no-alternative title
no-alternative title
no-alternative title

MSI ប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីរួមនឹងផលិតផល Gaming ដែលដំណើរការដោយប្រព័ន្ធ AI+ និងអង្គ CPU ជំនាន់ចុងក្រោយបំផុតនៅក្នុងព្រឹត្តិការ COMPUTING 2024

MSI ដែលជាក្រុមហ៊ុននៃម៉ាកយីហោឈានមុខគេក្នុងកុំព្យូទ័រហ្គេម កុំព្យូទ័រសម្រាប់ការបង្កើតមាតិកា និងកុំព្យូទ័រយួរដៃអាជីវកម្ម និងផលិតភាពការងារជាច្រើនទៀត បានធ្វើការប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ដែលដំណើរការដោយបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយហៅថា AI+ Gaming និងកុំព្យុទ័រយួរដៃសម្រាប់ផលិតភាពការងារអាជីវកម្មជំនាន់ក្រោយជាច្រើនស៊េរី ដែលមានបំពាក់នូវប្រព័ន្ធដំណើរការ Intel និង AMD ចុងក្រោយបង្អស់នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2024 ដែលធ្វើឡើងនៅទីក្រុងតៃប៉ិកដៃដីនៃកោះតៃវ៉ាន់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រយួរដៃជំនាន់ថ្មីទាំងអស់របស់ MSI មានលទ្ធភាពខ្ពស់ក្នុងការផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យា TOPS ច្រើនជាង 100 ដែលគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា AI ហើយនិងគាំទ្រជាមួយ AI Model ច្រើនជាង 500 ដែលធ្វើឲ្យការដំណើរការមានភាពប្រសើរឡើងនៅលើប្រព័ន្ធដំណើរការនៃអង្គស៊ីភីយូ Intel® Core™ Ultra ដែលធ្វើឱ្យវាក្លាយជាវេទិកាដ៏រឹងមាំបំផុតសម្រាប់ការអភិវឌ្ឍន៍នូវប្រព័ន្ធ AI PC ជាមួយនឹង AI Mode។ ហើយនៅពេលដែលបំពាក់ជាមួយអង្គក្រាហ្វិច GeForce RTX GPU កុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ MSI ទាំងអស់មានលទ្ធភាពផ្តល់ជូននូវប្រព័ន្ធដំណើរការមុខងារ TOPS បានរហូតដល់ 542 ដែលផ្តល់នូវដំណើរការខ្ពស់បំផុត និងផ្តល់ជូននូវមានបទពិសោធន៍នៃប្រព័ន្ធ AI ដ៏ល្អបំផុតតែមួយគត់។

 

ជាមួយគ្នានេះ ក្រៅតែពីការដាក់បង្ហាញនូវ AI+ Gaming និង Business productivity Laptop ក្រុមហ៊ុន MSI ក៏បានបង្ហាញចេញឧបករណ៍ដៃលេងហ្គេមជំនាន់ថ្មីដែលដំណើរការដោយ Microsoft Windows 11 ដែលមានឈ្មោះថា Claw 8 AI+ Windows 11 Gaming Handheld ដែលដំណើរការដោយអង្គស៊ីភីយួ Intel® Core™ Ultra processors ដែលមានកូដឈ្មោះថា "Lunar Lake" ផងដែរ។ ឧបករណ៍ Gaming Handheld ជំនាន់ថ្មីនេះមានបំពាក់មកជាមួយអេក្រង់ទំហំ 8 អ៊ីង ដែលផ្តល់នូវបទពិសោធន៍លេងហ្គេមទូរស័ព្ទកាន់តែរលូន និងកាន់តែមានភាពទូលំទូលាយ។ ទន្ទឹមនឹងផលិតផលថ្មីៗដែលបង្កើតដោយខ្លួនឯង ផ្ទាល់ MSI ក៏បានដាក់បង្ហាញផលិតផលដែលជាម៉ាកយីហោកើតចេញពីការសហការជាមួយដៃគូរបស់ខ្លួនជាច្រើនផ្សេងទៀតផងដែរ ក្នុងនោះរួមមានម៉ាស៊ីនកុំព្យូទ័រយួរដៃប្រណិត MSI Stealth 18 Mercedes-AMG Motorsport និង Stealth 16 Mercedes-AMG Motorsport ដោយសហការជាមួយម៉ាករថយន្តប្រណិតដ៏ល្បីល្បាញបំផុតរបស់អាល្លឺម៉ង Mercedes-AMG និងឧបករណ៍ដៃហ្គេម Claw Fallout Limited Edition កើតឡើងពីភាពជាដៃគូជាមួយក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។

 

បន្ថែមពីនេះ MSI ក៏បានបង្ហាញនូវកុំព្យូទ័រយួរដៃស៊េរីទំនើបស៊េរីថ្មី ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច និងនិស្សិតដែលផ្តល់អាទិភាពងាយស្រួលក្នុងការទុកដាក់យកតាមខ្លួនថែមទៀតផង។ ហើយអ្វីដែលពិសេសបំផុតនោះកុំព្យូទ័រយួរដៃម៉ាក MSI Prestige 16 AI Evo ដែលជា Laptop អេក្រង់ទំហំ 16-inch បច្ចុប្បន្ន និងឧបករណ៍ដៃលេងហ្គេម Claw បានឈ្នះពានរង្វាន់ 2024 COMPUTEX BC Award ផងដែរ។ ដោយកុំព្យូទ័រ Prestige 16 AI Evo ត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់មាស Golden Award ដែលត្រូវបានទទួលស្គាល់ដោយគណៈវិនិច្ឆ័យពានរង្វាន់ពីស្ថាប័ន BC ថាជាផលិតផលកុំព្យូទ័រដែលល្អបំផុតនៅក្នុងប្រភេទកុំព្យូទ័រ និងប្រព័ន្ធដំណើរការ។

 

លោក Eric Kuo អនុប្រធានប្រតិបត្តិរបស់ MSI និងជាប្រធានគ្រប់គ្រងទូទៅនៃអង្គភាពអាជីវកម្ម NB បាននិយាយថា "MSI មិនត្រឹមតែនាំមកនូវស៊េរីកុំព្យូទ័រ AI+ ជំនាន់ថ្មីដែលផ្តល់ជូននៅភាពកាន់ទូលំទូលាយបំផុតក្នុងឧស្សាហកម្មនេះប៉ុណ្ណោះទេ ប៉ុន្តែ MSI ថែមទាំងបានណែនាំកុំព្យូទ័រ និងឧបករណ៍យួរដៃថ្មីៗជាច្រើនដែលត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តផ្នែករថយន្តប្រណិត និងអ្នកនិយមការលេងហ្គេមនៅទូទាំងពិភពលោក"។ លោកបានមានប្រសាសន៍បន្ថែមទៀតថា "យើងសូមស្វាគមន៍ភ្ញៀវទូទាំងពិភពលោកមកទស្សនានៅស្តង់ដាក់បង្ហាញផលិតផលថ្មីៗរបស់ MSI ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃកុំព្យូទ័រដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យា AI ជំនាន់ក្រោយបំផុត និងផលិតផលហ្គេមដ៏អស្ចារ្យបំផុត"។

MSI Prestige និង Summit Laptop គាំទ្របច្ចេកវិទ្យា AI+ និងខួរក្បាល Intel Core Ultra ជំនាន់ថ្មី

នៅក្នុងពឹ្រតិ្តការ COMPUTEX 2024 ក្រុមហ៊ុន MSI បានបង្ហាញនូវកុំព្យូទ័រយួរដៃអាជីវកម្មដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ AI+ ជំនាន់ក្រោយក្នុងត្រកូលនៃម៉ាកយីហោ Prestige និង Summit។ Prestige និង Summit Laptop ជំនាន់ថ្មីចុងក្រោយនេះត្រូវបានក្រុមហ៊ុនដាឲ្យដំណើរការជាមួយអង្គស៊ីភីយួ Intel® Core™ Ultra processors ដែលមានកូដឈ្មោះថា "Lunar Lake" ដែលជាអង្គ CPU ជំនាន់់ចុងក្រោយបំផុត។ បើប្រៀបធៀបទៅនឹងជំនាន់មុន ខួរក្បាលកុំព្យូទ័រយួរដៃជំនាន់ចុងក្រោយបង្អស់នេះ គឺផ្តល់ជូននូវដំណើរការប្រព័ន្ធបច្ចេកវិទ្យា AI ខ្ពស់ជាងរហូដល់ទៅបីដងឯណោះ។ 

 

ជាមួយនឹងអង្គ GPU  និងប្រព័ន្ធ NPU ត្រូវបានដាក់រួមបញ្ចូលគ្នា ដើម្បីផ្តល់នូវដំណើរការ AI ច្រើនជាង 100 TOPS ដែលមានសមត្ថភាពជំរុញកម្មវិធី ឬសេវាកម្ម AI កាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុន ដែលផ្តល់ជូននឹងការដំណើរការកម្មវិធីឯករាជ្យច្រើនជាង 100 វាពីក្រុមហ៊ុនផលិត ដែលវាផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ភ្លាមៗ និងសុវត្ថិភាពខ្ពស់ជាងមុន។ លើសពីនេះ វាក៏បានបង្កើននៅប្រសិទ្ធភាព AI Model ដល់ទៅជា 500 ដែលធ្វើឱ្យវាក្លាយជាវេទិកាដ៏ល្អសម្រាប់ការបង្កើតសេវាកម្មដែលទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា AI។ បន្ថែមពីលើការដំណើរការនៃប្រព័ន្ធបច្ចេកវិទ្យា AI ឈានមុខគេហើយ សម្រាប់ខួរក្បាលម៉ាស៊ីនជំនាន់ចុងក្រោយ Intel-Core™ Ultra CPU ដែលលេខកូដថា "Lunar Lake" ក៏មានសមាមាត្រប្រសិទ្ធភាពថាមពលនៃដំណើរការដ៏ល្អឥតខ្ចោះ ដែលធ្វើឱ្យកុំព្យូទ័រយួរដៃស៊េរីថ្មីសម្រាប់អាជីវកម្មទាំងពីរត្រកូល Prestige និង Summit របស់ MSI កាន់តែមានទំងន់ស្រាលជាងមុន ស្តើងជាងមុន និងផលិតភាពជាមួយនឹងថាមពលថ្មកាន់ប្រើប្រាស់បានយូរជាងមុនថែមទៀងផង។

 

កុំព្យូទ័រយួរដៃស៊េរី MSI Prestige Series 2024 មានជម្រើសអេក្រង់់បីទំហំ គឺទំហំ 13-inch, 14-inch និង16-inch។ ក្រៅតែពីបំពាក់នូវខួរក្បាលម៉ាស៊ីនជំនាន់ថ្មីចុងក្រោយដែលមានសមត្ថភាពដំណើរការខ្លាំងជាងមុន និងទំនើបជាងមុន MSI Prestige Series 2024 ក៏មានទំនង់នៃតួខ្លួនស្រាលជាងមុន ថ្មធំជាងមុន និងថាមពលប្រើការបានយូរជាងមុនផងដែរ។ ដោយក្នុងនោះសម្រាប់ម៉ូដែល MSI Prestige 13 AI+ Evo មានទម្ងន់ស្រាលបំផុតត្រឹមតែ 990 ក្រាម ដោយទាំងម៉ូដែលនេះមានភ្ជាប់មកជាមួយថ្មធំទំហំ 75Wh ដែលផ្តល់ថាមពលថ្មប្រើប្រាស់បានពេញមួយថ្ងៃ។ លើសពីនេះទៅទៀត Prestige Series ទាំងមូលបានដំឡើងកំណែទៅជាកាមេរ៉ាវ៉ិបខេមទំហំ 5 មេហ្គាភិចសែល ដោយផ្តល់ជូននូវវីដេអូផ្សាយបន្តផ្ទាល់ (livestream) និង Video Conference មានគុណភាពខ្ពស់បំផុត។

 

ចំនែក MSI Summit 13 AI+ Evo ដែលជាម៉ាស៊ីនកុំព្យូទ័រយួរដៃស្ថិតក្នុងផ្នែកមួយនៃកុំព្យូទ័រយួរដៃសម្រាប់អាជីវកម្ម និងផលិតភាពក្នុងការប្រើប្រាស់ក្នុងកិច្ចការងារទូទៅ ឥឡូវនេះ ក៏មានបំពាក់នូវប្រព័ន្ធដំណើរការ ជំនាន់ថ្មី Intel® Core™ Ultra “Lunar Lake" ផងដែរ។ ម៉ាស៊ីន Summit ថ្មីនេះមានទម្ងន់ស្រាល មានប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុន និងបំពាក់អេក្រង់ Touchscreen ដែលគាំទ្រការប្រើប្រាស់ជាមួយនឹងប៊ិច MSI Pen 2 stylus កម្រិត MPP 2.6, ធ្វើឱ្យ Laptop ស៊េរីថ្មីនេះក្លាយជាកុំព្យូទ័រយួរដៃអេក្រង់ទំហំ 13 អ៊ីញដែលអាចបត់បែនបានល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ៕

MSI Stealth A16 AI+ និង Creator A16 AI+

MSI Stealth A16 AI+ និង Creator A16 AI+ ស៊េរីថ្មីឆ្នាំ 2024 ដែលក្រុមហ៊ុនបានធ្វើការប្រកាសបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ COMPUTEX 2024 ឆ្នាំនេះ គឺក្លាយជាងកុំព្យូទ័រយួរដៃអេក្រង់ទំហំ 16-inch ដែលមានទម្ងន់ស្រាលបំផុតដំបូងគេរបស់ពិភពលោក។ MSI Stealth A16 AI+ និង Creator A16 AI+ ត្រូវបានដាក់បញ្ចូលរវាងប្រព័ន្ធ AI ជំនាន់ក្រោយ Gaming និង Content Creation។ ជាមួយនឹងខួរក្បាលម៉ាស៊ីនជំនាន់ថ្មីចុងក្រោយ AMD Ryzen™ AI 300 Series Processor នាំមកនូវការរួមបញ្ចូលគ្នានូវប្រព័ន្ធអង្គក្រាហ្វិក (GPU) និងប្រព័ន្ធ NPU ដែលផ្តល់ជូននូវដំណើរការដំណើរការខួរក្បាលរបស់ម៉ាស៊ីនប្រកបដោយភាពល្អឥតខ្ចោះ សមត្ថភាពបង្ហាញប្រកបដោយគុណភាពខ្ពស់ និងដំណើរការនៃប្រព័ន្ធ AI Computing power ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជម្រុញឲ្យល្បឿនក្នុងការបំពេញកិច្ចការងារប្រកបដោយភាពរលូន លឿនរហ័សទាន់សមត្ថភាពការ។

 

ជាមួយនឹងប្រព័ន្ធ AI Computing power ត្រូវបានដាក់់បញ្ចូលនូវប្រព័ន្ធដំណើរការថ្មី XDNA 2 ដែលផ្តល់នូវដំណើរការលឿនរហូតដល់ 3 ដងបើប្រៀបធៀបទៅនឹងផលិតផលមុន ដែលអនុញ្ញាតឱ្យប្រព័ន្ធដំណើរការ Generative AI ឬ Large Language Models អាចដំណើរការដោយផ្ទាល់នៅលើកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ។ ព្រមជាមួយគ្នានេះអង្គក្រាហ្វិកស៊េរីថ្មី Radeon™ 800M GPU ក៏ត្រូវបានរួមបញ្ចូលគ្នាថ្មីដែលធ្វើឲ្យប្រព័ន្ធដំណើរការស្នូលនៃអង្គក្រាហ្វិកធ្វើការបានប្រសើរច្រើនជាងមុខដល់ទៅជាង 33% ធៀបនឹងជំនាន់មុន ដូចនេះ គឺផ្តល់នូវបទពិសោធន៍ក្នុងការលេងហ្គេមប្រកបដោយភាពរលូននៅលើកុំព្យូទ័រយួរដៃដែលមានទម្ងន់ស្រាលជំនាន់ថ្មីរបស់ MSI។ 

 

សម្រាប់អង្គ GPU ដែលបំពាក់នូវលើ MSI Stealth A16 AI+ និង Creator A16 AI+  ជំនាន់ថ្មីនេះ គឺប្រើប្រាស់នូវប្រព័ន្ធដំណើរការចុងក្រោយបង្អស់របស់ AMD ស៊េរី Zen 5 Architecture ដែលមានសមត្ថភាពខ្ពស់អាចគាំទ្រប្រព័ន្ធដំណើរការខ្ពស់បំផុតដល់ 12-core និងបង្កើនប្រសិទ្ធភាពដល់អង្គចង់ចាំខ្ពស់ជាងមុនដល់ទៅ 50% ដែលផ្តល់ជូននូវដំណើរការដំណើរការខួរក្បាលកុំព្យូទ័រ (CPU) ឈានមុខគេនៅក្នុងឧស្សាហកម្ម Gaming Laptop នាពេលបច្ចុប្បន្ន។ MSI Stealth A16 AI+ និង Creator A16 AI+ ក៏ត្រូវបានបំពាក់ជាមួយនឹងក្រាហ្វិកស៊េរី NVIDIA® GeForce RTX™ 40 Series ចុងក្រោយបង្អស់ ដែលផ្តល់នូវប្រសិទ្ធិភាពដំណើរការ AI នៅលើកំព្យូទ័រកាន់តែមានសមត្ថភាពលំដាប់កំពូល។ 

 

សម្រាប់អង្គក្រហ្វិច AI GeForce RTX™ របស់ NVIDIA មានលក្ខណៈពិសេសដែលដំណើរការដោយប្រព័ន្ធ AI Tensor Cores ដើម្បីផ្តល់នូវការការប្រើប្រាស់ប្រកបដោយភាពទំនើប និងសមត្ថភាពដំណើរការកាន់តែខ្លាំងក្លាបំផុត។ បន្ថែមពីលើអង្គប្រតិបត្តិការថ្មីដែលមានសមត្ថភាពខ្ពស់ និងប្រសិទិ្ធភាពខ្ពស់នៃប្រព័ន្ធមុខងារ AI ដ៏ល្អឥតខ្ចោះហើយ MSI Stealth A16 AI+ និង Creator A16 AI+ នៅមានតួរខ្លួនស្រោបដោយអាលុយមីញ៉ូម-ម៉ាញេស្យូមដែលមានភាពធន់កម្រិត Premium ព្រមទាំងមានទម្ងន់ស្រាល បំពាក់នូវប្រព័ន្ធបន្សាបកំដៅកម្រិតខ្ពស់ Cooler Boost 5 និងប្រព័ន្ធមុខងារថ្មីដ៏សម្បូរបែប ហើយជាពិសេស MSI Stealth A16 AI+ និង Creator A16 AI+ គឺជា Laptop អេក្រង់ 16-inch ដំបូងគេក្នុងលោកដែលមានទម្ងន់ស្រាលបំផុត ដែល Gamers និង Content Creator ប្រាថ្នាចង់បាន។

 

ហើយក្រៅតែពី MSI Stealth A16 AI+ និង Creator A16 AI+ ដែលជាស៊េរី Gaming Laptop និង Content Creator ដែលដំណើរការដោយខួរក្បាល AMD Ryzen AI 300 Series ហើយ MSI ក៏បានប្រកាសកុំព្យូទ័រយួរដៃសម្រាប់អាជីវកម្ម និងផលិតភាពការងារទូទៅម៉ូដែល Summit A16 AI+ និង Prestige A16 AI+ ដែលបំពាក់ប្រព័ន្ធដំណើរការ AMD Ryzen™ AI 300 Series ចុងក្រោយបង្អស់នេះផងដែរ។ ហើយម៉ូដែលទាំងពីរនេះមានភ្ជាប់មកជាមួយថ្មធំដល់ 82Wh និងតួរខ្លួនមានទម្ងន់ស្រាលបំផុត ដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើជំនួញ ប្រកបរបរអាជីវកម្ម ឬសិស្សនិសិត្សដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្លាំង និងទម្ងន់ស្រាលសម្រាប់យកទៅបំពេញក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ៕

 

MSI Claw 8 AI+ Windows 11 Gaming Handheld ដំបូងគេក្នុងលោកបំពាក់ឈីប Intel-Core Ultra (Lunar Lake)

MSI បានធ្វើការដាក់បង្ហាញម៉ាស៊ីនហ្គេមដំបូងរបស់ខ្លួនដែលមានឈ្មោះថា Claw Handheld នៅក្នុងព្រឹត្តិការពិព័រណ៍ CES2024 កាលពីដើមឆ្នាំ ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងសម្រាប់ទីផ្សារនៃឧបករណ៍ហ្គេមផងដែរ។ ដោយផ្អែកលើភាពជោគជ័យរបស់ខ្លួនពេលនោះ ក្នុងពេលនេះ MSI ក៏បានបង្ហាញឧបករណ៍ដៃលេងហ្គេម MSI Claw 8 AI+ Gaming Handheld ដែលជាឧបករណ៍ហ្គេមដំណើរការដោយ Windows 11 ដំបូងបង្អស់របស់ពិភពលោក ដែលដំណើរការដោយអង្គ CPU ជំនាន់ចុងក្រោយបង្អស់របស់ Intel ស៊េរី Core™ Ultra processors "Lunar Lake"។  Claw 8 AI+ ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ COMPUTEX2024 ជាថ្មីម្តងទៀតក្នុងពេលនេះ ក៏ទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រឧបករណ៍លេងហ្គេមនៅទូទាំងពិភពលោកផងដែរ។

 

MSI 8 AI+ Gaming Handheld ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការកែប្រែឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ទាំងផ្នែកនៃការរចនា សមត្ថភាពនៃប្រព័ន្ទដំណើរការ និងធ្វើបានកាន់តែប្រសើរឡើងនូវលក្ខណៈបច្ចេកទេសផ្នែករឹងមួយចំនួន ដូចជាការបន្ថែមរន្ធ USB-C ដែលគាំទ្រ Thunderbolt 4  រួមនឹងភាពល្អឥតខ្ចោះនៃប៊ូតុង LB/RB ទៀតផង។ ជាមួយគ្នានេះ MSI ក៏បានធ្វើការបង្កើនសមត្ថភាពថ្មកាន់តែប្រសើរជាមួយនឹងឆ្នាំងសាកដែលមាទំងន់ស្រាលជាងមុន។ Claw 8 AI+ ត្រូវបានគេរំពឹងថា ជាឧបករណ៍ Game Console អេក្រង់ទំហំ 8 អ៊ីញ ដែលមានសមត្ថភាពកម្រិតខ្ពស់បំផុតនៅក្នុងទីផ្សារ។ បន្ថែមពីនេះ MSI ក៏បានធ្វើការប្រកាសផ្លូវការសម្រាប់ការសាកល្បងដោយឥតគិតថ្លៃរយៈពេលមួយខែនៃសេវាកម្ម Xbox Game Pass  ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយក្នុងការលេងជាមួយហ្គេមប្រភេទ AAA ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។

 

MSI Stealth 18 Mercedes-AMG Motorsport និង Stealth 16 Mercedes-AMG Motorsport

កាលពីឆ្នាំទៅមិញ MSI បានក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិត ដោយបានបានបញ្ចេញកុំព្យូទ័រម៉ូដែលពិសេសមានសមត្ថភាពខ្ពស់ម៉ូដែល MSI Stealth 16 Mercedes-AMG Motorsport ដំបូងគេបង្អស់របស់ខ្លួន។ ហើយដើម្បីអបអរសាទរខួបមួយឆ្នាំនៃភាពជាដៃគូរបស់ពួកគេ ក្រុមហ៊ុននៃម៉ាកយីហោប្រណីតទាំងពីរបានរួមសហការគ្នាជាថ្មីម្តងទៀត ដើម្បីដាក់បង្ហាញកុំព្យូទ័រយួរដៃម៉ូដែលពិសេសថ្មី ម៉ូដែល MSI Stealth 18 Mercedes-AMG Motorsport ដែលមានការកែប្រែឲ្យកាន់តែមានភាពល្អប្រសើរជាងជំនាន់ Stealth 16 Mercedes-AMG Motorsport ដែលចេញនៅឆ្នាំ 2023។ កុំព្យូទ័រម៉ូដែលពិសេសរបស់ MSI និង Marcedes-AMG នេះ ត្រូវបានផលិតឡើងដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ដែលអ្នកចូលចិត្តប្រើរថយន្តប្រណិត ហើយនិងចូលចិត្តកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាពខ្លាំងបំផុតនៅទូទាំងពិភពលោក។

 

ការរចនានៃកុំព្យូទ័រម៉ូដែលពិសេសថ្មី Stealth 18 ដែលបង្កើតឡើងដោយក្រុមរចនារបស់ MSI និង Mercedes-AMG រួមបញ្ចូលនូវនិមិត្តសញ្ញានៃភាពល្បឿនជាច្រើន ដូចជាផ្ទៃធំនៃ AMG Pattern នៅលើផ្ទៃ Armrest arear ស្ថិតនៅខាងក្រោម Keyboard, និមិត្តសញ្ញាក្រុមហ៊ុន MSI និង AMG ហើយនិង Mercedes-AMG រួមនិងស្លាកសញ្ញា Motorsport ក៏ត្រូវបានបំពាក់នៅលើតួររបស់ MSI Stealth 18 Mercedes-AMG Motorsport ផងដែរ។ តួរខ្លួនរបស់ Stealth 18 Mercedes-AMG  Motorsport ត្រូវបានស្រោបដោយសារធាតុអាលុយមីញ៉ូម-ម៉ាញេស្យូមដែលមានទម្ងន់ស្រាលដែលប្រើនៅលើយ៉ាន់នៃកង់រថយន្តប្រណិតរបស់ Mercedes ដែរ។

 

សម្រាប់ល្បឿនម៉ាស៊ីនរបស់ MSI Stealth 18 ម៉ូដែលពិសេសថ្មីនេះ គឺមានសមត្ថភាពខ្លាំងក្លាដូចនឹងរថយន្តប្រណាំង Mercedes-AMG GT2 ដែរ ដោយសារម៉ាស៊ីនរបស់ Stealth 18 បានបំពាក់ដោយប្រព័ន្ធខួរក្បាលម៉ាស៊ីនជំនាន់ថ្មីស៊េរី Intel-Core™ Ultra 9-185H និងអង្គក្រាហ្វិច NVIDIA® GeForce RTX™ 4080 រួមទាំងមានការរៀបចំដំឡើងនូវប្រព័ន្ធបន្សាបកម្ដៅធំជាងមុន Large arear vapor chamber cooling ដែលផ្តល់នូវការដំណើរការប្រកបមានអានុភាពខ្ពស់បំផុត ដែលធ្វើឲ្យការដំណើរការក្នុងការលេងហ្គេមគ្រប់ប្រភេទដូចទទួលបានប្រសិទ្ធិភាពខ្ពស់ដំណើរការលឿនរលូនដូចជារថយន្តប្រណាំងMercedes-AMG GT2 ដូច្នេះដែរ៕

MSI Claw x Fallout Limited Edition

ស្របពេលជាមួយគ្នានេះ MSI និងស្ទូឌីយោហ្គេមដ៏ល្បីល្បាញ Bethesda ក៏បានរួមសហការគ្នាក្នុងការផលិត និងប្រកាសចេញឧបករណ៍ហ្គេមពិសេសដែលមានឈ្មោះថា Claw x Fallout Limited Edition នៅក្នុងព្រឹតិ្តការណ៍ COMPUTEX2024។ ការរចនាផ្នែកខាងក្រៅទាំងមូលនៃ Claw x Fallout Limited Edition ត្រូវបានបំផុសគំនិតដោយយកតាម Vaults របស់ហ្គេម Pip-Boys  ដែលធ្វើឱ្យវាក្លាយជាវត្ថុក្នុងក្តីសុបិនសម្រាប់អ្នកគាំទ្រវីដេអូហ្គេម Fallout និងអ្នកលេងទូទាំងពិភពលោក។ 

MSI Modern Series Laptop

ក្រៅតែពីកុំព្យូទ័រហ្គេមីង កុំព្យូទ័រសម្រាប់ការការងារអាជីវកម្ម និងការងារបង្កើតមាតិកា ក្រុមហ៊ុន MSI ក៏បានធ្វើការប្រកាសចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីទំនើបសម្រាប់ ដែលមានតម្លៃសមរម្យ និងពេញនិយមរបស់ខ្លួនស្ថិតក្នុងត្រកូល MSI Modern Series ដែលមានជម្រើសអេក្រង់ចាប់ពីទំហំ 13-inch, 14-inch និង 15-inch។ Modern Series Laptop ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយផ្ទាំងក្តារចុចធំៗផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់វាយអត្ថបទ ឬបំពេញកិច្ចការងារបានលឿនរហ័ស តួរខ្លួនរបស់កុំព្យូទ័រមានទម្ងន់ស្រាល និងមានបំពាក់នូវមុខងារតភ្ជាប់សំខាន់ៗជាច្រើនក្នុងនោះមានដូចជា រន្ធភ្ជាប់បណ្តាញខ្សែណែតវ៉ើកស៊េរី RJ-45 ដែលផ្តល់នូវការតភ្ជាប់អ៊ីនធឺណិតដែលមានស្ថេរភាពជាងមុន។ កុំព្យូទ័រ MSI Modern Series ជំនាន់ថ្មីនេះ គឺល្អបំផុតសម្រាប់ការប្រើប្រាស់នូវក្នុងផ្នែកអាជីវកម្ម សម្រាប់សិស្សនិស្សិតធ្វើការ និងសិក្សាឲ្យបានកាន់តែមានប្រសិទ្ធភាពជាងមុន។ 

 

សូមបញ្ជាក់ថា រាល់ផលិតផលកុំព្យូទ័រ និងឧបករណ៍ថ្មីទាំងអស់ខាងលើរបស់ក្រុមហ៊ុន MSI ត្រូវបានដាក់តាំងបង្ហាញនៅស្តង់របស់ MSI ក្នុងព្រឹត្តិការណ៍ COMPUTEX 2024 ដែលកំពុងប្រារព្ធធ្វើឡើងនៅទីក្រុងតៃប៉ិក តៃវ៉ាន់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន