no-alternative title
no-alternative title
no-alternative title

ASUS ExpertBook P5 ដែលផ្តោតទៅលើ Next Work Evolution បង្ហាញខ្លួននៅព្រឹត្តិការណ៍ពិពរណ៍ Computex 2024

នៅពេលអ្នកដែលដឹកនាំឧស្សាហកម្ម និងរបកគំហើញនូវបច្ចេកវិទ្យាបានជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍ Computex 2024 នេះ ក្រុមហ៊ុន ASUS ក៏មានក្តីរំភើបនៅក្នុងការបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដ៏អស្ចារ្យសម្រាប់ការធ្វើការងារផងដែរ។ ការផ្តោតនៅក្នុងឆ្នាំនេះ គឺមានការបង្ហាញនូវកុំព្យូទ័រ ASUS Expert P Series ដែលត្រូវបានឌីស្សាញឡើងយ៉ាងពិសេសសម្រាប់សហគ្រិន អ្នកប្រើប្រាស់ទូទៅ និងអ្នកធ្វើការងារនៅផ្ទះ ឬការិយាល័យដែលនេះ គឺជាផលិតផលដ៏សំខាន់របស់ក្រុមហ៊ុន ASUS នៅក្នុងផ្នែកអាជីវកម្ម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការនាំមុខគេនៅលើកុំព្យូទ័រ Flagship នេះ សម្រាប់វត្តមានរបស់ ExpertBook P5 (P5405) ត្រូវបានគេបញ្ជាក់ថា គឺ ជាកុំព្យូទ័រ ASUS next-era AI PC ដំបូងបំផុតនេះ ក៏ត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់ការធ្វើការងារផងដែរ។ កុំព្យូទ័រនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា cutting-edge technology ដ៏អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ Ultra processors (កូដឈ្មោះ  ‘Lunar Lake’) នេះ កុំព្យូទ័រ ExpertBook P5 ថ្មីនេះ គឺនឹងក្លាយជាដំណោះស្រាយថ្មីសម្រាប់ការធ្វើការងារ។ ជាមួយនិងគ្នា ក្រុមហ៊ុននេះ ក៏មានការបង្ហាញនូវបច្ចេកវិទ្យា ASUS AI PC Technology ដែលមានការបង្កើនការងារច្រើនជាង 45 TOPS NPU ដែលមានច្រើនជាង 100 platform TOPS និង AI សម្រាប់បន្ទះឈីប  Intel Core Ultra ដំបូងបំផុត ដែលធានាទៅលើប្រតិបត្តិការស្ងាត់ និងត្រជាក់នៅក្នុងការប្រើប្រាស់។  

ក្រុមហ៊ុន ASUS ក៏បានរៀបចំឡើងវិញអំពីរបៀបនៃការធ្វើការជំនាញជាមួយនឹងកុំព្យូទ័រ ExpertBook P5 នេះ ដែលនេះគឺជាការធ្វើបដិវត្តន៍ថ្មីនៃកុំព្យូទ័រ AI ASUS PCs ដូចជា B5 (B5404, B5604) និង B3 (B3404, B3604) series ។ ក្រុមហ៊ុន ASUS ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ ការបង្កើតនូវ benchmarks នៅក្នុងការពង្រឹងទៅលើប្រតិបត្តិការអាជីវកម្មនៅគ្រប់វិស័យទាំងអស់ទៀតផង។ កុំព្យូទ័រ ExpertBook P5 នេះ ក៏មានបច្ចេកវិទ្យា  ្Top-Tier Technologyសម្រាប់អ្នកជំនាញ និងរបៀបនៃការធ្វើការកាន់តែលឿនជាងមុន។

 

បន្ទាប់ពីការបង្ហាញនូវកុំព្យូទ័រ ExpertBook P5 នេះ ក្រុមហ៊ុន ASUS នឹងមានប្រកាសចេញនូវកុំព្យូទ័រ  ExpertBook laptops ជាច្រើនទៀត ដែលមានដូចជា ExpertBook B9 OLED (B9403) និង B5 / B3 Seris សម្រាប់តម្រូវការអាជីវកម្មជាច្រើន។ ការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Computex នេះ ក៏មានការបង្ហាញនូវ  ExpertCenter desktops, ExpertCenter D7 Tower (D700TER) និង  D9 Mini Tower (D901MDR) ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន ASUS ក៏មានមោទកភាពក្នុងការប្រកាសបង្ហាញនូវ Chromebooks ជាមួយនឹង Google AI ល្អបំផុតនោះគឺ ExpertBook CX54 Chromebook Plus។ កុំព្យូទ័រនេះ ក៏មានបច្ចេកវិទ្យា cutting-edge AI technology ដែលបង្កើនទៅលើប្រសិទ្ធិភាពការងារ សុវត្ថិភាព និងនិរន្តរភាពថែមទៀត។

នៅក្នុងព្រឹត្តិការណ៍ Computex 2024 នេះ ក្រុមហ៊ុន ASUS ក៏មានមោទកភាពក្នុងការបង្ហាញនូវកុំព្យូទ័រ ExpertBook P5 ចេញពីម៉ូដែល Expert P-Series ដែលត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកជំនាញ និងការបំពាក់នូវបច្ចេកវិទ្យា AI កម្រិតខ្ពស់ជាច្រើនទៀត។ កុំព្យូទ័រនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS សម្រាប់ស្តង់ដារថ្មីនៃកុំព្យូទ័រ AI PCs ថ្មីសម្រាប់ការធ្វើការងារ។ 

កុំព្យូទ័រថ្មីនេះ មានបន្ទះឈីប  Intel Core Ultra processors (កូដឈ្មោះ  ‘Lunar Lake’) ហយ ExpertBook P5 ក៏អាចពង្រីកទៅលើផលិតភាពការងារតាមរយៈការបំពេញការងារប្រកបដោយភាពជំនាញបំផុត។ ជាមួយគ្នានេះ នៅលើ ASUS ExpertBook P5 ក៏មានមុខងារ AI ជាច្រើនទៀតដូចជា AI meetings, AI assistants និង AI creativity សម្រាប់ជាជំនួយក្នុងការដោះស្រាយទៅលើការងារស្មុគស្មាញជាច្រើនបានកាន់តែលឿន និងងាយស្រួល។ ក្រៅពីការពង្រឹងទៅលើគុណភាពសំឡេង និងវីដេអូនោះ វាក៏មានបច្ចេកវិទ្យា AI-voiceprint technology ដែលអាចកាត់បន្ថយទៅលើសំឡេងរំខាន (background noise) ថែមទៀតផង។

 កុំព្យូទ័រ ExpertBook P5 នេះមានរូបរាងស្តើង និងអេក្រង់ទំហំ  14-អ៊ីង ខ្នាត 16:10 កម្រិត 2.5K display និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងអេក្រង់ច្បាស់ក្នុងការទស្សនា។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់កុំព្យូទ័រ  ExpertBook P5 នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន