no-alternative title
no-alternative title
no-alternative title

MSI Modern MD271UL ម៉ូនីទ័រស៊េរីថ្មី បង្ហាញចេញបានកម្រិត 4K UHD និងមានតម្លៃ 299 ដុល្លារ ហើយនិងធានាដល់ទៅ 3 ឆ្នាំ

នេះ គឺជាម៉ូនីទ័រស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុន MSI ម៉ូដែល Modern MD271UL។ ម៉ូនីទ័រស៊េរីថ្មីនេះ គឺជាម៉ូនីទ័រដែលមានគុណសម្បត្តិល្អជាច្រើនសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃ ជាពិសេស Modern MD271UL បានទទួលពានរង្វានពីកម្មវិធី Red Dot Award 2023 ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Modern MD271UL មានការឌីស្សាញឡើងជាមួយរូបរាងបានយ៉ាងស្រស់ស្អាត មានភាពហាប់រឹងមាំល្អ ជាមួយតួរស្រោបដោយជ័រស្វិតរលោងដូចលោហៈ ជាមួយជើងទម្ររឹងមាំដែលផលិតឡើងពីលោហៈធាតុ Aluminum Alloy ជាមួយកម្រិតមុំទេ 64.4 ដឺក្រេ។ សម្រាប់ផ្នែកអេក្រង់វិញ MSI Modern MD271UL បានបំពាក់បច្ចេកវិទ្យាអេក្រង់ IPS LCD Panel ទំហំធំដល់ 27-inch ដែលមានការឌីស្សាញជាមួយនិងគែមអេក្រង់ផ្នែកខាងលើ ឆ្វេង ស្តាំ តូចស្តើង ដែលជួយធ្វើឲ្យផ្ទៃអេក្រង់របស់ម៉ូនីទ័រនេះមានភាពទូលាយស្រឡះផ្នែកល្អសម្រាប់ការទស្សនា និងបំពេញកិច្ចការងារ។ 

អេក្រង់ទំហំ 27-inch របស់ MSI Modern MD271UL គាំទ្រកម្រិតបង្ហាញច្បាស់ខ្លាំងដល់ 4K ក្នុងទំហំ resolution 3840x2160px។ បន្ថែមពីនេះអេក្រង់របស់ MSI Modern MD271UL គាំទ្រមុខងារបង្ហាញក្នុងកម្រិត 178 ដឺក្រេ Wide Viewing Angle ដែលធ្វើឲ្យការទស្សនាឃើញបានច្បាស់ចេញពីគ្រប់ជ្រុងតែម្តង។ អេក្រង់របស់ MSI Modern MD271UL គាំទ្រល្បឿន refresh rate 60Hz ជាមួយល្បឿន response time 4ms (GtG)។

មិនត្រឹមតែប៉ុណ្ណោះ អេក្រង់របស់ MSI Modern MD271UL មានភ្ជាប់មកជាមួយកម្រិតទឹកពណ៌ដល់ 1.07 ពាន់លានពណ៌ ជាមួយបច្ចេកវិទ្យាចាក់ទឹកពណ៌ស្តង់ដារ DCI-P3 99% wide color gamut, គាំទ្រកម្រិតទឹក Adobe RGB 95% រួមនឹង sRGB 139% និងមានជម្រៅទឹកពណ៌ដល់ 10-bits ដែលធ្វើឲ្យការបង្ហាញចេញពីផ្ទៃអេក្រង់ទទួលបានពណ៌ច្បាស់ដិតត្រឹមត្រូវ 100% ដូចពណ៌ធម្មជាតិពិតៗតែម្តង ល្អបំផុតសម្រាប់ការប្រើប្រាស់ជាមួយកម្មវិធីកាត់តរូបភាព និងកែរូបភាពជាមួយកម្មវិធី Adobe Photoshop។ បន្ថែមពីនេះ វាក៏មានដំឡើងមកជាមួយកម្មវិធី MSI Display Kit សម្រាប់ឲ្យយើងធ្វើការសេរេកម្រិតពណ៌ និងមុខងារផ្សេងៗតម្រូវតាមកិច្ចការងាររបស់យើងថែមទៀតផង។

ជាពិសេសជានេះ អេក្រង់របស់ MSI Modern MD271UL មានភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាការពារភ្នែកដូចជា MSI EyesErgo ជាមួយ TÜV-certified Anti-Flicker, Less Blue Light technologies, anti-glare panel, និង Eye-Q Check system ជាដើម ដូចនេះ ទោះបីជាការប្រើប្រាស់សំឡឹងមើលអេក្រង់យូរក៏មិនធ្វើឲ្យរោយភ្នែក ឬឈឺក្រហាយផ្សាភ្នែកនោះដែរ។ ជាមួយគ្នានេះ ជើងទម្ររបស់ម៉ូនីទ័រនេះ ក៏អាចធ្វើការសេរេបានក្នុងកម្រិតមុំ -5 ដឺក្រេ ឡើងទៅ 20 ដឺក្រេ តម្រូវតាមទម្លាប់ និងតម្រូវការប្រើប្រាស់របស់យើង។

សម្រាប់ការតភ្ជាប់វិញមិនមានភាពរញ៉េរញ៉ៃនោះទេ ដោយនៅលើ MSI Modern MD271UL មានបំពាក់មកជាមួយរន្ធសំខាន់ៗដូចជា រន្ធ HDMI2.0b ចំនួនពីរ, រន្ធ USB-Type-C ដែលអាចប្រើសម្រាប់សាកភ្លើងទៅកាន់ឧបករណ៍អេឡិចត្រូនិចផ្សេងបានដូចជា ទូរស័ព្ទ ថេបប្លែត ក្នុងកំលាំង 65W, រន្ធ DisplayPort 1.2, រន្ធដោតភ្លើងប្រភេទ DC-in និងរន្ធដោតកាសខ្នាត 3.5mm ជាដើម៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍