no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន 7Apple ចាប់ដៃជាមួយក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី 70mai A510 4G នៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 25 ខែឧសភានេះ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន 70mai បានចាប់ដៃគូជាមួយក្រុមហ៊ុន 7Apple ដែលជាអ្នកចែកចាយផ្តាច់មុខទៅលើកាមេរ៉ា Dash Cam និងគ្រឿងបរិក្ខារថយន្តនៅលើទីផ្សារកម្ពុជា សម្ពោធចេញនូវផលិតផលថ្មីរបស់ខ្លួនមួយបន្ថែមទៀតហើយ នោះ 70mai A510 4G។ ព្រឹត្តិការណ៌នេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងពីររួមជាមួយនិងភ្ញៀវកិត្តិយសដែលជាម្ចាស់ហាងលក់បន្ត ហើយនិងអ្នកជំនាញធ្វើបទបង្ហាញពីផលិតផលថ្មីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

70mai  A510 4G គឺជាកាមេរ៉ាម៉ូដែលថ្មី មានរូបរាងតូចល្មម មានអេក្រង់ទំហំ 2 អ៊ីង ដែលជាកញ្ចក់ IPS ងាយស្រួលមើលទាំងពេលថ្ងៃ និងពេលយប់ ហើយមានប៊ូតុង 4 ងាយស្រួលបញ្ជារ នឹងអាចបង្វិល ភ្នែកកាមេរ៉ាតាមទិសបញ្ឈបានអោយត្រូវជាមួយជំរេលកញ្ចក់រថយន្តរបស់យើងថែមទៀតផង។ សម្រាប់ Camera របស់ A510 នេះ បំពាក់មកជាមួយ sensor Sony IMX675 ធ្វើការជាមួយលែនដែលមាន aperture F1.8 ដែលអាចថតបានមុំ 140 ដឺក្រេ អមជាមួយបច្ចេកវិទ្យា Stavis ជំនាន់ទី2។   

ជាមួយនិងប្រើប្រាស់វិញ លោកអ្នកក៏អាចកំណត់ទំហំ វីដេអូបានរហូតដល់ Quad HD 2560x1440 pixel ជាទម្រង់ផ្តេក 16:9 ធម្មតា ឬក៏ថតដោយបើក sensor ពេញជាទម្រង់កំពស់ខ្ពស់ 4:3 2592x1944 pixel ក្នុងកម្រិត 30FPS ក៏បាន និង 60FPS ក៏បាន។ Spec នេះ គឺនៅចំកណ្តាល រវាង FullHD និង 4K តែទម្រង់ 4:3 វាជួយចាប់រូបភាពក្នុងមុំគំហើញបញ្ឈរបានច្រើនជាង 16:9។ ចំណែកកាមេរ៉ាក្រោយ វាអាចថតក្នុងទំហំ FullHD 25FPS និង មានមុំគំហើញ 130ដឹក្រេ។ 

 គុណសម្បត្តិធំមួយទៀត ដែលយើងមិនអាចមើលរំលងបាននោះគឺប្រព័ន្ធ GPS ដែលមានស្រាប់នៅក្នុង A510 នេះតែម្តង។   GPS នេះ ក៏បានកត់ត្រាព័ត៌មានបញ្ជូនមកកាន់ app ក្នុងទូរស័ព្ទដៃរបស់យើងបានដែរ ដែលយើងអាចពិនិត្យមើលរបាយការណ៏ឡើងវិញបានថា យើងបើកបរអស់រយៈចំងាយប៉ុន្មាន ក្នុងល្បឿនជាមធ្យមប៉ុន្មាន ហើយទៅតាមផ្លូវណាខ្លះថែមទៀតផង។ បញ្ជាក់បន្តិចដែរថា GPS នេះ អត់មានត្រូវការភ្ជាប់ sim4G អ្វីបន្ថែមទេ។ បន្ថែមពីនេះ នៅកាមេរ៉ានេះ ក៏មានមុខងារ ADAS (Advance Driver Assiste System) ដែលជាប្រព័ន្ធជំនួយដល់អ្នកបើកបរថ្មី មានតួនាទីជួយរំលឹកដល់យើង នៅពេលដែលរថយន្តយើងចាកចេញពីគន្លង ឬ នៅពេលដែលយើងបើកទៅគៀករថយន្តខាងមុខពេកជាដើម។

ចំពោះសមត្ថភាពចាត់ចែងវីដេអូដែលបានថត A510 នេះ នឹងធ្វើការថតបែប loop recording មានន័យថា នៅពេលដែល memory ពេញ វានឹងចាប់ផ្តើមថតជាន់ពីលើ clip ចាស់ៗ ប៉ុន្តែករណីដែលរថយន្តយើងធ្លាប់ជួបការប៉ះទង្គេចណាមួយ camera នេះវានឹងមិនលុបជាន់លើហេតុការសំខាន់មួយនោះទេ ដោយសារតែវាបានចាត់ចែងវីដេអូ 5 វិនាទីមុនកើតហេតុ និង 25 វិនាទីក្រោយកើតហេតុ ដាក់ចូលទៅក្នុងកញ្ចប់ folder ដាច់ដោយឡែក មិនប៉ះពាល់វាទេ។

ចំពោះការបញ្ជារ យើងអាចភ្ជាប់វាមកកាន់ smartphone ដោយប្រើ 70mai app ដែលមានទាំង android និង ios ហើយរបៀបភ្ជាប់ និង របៀបដំឡើងកាមេរ៉ានេះទៅក្នុងរថយន្ត 70mai គឺមានអ្នកជំនាញអាច support អ្នកទាំងអស់គ្នាបាន។  

សម្រាប់ការដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជានៅពេលនេះ កាមេរ៉ារថយន្តរបស់ 70mai Dash Cam A510 ថ្មីនេះ គឺតម្លៃត្រឹមតែ 129$ ប៉ុណ្ណោះ ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន