no-alternative title
no-alternative title
no-alternative title

Nikon Z6 III ថតបានកម្រិត 6K RAW ល្បឿន 120fps នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែមិថុនាខាងមុខនេះហើយ

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា Nikon ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីឈ្មោះ មានគម្រោងក្នុងការប្រកាសចេញនូវកាមរ៉ាថ្មីនៃត្រកូល Z6 ម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន ដែលម៉ូដែលថ្មីនេះមានឈ្មោះថា Nikon Z6 III ហើយនឹងមានការពង្រឹងទៅលើសមត្ថភាពជាច្រើនបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុនរបស់វានោះគឺ Nikon Z6 II។ កាមេរ៉ា full-frame ថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងខែមិថុនានេះហើយ។ Nikon Z6 III អាចទ្រទ្រង់បានជាមួយនូវការថតវីដេអូកម្រិត 4K ProRes RAW និង 6K ខណៈពេលដែលកម្រិត frame rate ខ្ពស់បំផុតរបស់វាគឺ 120fps។ សម្រាប់មុខងារ autofocus ថ្មីនៅលើម៉ូឌែលនេះគឺពិតជាខ្លាំងក្លាអាចប្រើប្រាស់ធៀបជាមួយនឹងម៉ូដែល Z9។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាមេរ៉ា Nikon Z6 II គឺជាម៉ូដែលមួយដែលមានការបំពាក់នូវមុខងារអាជីពជាច្រើន ដែលអ្នកប្រើប្រាស់បានជឿជាក់តាំងពីកាមេរ៉ានេះ បានបង្ហាញខ្លួនក្នុងឆ្នាំ 2020 មកម្ល៉េះ។ នេះគឺជាកាមេរ៉ា mid-range full-frame mirrorless ដែលមានការ upgrade ទៅលើមុខងារក្នុងការថតរូបភាព និងថតវីដេអូថែមទៀត។ សម្រាប់កាមេរ៉ាស៊េរីថ្មី Nikon Z6 III នេះនឹងមានកាមេរ៉ាសេនស័រ 24.5MP BSI CMOS sensor ដូចទៅនឹងម៉ូដេលជំនាន់មុនៗដែរ ប៉ុន្តែម៉ូដែលថ្មីនេះ គឺមានបំពាក់នូវ dual Expeed 7 Processors ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតកម្រិត resolutions ខ្ពស់ និង frame rate ខ្ពស់ថែមទៀតផង។

 

បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បាននិយាយថា Nikon Z6 III ថ្មីនេះ មានសមត្ថភាពក្នុងការថតវីដេអូកម្រិត 6K នៅក្នុងទម្រង់ 12-bit NRAW format ប៉ុន្តែកមម្រិត frame rate នៅលើកាមេរ៉ានេះ នៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយទេ។ សម្រាប់ម៉ូដែលមុន Z6 II គឺមានប្រើប្រាស់នូវវីដេអូកម្រិត 4K @ 60fps ។ ការថតកម្រិតវីដេអូ Full HD គឺដូចទៅនឹងម៉ូដែលថ្មីនេះគឺនៅក្នុង 240fps កម្រិត 8bits។ 

ជាមួយគ្នានេះ សម្រាប់ប្រព័ន្ធ Autofocus System នៅលើកាមេរ៉ា Z6 III នេះក៏មានទាក់ទាញខ្លាំងក្នុងការប្រើប្រាស់ ហើយវាក៏អាចប្រៀបធៀបទៅនឹងកាមេរ៉ា Nikon flagship ជាច្រើនទៀតដូចជាម៉ូដែល Z8 និង Z9។ កាមេរ៉ា Z6 III ម៉ូដែលថ្មីនេះ គឺមានប្រព័ន្ធ cooling system ប្រសើរជាងមុនថែមទៀតផង។ ចំពោះតម្លៃនៃកាមេរ៉ា Nikon Z6 III អាចនឹងប្រកាសនៅពេលដែលម៉ូដែលនេះសម្ភោធន៍ជាផ្លូវការ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន