no-alternative title
no-alternative title
no-alternative title

ASUS បានឈ្នះពានរង្វាន់ចំនួន 35 ក្នុងព្រឹត្តិការណ៍ Red Dot Product Design Awards ប្រចាំឆ្នាំ 2024

នៅថ្ងៃនេះក្រុមហ៊ុន ASUS Tek បានប្រកាសពីសមិទ្ធិផលដ៏អស្ចារ្យពីឈ្នះបានពានចំនួន 35 នៅក្នុងកម្មវិធី Red Dot Design Awards ប្រចាំឆ្នាំ 2024។ ជាថ្មីម្តងទៀត ASUS ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដែលមានផលិតផលរាប់ពាន់។ ការដាក់ស្នើសម្រាប់ផលិតផលទាំងអស់ត្រូវបានវាយតម្លៃដោយគណៈវិនិច្ឆ័យអន្តរជាតិដែលអ្នកជំនាញក្នុងឧស្សាហកម្ម។ ដូចកាលពីឆ្នាំមុនៗដែរ ក្រុមហ៊ុន ASUS បានទទួលបានភាពលេចធ្លោជាងគេនៅក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ដោយក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃរបស់ដែនដីនៃកោះតៃវ៉ាន់នេះ ត្រូវបានវាយតម្លៃទទួលស្គាល់ជាអន្តរជាតិសម្រាប់ភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីឈានមុខគេសម្រាប់ផលិតកុំព្យូទ័រយួរដៃ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ASUS បានធ្វើការដាក់បង្ហាញនូវផលិតផលចម្រុះថ្មីៗចុងក្រោយរបស់ខ្លួន ដោយទទួលបានពានរង្វាន់ជាច្រើនដែលរួមមាន គ្រឿងអេឡិចត្រូនិក គ្រឿង Accessories សម្រាប់ឧបករណ៍ហ្គេម បច្ចេកវិទ្យាអេក្រង់ដ៏អស្ចារ្យ និងដំណោះស្រាយលើផ្នែកអាជីវកម្មជាដើម។ សម្រាប់់ផលិតផលឧបករណ៍ហ្គេមដែលមានភាពលេចធ្លោនោះ គឺមានដូចជាឧបករណ៍លេងហ្គេម ROG Ally, កុំព្យូទ័រយួរដៃជាច្រើនដែល ASUS បានធ្វើការប្រកាសចេញកាលពីឆ្នាំមុន និងគ្រឿងបន្លាស់មួយចំនួនទៀតដូចជា អេក្រង់ និងគ្រឿងបន្លាស់កុំព្យូទ័រ។ ផលិតផលទាំងអស់នេះ ភាគច្រើន គឺត្រូវបានដាក់់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Computex 2023 ឆ្នាំមុន និងនៅក្នុងព្រឹត្តិការណ៍ CES 2024 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Las Vegas កាលពីនៅដើមឆ្នាំនេះ ហើយ ASUS ត្រូវបានគេរំពឹងថានឹងប្រកាសផលិតផលប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតពីផលប័ត្រផលិតផលរបស់ក្រុមហ៊ុនក្នុងអំឡុងពេល Computex 2024 ខាងមុខនេះ។

 

ទាក់ទងនឹងពានរង្វាន់ Red Dot Design Awards ចំនួន 35 ដែល ASUS ទទួលបានពេលនេះ លោក Mitch Yang នាយកផ្នែកឌីហ្សាញរបស់ ASUS បាននិយាយថា “ការឈ្នះពានរង្វាន់ Red Dot Design Awards ជាថ្មីម្តងទៀត គឺជាការបញ្ជាក់យ៉ាងច្បាស់ពី ASUS ដោយបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់យើងចំពោះគំនិតនៃការឌីស្សាញ “Design Thinking” គឺជាការចាំបាច់បំផុតសម្រាប់ការបង្កើតផលិតផលរបស់យើង។” 

 

Red Dot Award គឺជាកម្មវិធីប្រកួតប្រជែងលើផលិតផលប្រើប្រាស់ដែលការរចនាទាក់ទាញ និងភាពឈានមុខគេមួយរបស់ពិភពលោក ដែលផ្តោតសំខាន់ទៅលើវិញ្ញាសាសម្រាប់វាយតម្លៃសំខាន់ៗចំនួនបី គឺការរចនាផលិតផល ការរចនាម៉ាកផលិត និងការទំនាក់ទំនង ក៏ដូចជាគំនិតនៃការឆ្នៃប្រឌិតថ្មី។ ដោយមានគណៈវិនិច្ឆ័យអន្តរជាតិដ៏តឹងរឹង និងម៉ដ្ឋចត់ច្បាស់លាស់បំផុតពីគណៈកម្មាការជំនាញៗ ដែលមានបទពិសោធន៍ក្នុងវាយតម្លៃផលិតផលប្រចាំឆ្នាំអស់រយៈពេលប្រាំមួយទសវត្សរ៍មកហើយ។ ពានរង្វាន់ Red Dot ត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់លើការរចនាដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា ការច្នៃប្រឌិត មុខងារប្រើប្រាស់ បច្ចេកវិទ្យា និងអាយុកាលនៃការប្រើប្រាស់ផលិតផលនីមួយៗ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន