no-alternative title
no-alternative title
no-alternative title

ASUS បង្ហាញនូវ “បច្ចេកវិទ្យា Ubiquitous AI. Incredible Possibilities. AI Strategy, Copilot+ PCs និង Creator Solutions” ព្រឹត្តិការណ៍ Always Incredible នៅ Computex 2024

នៅថ្ងៃនេះ ក្រុមហ៊ុន  ASUS ទើបតែបង្ហាញនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើបច្ចេកវិទ្យា AI នៅក្នុងព្រឹត្តិការណ៍សម្ភោធន៍ Always Incredible សម្រាប់ព្រឹត្តិការណ៍ Computex 2024។ 

ព្រឹត្តិការណ៍នេះគឺមានការដាក់តាំងបង្ហាញនូវរបកគំហើញនៃបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតជាច្រើនផ្តោតទៅលើ AI និង Copilot+ PCs ដែលមានការប្រើប្រាស់ AI ចាប់ពីកម្រិតប្រចាំថ្ងៃដល់កម្រិតខ្ពស់ទៅលើ AI ថែមទៀត។ សម្រាប់កុំព្យូទ័រទាំងនេះក៏មានបច្ចេកវិទ្យា AI កម្រិតខ្ពស់ជាមួយនឹង 45+ TOPS NPU AI engine ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សហស្ថាបនិករបស់ក្រុមហ៊ុន ASUS លោក Samson Hu  ក៏ប្រើប្រាស់នូវឱកាសនេះដើម្បីប្រកាសបង្ហាញនូវយុទ្ធសាស្រ្ត Ubiquitous AI. Incredible Possibilities. AI strategy ថ្មីរបស់ក្រុមហ៊ុននេះផងដែរ។ យុទ្ធសាស្រ្តនេះគឺការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដើម្បីអាចបង្កើតនូវភាពអស្ចារ្យជាច្រើនសម្រាប់គ្រប់ទីកន្លែងរបស់អ្នកប្រើប្រាស់មិនថាជា Cloud ឬកន្លែងណានោះទេ។

 

នៅក្នុងព្រឹត្តិការណ៍នេះ សហស្ថាបនិករបស់ក្រុមហ៊ុន ASUS លោក Samson Hu ក៏គូសបង្ហាញអំពីគោលដៅរបស់ក្រុមហ៊ុនក្នុងការនាំមុខទៅលើបដិវត្តន៍នៃបច្ចេកវិទ្យា AI ផងដែរ។ លោកបន្តថា “ដើម្បីធានាបានទៅលើភាពជោគជ័យនេះ យើងបានបង្កើតនូវដំណោះស្រាយនៃបច្ចេកវិទ្យា Ubiquitous AI. Incredible Possibilities. AI Strategy ដែលផ្តោតទៅលើការប្រើប្រាស់នូវ AI ទៅលើគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់យើង និងការរក្សានូវការប្តេជ្ញាចិត្តរបស់យើងប្រកបដោយនិរន្តរភាពខ្ពស់។ ក្រុមហ៊ុន ASUS បានជួយអោយបច្ចេកវិទ្យា AI អាចដំណើរការទៅបានសម្រាប់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងជាមួយនឹង AI និងការបង្កើតនូវប្រាក់ចំណេញតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យានេះថែមទៀត។”

 

ព្រឹត្តិការណ៍នេះក៏មានការផ្តោតទៅលើកុំព្យូទ័រ Zenbook S 16 ដែលមានរូបរាងសន្លីម និងស្រាលក្នុងការប្រើប្រាស់ជាប្រភេទកុំព្យូទ័រ OLED laptop ដេលមានការប្រើប្រាស់នូវ Ceraluminum™ដែលជា ceramic hybrid materialបច្ចេកវិទ្យាកម្រិតខ្ពស់ថែមទៀត។ ទោះបីជាកុំព្យូទ័រនេះមានរូបរាងស្តើងក្នុងការប្រើប្រាស់ក៏ដោយនៅះ វាក៏មានសមត្ថភាពខ្លាំងក្លាតាមរយៈបន្ទះឈីប AMD Ryzen™ AI processor ផងដែរ។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះគឺដំណោះស្រាយ creator solutions ចុងក្រោយបំផុតចេញពី ASUS ProArt portfolio ដែលផ្តោតទៅលើបច្ចេកវិទ្យា AI ដែលរួមមាន laptops, displays និង peripherals ជាដើម។

 

សម្រាប់កុំព្យូទ័រ ProArt laptops ថ្មីក៏ត្រូវបានឌីស្សាញឡើងយ៉ាងពិសេសក្នុងការផ្តល់អោយអ្នកប្រើប្រាស់អាចបង្កើតនូវភាពឆ្លាតវៃជាងមុន លឿនជាងមុន និងគ្រប់ទីកន្លែង។ សម្រាប់កម្មវិធី AI apps ផ្តាច់មុខរបស់ ASUS ដូចជា StoryCube, MuseTree និង ProArt Creator Hub ក៏បានជួយទៅលើការបង្កើនទៅលើផលិតភាពការងារបានយ៉ាងរលូនផងដែរ។

 

សម្រាប់កុំព្យូទ័រ ProArt P16 clamshell laptop និង ProArt PX13 convertible ដែលបំពាក់នូវបន្ទះឈីប AMD Ryzen™ AI processor និង NVIDIA® GeForce RTX™ 4070 graphics ក៏មានភាពខ្លាំងក្លាក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់ NPU របស់វាក៏អាចបង្កើនដល់ទៅ 50 TOPSខណៈពេលដែល RTX GPU ដ៏ខ្លាំងក្លានេះក៏បង្កើនល្បឿន 321 TOPS សម្រាប់ការបង្កើតនូវការងារ AI ជាច្រើនថែមទៀត។ ProArt PZ13 បានបំពាក់នូវ IP52 និងការតេស្តទៅលើភាពធន់ military-grade និងការប្រើប្រាស់នូវបន្ទះឈីប AI Snapdragon® processorថែមទៀតដែលនេះពិតជាធ្វើអោយការច្នៃប្រឌិតគឺគ្មានដែនកំណត់នោះទេ។

 

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ក៏បានប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម ASUS TUF A16 និង TUF A14 ដែលប្រកបដោយភាពទាន់សម័យខ្ពស់នៅក្នុងការលេងហ្គេម បំពាក់នូវបន្ទះឈីប AMD Ryzen™ AI processorនិង NVIDIA GeForce RTX 40-series GPUs ថែមទៀត។ វាក៏មានការប្រើប្រាស់នូវ high-refresh-rate G-SYNC® displays, Dolby Atmos® audio និង advanced connectivity ដែលធ្វើអោយកុំព្យូទ័រលេងហ្គេមថ្មីនេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតថែមទៀត។

 

បន្ថែមពីនេះ ក្រុមហ៊ុន ASUS ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រ Zenbook S 14 និង ExpertBook P5 ផងដែរ។ ExpertBook P5 នេះត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកជំនាញ និងការិយាល័យតូចៗ (Small Office) ។ កុំព្យូទ័រទាំងពីរនេះបំពាក់នូវបន្ទះឈីប Intel® Core™ Ultra processors ដែលនេះគឺជាបន្ទះឈីប Flagship SoC របស់ក្រុមហ៊ុន Intel សម្រាប់កុំព្យូទ័រ AI PCs ជំនាន់ថ្មីថែមទៀត។

 

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោកដែលផ្តល់នូវដំណោះស្រាយទៅលើភាពច្នៃប្រឌិត និងឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់នាំមុខគេរបស់ពិភពលោក ឧបករណ៍ components និងដំណោះស្រាយជាច្រើនទៀតក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលលើកកម្ពស់ទៅលើការងាររស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ទីកន្លែង។ ជាមួយនឹងក្រុមអ្នកជំនាញខាងស្រាវជ្រាវ និងអភិវឌ្ឍជាង 5000 នាក់របស់ក្រុមហ៊ុន ASUS បានបន្តក្នុងការគិតឡើងវិញកាន់តែប្រសើរឡើងទៅលើបច្ចេកវិទ្យាជាច្រើនក្នុងពេលបច្ចុប្បន្នសម្រាប់ថ្ងៃស្អែកជានិច្ច ហើយក្រុមហ៊ុននេះក៏ទទួលបាននូវពានរង្វាន់ដល់ទៅ 11 សម្រាប់គុណភាព ការច្នៃប្រឌិត និងការឌីស្សាញ ហើយក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុនដែលមានការកោតសរសើរខ្លាំងបំផុតរបស់ពិភពលោក World’s Most Admired Companies នៃទស្សនាវដ្តី Fortune ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន