងម៉ាស៊ីនខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zephyrus G14 និង G16 ជំនាន់ថ្មីនេះ នេះមានការបំពាក់នូវអេក្រង់ ROG Nebula Display គាំទ្រដោយកញ្ចក់ OLED ដែលអាចប្រើប្រាស់បានជាមួយនឹងបច្ចេកវិទ្យា G-SYNC® ផ្តល់នូវបទពិសោធន៍ខ្ពស់សម្រាប់លេងហ្គេម ដែលមិនធ្លាប់មានពីមុនមកនោះទេ។ បន្ថែមពីនេះ ROG Zephyrus G14 ក៏មានប្រព័ន្ធត្រជាក់ cooling technology ដែលមានដូចជា tri-fan technology, liquid metal និង vapor chambers ថែមទៀត ដែលធ្វើអោយកុំព្យូទ័រនេះ មានកម្រាស់ស្តើងក្នុងការប្រើប្រាស់បំផុត។

ការឌីស្សាញរូបរាងថ្មីស្រឡាងយ៉ាងទាក់ទាញ

Zephyrus G14 2024 ថ្មីនេះ ត្រូវបានធ្វើការឌីស្សាញរូបរាងថ្មីឡើងវិញ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ កុំព្យូទ័រទាំងពីរនេះប្រើប្រាស់នូវអាលុយមីញ៉ូម CNC ដែលល្អបំផុតក្នុងការកាត់បន្ថយទៅលើទម្ងន់នៃកុំព្យូទ័រ ភាពរឹងមាំនៃតួខ្លួន និងការបង្កើននូវទំហំកុំព្យូទ័របានច្រើនថែមទៀតផង។ នៅលើឡេបថបនេះ ក៏មានការប្រើប្រាស់នូវ edge-to-edge keyboard រួមជាមួយនឹងការប្រើប្រាស់នូវ speakers លឺខ្លាំងជាងមុនជាមួយនឹងកម្រិតបាសដល់ទៅ 100Hz ថែមទៀតផង។ សម្រាប់ speakers នេះ គឺមានទំហំធំជាងមុនដល់ទៅ 25% ហើយក៏អាចបង្កើនទៅលើសំឡេងបានលឺជាងមុនដល់ទៅ 47% ផងដែរ។ កុំព្យូទ័រ Zephyrus G14 នេះ ក៏មាន keycabs និង Touchpad ធំជាងមុនដែលងាយស្រួលក្នុងការវាយអក្សរ ការអូស scrolling និងការលេងហ្គេមថែមទៀតផង។

អ្វិដែលពិសេសជាងនេះទៀតនោះ ឡេបថបនេះ ក៏មានការប្រើប្រាស់នូវអាលុយមីញ៉ូមពណ៌ថ្មី Platinum White ដែលមានភាពស្រស់ស្អាតបំផុតថែមទៀតផង។ កុំព្យូទ័រ Zephyrus G14 2024 នេះ ក៏មានប្រើប្រាស់នូវភ្លើង LED lighting array នៅលើ lid របស់វា ដែលពិតជាទាក់ទាញបំផុត។ ការប្រើប្រាស់នូវ Slash Lighting array នេះ មានការអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការ customize ទៅលើ lid pattern បានថែមទៀត។ កុំព្យូទ័រ Zephyrus G14 នេះ មានកម្រាស់ 1.59cm និងទម្ងន់ត្រឹមតែ 1.5kg ប៉ុណ្ណោះ។ នេះគឺជាកុំព្យូទ័រលេងហ្គេមស្តើង និងស្រាលក្នុងការប្រើប្រាស់បំផុត។

កម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យា AI

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ 8000 Series និងទ្រទ្រង់នូវ AMD Ryzen AI នោះ កុំព្យូទ័រ Zephyrus G14 នេះ ក៏មានការទ្រទ្រង់នូវ Windows Studio effects productivity tools ជាច្រើនដូចជា automatic framing, eye-contact correction និង advanced background effectsសម្រាប់ការខលជាវីដេអូថែមទៀត។ កុំព្យូទ័រ Zephyrus G14  នេះមានក្រាហ្វិកកាត NVIDIA GeForce RTX™ 4060 Laptop GPU, ហើយវាក៏មានមុខងារកម្រិតខ្ពស់ជាច្រើនដូចជា DLSS 3.5, Frame Generation និង Ray Reconstruction នៅក្នុងការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យបំផុត។

កុំព្យូទ័រលេងហ្គេម ROG OLED  ដំបូងបំផុតបំពាក់នូវអេក្រង់ ROG Nebula Display OLED

ក្រុមហ៊ុន ROG មានមោទនភាពនៅក្នុងការបង្ហាញនូវកុំព្យូទ័រ Zephyrus G14 ដែលមានអេក្រង់ OLED panels ដំបូងបំផុតដើម្បីបំពេញនូវតម្រូវការទៅលើកុំព្យូទ័រលេងហ្គេម ROG នេះ។ ជាមួយនឹងកុំព្យូទ័រ Zephyrus G14 នេះ មានកម្រិតភាពច្បាស់ 3K និងល្បឿន 120Hz ដែលផ្តល់នូវភាពរលូន និងពន្លឺពណ៌ច្បាស់ ហើយនិងរូបភាពច្បាស់បំផុត។ ក្នុងនាមជាកុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លានោះ ក្រុមហ៊ុន ROG ក៏បានសហការជាមួយនឹងក្រុមហ៊ុន Samsung និង NVIDIA ហើយ ROG Zephyrus G14 គឺជាកុំព្យូទ័រ OLED Panels នាំមុខគេជាមួយនឹងការទ្រទ្រង់ទៅលើ  G-SYNC ថែមទៀតផង។ 

អេក្រង់ ROG Nebula Display OLED panels នេះ គឺជាអ្វីដែលជាការត្រូវការរបស់អ្នកលេងហ្គេម។ បន្ថែមពីនេះ ROG Zephyrus G14 ក៏មាន aspect ratio16:10, VESA DisplayHDR™ True Black 500 និង 1,000,000:1 contrast ratio ។ អេក្រង់នេះក៏ទ្រទ្រង់នូវ OLED pixel, HDR content និងធានាអោយការលេងហ្គេមបានយ៉ាងរលូន។ អេក្រង់នេះមាន 100% coverageDCI-P3 color space និង Delta E accuracy <1។ សម្រាប់អ្នកលេងហ្គេម កម្រិតនៃ  0.2 ms gray-to-gray response time ក៏ជាអ្វីដែលពួកគេត្រូវការផងដែរ។ 

ប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធិភាពខ្ពស់

កុំព្យូទ័រ Zephyrus G14 ដែលមានរូបរាងស្លីម និងកម្លាំងម៉ាស៊ីនខ្លាំងក្លាបំពាក់នូវប្រព័ន្ធត្រជាក់មិនធម្មតានោះទេដែលមានឈ្មោះហៅថា Intelligent Cooling ចុងក្រោយបំផុត។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវ liquid metal thermal  នៅលើ CPU និងការបំពាក់នូវ Arc Flow Fans™  ជំនាន់ទី 2 ដែលអាចបំភាយកំដៅបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ កុំព្យូទ័រនេះក៏មានបច្ចេកវិទ្យា Tri-fan technology ដែលប្រើប្រាស់ក្នុងការបញ្ចូននូវលំហូរខ្យល់ក្នុងម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធិភាពបំផុតថែមទៀត៕ 

 

ព័ត៌មានលំអិតសូមចូលទៅកាន់ Link តំណរខាងក្រោមនេះ៖ 

Commercial Page: https://www.facebook.com/profile.php?id=61556718154908 

Asus Page: https://www.facebook.com/ASUSKH.Cambodia/ 

ROG Page: https://www.facebook.com/gaming/ASUSROGKH 

Website: https://www.asus.com/kh/

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន