ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសចេញនូវ Version ថ្មីទៅលើហ្គេមីងឡែបថបជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Zephyrus G16 ហើយ ដោយហ្គេមីងឡែបថបថ្មីនេះ មានការបំពាក់នូវបន្ទះឈីប AMD Ryzen™ AI 9 HX 370។ ជាមួយនឹងការបំពាក់នូវ NPU សម្រាប់ការងារ AI Tasks និង NVIDIA® GPU នោះ នៅលើហ្គេមីងឡែបថប Zephyrus G16 ថ្មីនេះ អាចប្រើប្រាស់បានទៅលើការងារជាច្រើន ដោយរាប់ចាប់ពីការលេងហ្គេមរហូតដល់ផលិតភាពការងារ និងជាច្រើនទៀត។ កុំព្យូទ័រនេះ មានរូបរាងស្លីមស្តើង និងស្រាលក្នុងការប្រើប្រាស់ថែមទៀតផង។
កុំព្យូទ័រ Zephyrus ឈានជើងចូលទៅក្នុងយុគសម័យ AI
ពេលេនះ យើងកំពុងតែឈានជើងចូលទៅក្នុងយុគសម័យនៃបច្ចេកវិទ្យា AI ហើយក្រុមហ៊ុន ROG ក៏បានចាប់ផ្តើមបញ្ចេញនូវកុំព្យូទ័រ AI PC របស់ខ្លួននោះគឺ Zephyrus G16 ដែលមានបន្ទះឈីប AMD Ryzen™ AI 9 HX 370។ ជាមួយនឹងដំណើរការនៅលើកម្លាំង 12 Cores, 24 threads, AMD Ryzen AI XDNA 2 NPU អាចដំណើរការនូវ 50 TOPSAI performance ជាមួយនឹង 31 TOPS ចេញពី CPU និងក្រាហ្វិកកាត Radeon™ 890M graphics បានយ៉ាងរលូន។ ហ្គេមីងឡែបថបZephyrus G16 ថ្មីនេះ អាចបង្កើនទៅលើផលិតភាពការងារ AI ជាច្រើនទៅលើកម្មវិធី Apps ដូចជា Windows Copilot tools ផងដែរ។
ហ្គេមីងឡែបថប Zephyrus G16 2024 ថ្មីនេះ ក៏មានការគាំទ្រនូវក្រាហ្វិកកាត NVIDIA GeForce RTX™ 4070 Laptop GPU ដែលអាចដំណើរការបានទៅលើ 321 TOPSAI performance នៅក្នុង TGP ដល់ទៅ 105 Watts ទៀតផង។ សម្រាប់អ្នកលេងហ្គេម អ្នកផលិតមាតិកា ឬវិស្វករជាច្រើនអាចប្រើប្រាស់នូវកុំព្យូទ័រ G16 នេះ នៅក្នុងការធ្វើការ និងការកម្សាន្តបានយ៉ាងសម្បូរបែបទៅលើកម្មវិធី AI Apps នៅពេលដំណាលគ្នាបាន។ សម្រាប់ hardware ដ៏ខ្លាំងក្លានេះ ក៏មានការទ្រទ្រង់នូវ ROG Intelligent Cooling ដែលមានដូចជា liquid metal នៅលើ CPU និង fiber-and-mesh heat-pipe system ជាមួយនឹងការឌីស្សាញ tri-fan បំពាក់នូវ Arc Flow Fans™ ជំនាន់ទី 2 ថែមទៀតផង។
ការបង្កើតឡើងសម្រាប់ការដាក់តាមខ្លួនគ្រប់ទីកន្លែង និងធ្វើអ្វីដែលអ្នកចង់ធ្វើ
ជាមួយនិងដំណើរការនៅលើ AMD platform ថ្មីនេះ បានធ្វើអោយការឌីស្សាញនៅលើកុំព្យូទ័រនេះ មានរូបរាងកាន់តែស្តើង និងមានទម្ងន់កាន់តែស្រាលក្នុងការប្រើប្រាស់ ហើយតួរហ្គេមីងឡែបថបជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់ជាមួយនូវអាលុយមីញ៉ូម CNC-milled aluminum រួមនឹង Slash Lighting array នៅលើ Lid ថែមទៀតផង។ ហ្គេមីងឡែបថបជំនាន់ថ្មីនេះ ក៏មានបំពាក់នូវអេក្រង់ ROG Nebula display គាំទ្រដោយកញ្ចក់ OLED ហើយនិងមានទ្រទ្រង់នូវបច្ចេកវិទ្យា NVIDIA G-SYNC® ផងដែរ។
អេក្រង់ដែលប្រើប្រាស់នៅលើហ្គេមីងឡែបថបជំនាន់ថ្មីនេះ គឺមានខ្នាត 16:10 Aspect ratio កម្រិត 2.5K resolution និង មានល្បឿន 240Hz refresh rate ដែលល្អបំផុតនៅក្នុងការលេងហ្គេម និងការបង្កើតនូវមាតិកាជាច្រើន ហើយក្នុងនោះ ក៏មានការទទួលបាននូវវិញ្ញាបនបត្រពី VESA DisplayHDR™ True Black 500 certification ដែលផ្តល់នូវនូវបទពិសោធន៍សម្រាប់ការបង្ហាញបែប HDR បានយ៉ាងល្អបំផុត។
កុំព្យូទ័រ ROG Zephyrus G16 នេះ មានរ៉េមទំហំ 32GB LPDDR5X-7500 និងមានអមជាមួយនឹងស្តង់ដារថ្មី SD Express 7.0 សម្រាប់ ultrafast SD card ថែមទៀតផង។ បន្ថែមពីនេះហ្គេមីងឡែបថបជំនាន់ថ្មីនេះ ក៏ជាកុំព្យូទ័រ ROG ដំបូងបំផុតដែលទ្រទ្រង់ទៅលើ WiFi 7 ផងដែរ៕