MSI រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន ជាមួយនិងការបង្ហាញនូវផលិតផល MSI ថ្មីៗជាច្រើន!

កាលពីថ្ងៃសៅរ៍ទី 11 ខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន MSI ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំនូវពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួនជាមួយនិងការបង្ហាញនូវផលិតផល MSI ថ្មីៗជាច្រើន។ ព្រឹត្តិការណ៌នេះ បានប្រារព្ធធ្វើឡើងនូវភោជនីយ៍ដ្ឋាន កល្យាណី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន MSI និងក្រុមហ៊ុនដែលជាតំណាងចែកយចាយផលិតផលរបស់ MSI ក្នុងប្រទេសកម្ពុជា រួមជាមួយនិងភ្ញៀវកត្តិយសដែលជាម្ចាស់ហាងលក់កុំព្យូទ័រជាច្រើនរូបទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន MSI បានអោយដឹងថា គោលបំណងនៅក្នុងរៀបចំនូវពិធីជួបជុំដៃគូរពាណិជ្ជកម្មនេះឡើង គឺដើម្បីជាការចូលរួមលើកទឹកចិត្តដល់ម្ចាស់ហាងនានា ដែលបានជួយជុំរុញការលក់ផលិតផល MSI នាពេលកន្លងមក មកដល់ពេលនេះ។ អ្វីដែលពិសេសគឺក្រុមហ៊ុនចង់បង្កើតនូវភាពរីករាយជាមួយដៃគូទាំងអស់គ្នាតែម្តង។ 

សូមជំរាបថា សម្រាប់ផលិតផលថ្មីៗដែលក្រុមហ៊ុន MSI ដាក់បង្ហាញជូនភ្ញៀវកត្តិយសបានទស្សនា និងធ្វើតេស្តផ្ទាល់នៅក្នុងកម្មវិធីនេះ មានដូចជា:

-MSI Titan 18HX A14VIG-093KH

-MSI Swoth 17 HX B14VFKG-035KH

-MSI Cyborg 15

-MSI Thin A15 B7VF-034KH

-MSI Summit E16 AI Studio A1VETG-040KH

-MSI Modern 15H AI C1MG-043KH

-MSI Claw A1M-200KH

-MSI Raider GE78HX 14VHG-695KH

-MSI Pulse 17 AI C1VGKG-019KH

-MSI katana 14 B13VGK-1082KH

-MSI Stealth 17 Studio A13VG-030KH

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍