no-alternative title
no-alternative title
no-alternative title

ASUS ProArt PZ13 Copilot Plus PC បង្ហាញខ្លួនជាផ្លូវការនៅព្រឹត្តិការណ៍ Computex 2024

នៅក្នុងព្រឹត្តិការណ៍ Computex 2024 កាលពីថ្ងៃទី 4 ខែមិថុណានេះ ASUS ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់ បានបង្ហាញចេញនូវវត្តមានរបស់កុំព្យូទ័រ PCs ជំនាន់ថ្មីនៅក្នុងត្រកូល ProArt ចំនួន 3 ម៉ូដែល ក្នុងនោះរួមមានដូចជា ProArt PZ13, ProArt P16 និង ProArt PX13។ សម្រាប់ការបង្ហាញខ្លូនរបស់ផលិតផលថ្មីៗទាំងបីនេះ ត្រូវបានក្រុមហ៊ុន ASUS បញ្ជាក់ថា គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកផលិតមាតិកា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល ASUS ProArt PZ13 ដែលចេញនៅឆ្នាំនេះ គឺជាប្រភេទ Tablet Computer ដែលម៉ូដែលថ្មី ត្រូវបានគេជឿជាក់ថា នឹងក្លាយជាគូប្រជែងជាមួយនឹង Microsoft Surface Pro។ ASUS ProArt PZ13 គឺមានការឌីស្សាញផ្តាច់ចេញពីគ្នាបាន។ វាក៏ជាផ្នែកមួយនៃកម្មវិធី Copilot Plus program ថែមទៀត។ សម្រាប់រូបរាងរបស់កុំព្យូទ័រ ASUS ProArt PZ13 នេះគឺមានភាពស្រដៀងគ្នាទៅនឹងកុំព្យូទ័រ Surface Pro អញ្ចឹង គឺជាប្រភេទ standalone tablet ហើយវាក៏អាចប្រើប្រាស់បានជាកុំព្យូទ័រជាមួយនឹង detachable keyboard ជាមួយនឹង kickstand ថែមទៀតផង។ 

ម៉ូដែលនេះ ពិតជាងាយស្រួលក្នុងការចល័តក្នុងការប្រើប្រាស់បំផុត និយាយទៅអ្នកដែលមានគោលដៅក្នុងការដាក់តាមខ្លួន។ ។ ASUS ProArt PZ13 មានកម្រាស់ 9mm ហើយនិងមានទម្ងន់ 0.85kg ប៉ុណ្ណោះ។ សូមជំរាបថា កុំព្យូទ័រ ProArt PZ13 ថ្មីនេះ ក៏មានការបំពាក់នូវ IP52 សម្រាប់ការពារធូលី និងការជ្រាបទឹកបានទៀតផង។ ជាពិសេសនោះ ASUS ProArt PZ13 ក៏មានការបញ្ជាក់ភាពធន់ពីស្ថាប័នស្តង់ដារ MIL-STD-810H military-grade ផងដែរ។

កុំព្យូទ័រ ASUS ProArt PZ13 នេះ មានអេក្រង់ទំហំ 13.3-អ៊ីងLumina OLED ជាមួយនឹងកម្រិតភាពច្បាស់ 3K resolution ហើយនិងមានទ្រទ្រង់នូវបច្ចេកវិទ្យាសម្លេង  Dolby Vision, ល្បឿន 60Hz refresh rate, 100 percent DCI-P3 color gamut និងកម្រិតឆ្លើយតបអេក្រង់ 0.2ms response time ទៀតផង។ ក្រុមហ៊ុន ASUS បាននិយាយថា អេក្រង់នេះ គឺជា  Pantone Validated និង VESA DisplayHDR 500 True Black។ នៅឡើ ASUS ProArt PZ13 ក៏មានកាមេរ៉ាខាងមុខទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 13MP ផងដែរ។

កុំព្យូទ័រ ASUS ProArt PZ13 នេះមានបន្ទះឈីប Snapdragon X processor គាំទ្រជាមួយនឹង TDP ដល់ទៅ 20W។ ASUS ProArt PZ13 មានរ៉េមទំហំ 16GB LPDDR5 RAM និង 1TB SSD storage ហើយក៏មាន thermal system onboardសម្រាប់បំភាយកំដៅថែមទៀតផង។ អ្វីដែលមានការចាបអារម្មណ៌នោះ គឺនៅលើ ASUS ProArt PZ13 មានការបំពាក់នូវបន្ទះឈីប AI ដែលទ្រទ្រង់់ជាមួយនឹងបច្ចេកវិទ្យា 45 TOPS performance តែម្តង។ បន្ថែមពីនេះ ក៏មានមុខងារ AI ជាច្រើនទៀតដូចជា copilot, recall, live captions, cocreator និង creator apps StoryCube និង CapCut ជាដើម។ 

កុំព្យូទ័រ ASUS ProArt PZ13 នេះ មានថាមពលថ្មទំហំ 70WHr ហើយវាក៏អាចប្រើប្រាស់បានយូរម៉ោងទៅលើការធ្វើការ និងការកម្សាន្តថែមទៀត។ សម្រាប់ការតភ្ជាប់នៅលើកុំព្យូទ័រនេះមានដូចជា 2x  USB 4.0 ports, WiFi7 និង SD card reader ។ កុំព្យូទ័រ ASUS ProArt PZ13 នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ ហើយតម្លៃរបស់វានឹងទម្លាយនៅក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន