ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃបានដាក់សម្ពោធជាផ្លូវការនូវ កុំព្យូទ័រAI HUAWEI Matebook Series តួធ្វើពីលោហៈរឹងមាំ អាចបត់បានជាង 10ឆ្នាំ បច្ចេកវិទ្យា AI រុញល្បឿន Super Turbo ការពារជម្រាបទឹកលើ Keyboard  និង ម៉ូឌឹម Wi-Fi ជំនាន់ថ្មីអុីនធឺណែតដើរលឿនដូចហោះព្រមៗគ្នាកាលពីម្សិលមិញនេះ នៅអគារពាណិជ្ជកម្ម Exchange Square។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចកម្មុ៉ង់ កុំព្យូទ័រAI HUAWEI Matebook Series  មានរួមមានម៉ូឌែល D14 តម្លៃ 549$, D16 តម្លៃ 699$ និង B3 តម្លៃ 799$ នៅ HUAWEI Showroom ហាងដៃគូរសហការ និង ហាងលក់កុំព្យូទ័រនានាទូទាំងប្រទេស នឹងទទួលបានកាបូបស្ពាយ និង Bluetooth Mouse សរុបជាសាច់ប្រាក់ 549$ ភ្លាមៗ។

ចំណែកឯឧបករណ៍Wi-Fi HUAWEI 4G CPE 5s អាចដាក់ស៊ីមកាត ល្បឿនលឿនជាងមុន 30% ភ្ជាប់បាន32នាក់ និង HUAWEI 4G Mobile WiFi 5 អាចដាក់ស៊ីមកាត ភ្ជាប់បាន16នាក់ អាចកម្ម៉ង់ទុកមុនតម្លៃត្រឹមតែ 49$ ដូចគ្នា។ 

លោក ស៊ៀន សុខលីដា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមាន កុំព្យូទ័រ AI HUAWEI Matebook Series   និង ឧបករណ៍Wi-Fi ជំនាន់ចុងក្រោយ គឺជាការឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃសម្រាប់អតិថិជនដែលចង់បាន កុំព្យូទ័រប្រើប្រាស់បានយូរអង្វែង អាចបត់បានរហូតដល់ទៅ10ឆ្នាំ ភ្ជាប់បច្ចេកវិទ្យាAI រួមផ្សំនឹងសេវាកម្មអុីនណែតល្បឿនលឿនទាន់ចិត្ត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃពេលវេលា ថវិកា និងប្រសិទ្ធភាពការងារទ្វេរដង។ 

កាលវិលត្រឡប់មកវិញនៃHUAWEI Matebook Series លើកនេះ គឺជាយុគ្គសម័យAI កុំព្យូទ័រដំបូងគេ Intel CORE i9, Intel CORE i5 ប្រតិបត្តការដោយ Windows11 តួលោហៈធន់រឹងមាំ អាចបត់បានជាង10ឆ្្នាំ មានរូបរាងPremium ស៊ីវិល័យទាន់សម័យ មានទម្ងន់កាន់តែស្រាលនិងកម្រ៉ាស់កាន់តែស្តើង ភ្ជាប់នូវបច្ចេកវិទ្យាសម្បូរបែបរួមមាន បច្ចេកវិទ្យាការពារជម្រាបទឹកលើ Keyboard (Splash-proof Keyboard), បច្ចេកវិទ្យាAI Performance Super Turbo ជម្រុញល្បឿន តាមតម្រូវការទម្លាប់របស់អ្នកប្រើប្រាស់, បច្ចេកវិទ្យា AI Noise Cancellation កម្ចាត់សំឡេងរំខាន និង បច្ចេកវិទ្យាAI កាមេរ៉ា ភ្ជាប់មុខងារ AI Beauty, AI Eye Contact, AI FollowCam, និង AI Virtual Background ផ្តល់នូវបទពិសោធន៍រូបភាព និងវីដេអូកាន់តែស្រស់ស្អាតរស់វ៉ើកដូចចិត្តចង់ ជួយឲ្យកិច្ចប្រជុំតាមអនឡាញកាន់តែមានប្រសិទ្ធភាពទ្វេរដង។

សម្រាប់កិច្ចការងារប្រចាំថ្ងៃ អ្នកប្រើប្រាស់អាច Share អេក្រង់ HUAWEI Matebook Series ទៅកាន់តែ LED, Monitor ឬ ថេប្លេត ទៅតាមតម្រូវការដោយពុំចាំបាច់ប្រើខ្សែUSB សម្រាប់តភ្ជាប់នាំតែសុំាញុំា និងខាតពេលវេលាវែងឆ្ងាយ តាមរយៈមុខងារ HUAWEI Multi Screen Collaboration,  Extend ឬក៏ Mirror។

កុំព្យូទ័រ AI HUAWEI Matebook Series មានបំពាក់នូវមុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ បង្ហាញពណ៌ RGB 100% ភ្ជាប់បច្ចកវិទ្យាកម្ចាត់ចំណំាងផ្លាតលើអេក្រង់ Anti-Glare HUAWEI FullView Display ដូច្នេះ បារម្ភរឿងចាំងភ្នែក មើលអេក្រង់មិនឃើញ ឬពិបាកបំពេញការងារនៅខាងក្រៅ ឬក្រោមពន្លឺថ្ងៃ ឬក៏ក្បែរទ្វារបង្អួច។ អ្វីដែលឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កុំព្យូទ័រAI HUAWEI Matebook Series មានមុខងារ eBook Mode និង ចាប់សេវាWi-Fi បានឆ្ងាយជាងគេលើពិភពលោក 270ម៉ែត្រ ចម្ងាយជិត 3 តារាងបាល់ទាត់ AI World’s First 270m។ 

ទន្ទឹមនឹងគ្នានេះដែល ផលិតផល IoTs គឺ HUAWEI 4G CPE 5s ត្រូវបានក្រុមហ៊ុនបំពាក់ល្បឿនអុីនធឺណែតលឿនជាងមុន 30% អាចភ្ជាប់បាន32នាក់ សេវ៉ា Wi-Fi ខ្លាំងធ្លុះជញ្ជាំង ប្រើបានគ្រប់ស៊ីមកាត ដោយចំណាយពេលតំឡើងត្រឹមតែ5នាទីជាការស្រេច។ រីឯម៉ូឌឹមចល័ត HUAWEI 4G Mobile WiFi 5 សេវាអុីនធឺណែតតាមខ្លួនគ្រប់ទីកន្លែង ត្រូវបានក្រុមហ៊ុនបំពាក់នូវល្បឿនអីុនធឺណែត LTE 195 Mbps ភ្ជាប់បាន16នាក់ក្នុងពេលតែមួយ ប្រើបានគ្រប់ស៊ីមកាត។ 

គួររំលឹកផងដែរថា កម្មវិធីដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series និង ឧបករណ៍ Wi-Fi ស៊េរីថ្មីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃ ដៃគូរសហការ លោក Jerry Thai អគ្គនាយកក្រុមហ៊ុន និងជាស្ថាបនិកអាជីវកម្ម ប្រាប់ចំៗ (BrabChomChom)  បវរកញ្ញា និង មិត្តអ្នកសារព័ត៌មានល្បីៗប្រចាំប្រទេសកម្ពុជា។

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍