no-alternative title
no-alternative title

ក្រុមហ៊ុន Caviar បញ្ចេញនូវនាឡិកាថ្មី ដែលមានបញ្ចូលនូវបំណែករបស់យានអវកាស SpaceX Starship តម្លៃ $6630 ដុល្លារ

Caviar ដែលជាក្រុមហ៊ុនឌីស្សាញផលិតផលប្រណិត មានមូលដ្ឋាននៅទីក្រុងឌូបៃ នៅថ្ងៃនេះ បានបង្ហាញចេញនូវនាឡិកាម៉េកានិច (mechanical watches) ជំនាន់ថ្មីមួយទៀត ដែលមានឈ្មោះថា Space Tornado ដែលម៉ូឌែលថ្មីនេះ គឺមានការជម្រុញឌីស្សាញចេញពីបាតុភូតនៃខ្យល់គួចនៅលើលំហរអាកាស។ សម្រាប់ collection នេះមាន 3 ម៉ូដែលនេះ គឺមានឈ្មោះថា Twin Spin, Stargazer X-Edition និង SkyWard។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល Stargazer X-Edition គឺមានលក្ខណៈពិសេស នេះគឺដោយសារតែម៉ូដែលនេះ គឺជាផ្នែកមួយនៃបេសកកម្ម SpaceX Starship mission spacecraft ដែលបង្កប់នៅចុងទ្រនិច (dial) នៅម៉ោង 12 នោះ។ ក្រុមហ៊ុន Caviar បានទិញយកនូវបំនែកនេះ ចេញពីអ្នកប្រមូល (collector) ម្នាក់ដែលបានប្រមូលនូវបំណែកជាច្រើនចេញពី Starship នេះ នៅក្នុងតំបន់ Boca Chica នៃរដ្ឋតិចសាស់សហរដ្ឋអាមេរិក បន្ទាប់ពីយានអវកាស Starship បានជួបឧប្បត្តិវហេតុនៅក្នុងខែមីនា ឆ្នាំ 2024។ សម្រាប់ម៉ូដែល Limited-Edition Stargazer X-Edition នេះ មានតម្លៃ $6630។

 

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Caviar បានអោយដឹងថា Space Tornado collection នេះ គឺបង្ហាញអំពីភាពក្លាហាន និមិត្តសញ្ញានៃការតស៊ូ និងគ្មានទីបញ្ចប់។សម្រាប់ការឌីស្សាញវិញនោះគឺមានភាពស្រដៀងទៅនឹងទម្រង់នៃខ្យល់គួចផងដែរ។ 

ក្រឡេកមកម៉ូដែល Twin Spin នេះវិញ គឺជាម៉ូដែលមានតម្លៃសមរម្យជាងគេនៅក្នុងចំណោម collections នេះ។ ម៉ូដែលនេះមានតម្លៃ $6200។ ចំពោះ SkyWard វិញ គឺមាន skeletonized chronograph ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចមើលឃើញផ្នែកខាងក្នុងរបស់នាឡិកា។ សម្រាប់់ម៉ូដែល SkyWard នេះមានតម្លៃ $6910។ សូមជំរាបថា Stargazer X-Edition គឺមានតែ 3 គ្រឿងប៉ុណ្ណោះ ខណៈពេលដែលនាឡិកាម៉ូដែលផ្សេងទៀតមានចំនួនដល់ទៅ 99 គ្រឿងក្នុងមួយម៉ូដែល។ Tourbillon mechanisms ត្រូវបានបង្កើតឡើងដោយអ្នកផលិតនាឡិកាដ៏ល្បីល្បាញលោក Louis Breguet នៅក្នុងឆ្នាំ 1795។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Caviar គឺមានការផ្តោតទៅលើការឌីស្សាញដោយប្រើប្រាស់នូវយន្តការ និងវត្ថុធាតុដើមកម្ររ និងបច្ចេកវិទ្យាកម្រិតខ្ពស់ថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបញ្ចេញនូវ limited-edition “Criss-Cross” iPad Pro 2024 ដែលមានការជម្រុញចេញពី Deadpool នៅក្នុងតម្លៃ $12,200 ថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន Caviar ក៏ប្រកាសបង្ហាញនូវកង់ $44,000 Porsche eBike ដែលផលិតចេញពីមាស 18K ជាមួយនឹងការថែមជូន iPhone 16 ឥតគិតថ្លៃថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន