no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Vivobook Pro 16X OLED (M7600QC) បំពាក់នូវអេក្រង់ OLED និងកម្លាំងខ្លាំងសក្តិសមបំផុតសម្រាប់ Creator

កាលពីប៉ុន្មានឆ្នាំមុននេះ កុំព្យូទ័រមួយដែលចូលទៅកាន់អ៊ីនធឺណិត និងប្រើប្រាស់នូវកម្មវិធី office Apps គឺគ្រប់គ្រាន់ហើយសម្រាប់សិស្សានុសិស្សនៅក្នុងមហាវិទ្យាល័យ ឬសម្រាប់អ្នកជំនាញវ័យក្មេង។ មិនយូរប៉ុន្មាន វាក៏មានការផ្តោតទៅលើការកែប្រែរូបភាពរហូតដល់ការកែទៅលើចម្រៀង ការលេងហ្គេម ការកាត់តវីដេអូខ្លីៗ ហើយមនុស្សជាច្រើនក៏រំពឹងថាកុំព្យូទ័រសព្វថ្ងៃនេះនឹងធ្វើរឿងបានច្រើនជាងនេះបន្ថែមទៀត។ សម្រាប់កុំព្យូទ័រ Vivobook Pro laptop ស៊េរីថ្មីៗនេះបំពាក់នូវប្រព័ន្ធដ៏ខ្លាំងក្លា និងសមត្ថភាពដ៏អស្ចារ្យបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ Vivid OLED ផ្តល់នូវការកម្សាន្តដ៏អស្ចារ្យ ការបង្កើតមាតិកា ការលេងហ្គេម និងការងារប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការ។ កុំព្យូទ័រ Vivobook Pro series នេះក៏មានមុខងារជាច្រើនទៀតដូចជា ASUS DialPad ការឌីស្សាញរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់ និងថាមពលថ្មដ៏ខ្លាំងក្លាថែមទៀត។ បន្ថែមពីនេះទៀតនោះ បើនិយាយអំពីតម្លៃវិញនោះគឺពិតជាអស្ចារ្យបំផុត។ 

អេក្រង់ដ៏អស្ចារ្យសម្រាប់ការកម្សាន្ត និងការបង្កើតថ្មី

ប្រសិនបើអ្នកចំណាយពេលវេលាមួយថ្ងៃជាមួយនឹងអេក្រង់ OLED នៅលើកុំព្យូទ័រ Vivobook Pro នោះអ្នកនឹងមិនចង់វិលត្រឡប់ទៅប្រើប្រាស់នូវអេក្រង់ធម្មតាទៀតនោះទេ។ ខុសប្លែកពីអេក្រង់ទូទៅដែលប្រើប្រាស់នូវប្រភពពន្លឺតែមួយដើម្បីបំភ្លឺទៅលើអេក្រង់ទាំងមូលនោះ សម្រាប់ភិចសែលនីមួយៗនៅលើអេក្រង់ OLED អាចបំភ្លឺបានច្បាស់បំផុតនៅទីងងឹត។ សម្រាប់ការមើលទៅលើខ្សែភាពយន្ត ឬកម្មវិធីនាមួយនោះ អ្នកនឹងទទួលបាននូវអារម្មណ៍យ៉ាងជក់ចិត្តបំផុតជាមួយនឹងពណ៌ដែលគ្មានគូប្រៀបនោះទេ។

 

សម្រាប់ Creator ដែលចង់បានការកែប្រែរូបភាព និងវីដេអូនៅក្នុងកម្រិតអាជីពនោះ អេក្រង់ OLED នេះគឺជាដៃគូជំនាញសហការដ៏សក្តិសមបំផុត។ អេក្រង់របស់ Vivobook Pro មានកម្រិតពណ៌ 100% cinema-grade DCI-P3 color gamut ដែលអនុញ្ញាតអោយរូបភាពមើលទៅត្រជាក់ភ្នែកច្បាស់តែម្តង។ អេក្រង់នេះក៏ទទួលបានវិញ្ញាបនបត្រពណ៌ពី PANTONE Validated ។ សម្រាប់ Vivobook Pro 16X OLED គឺមានកម្រិតអេក្រង់ដល់ទៅ 3840×2400 ដែលផ្តល់នូវភាពច្បាស់ទៅលើរូបភាព និងវីដេអូរបស់អ្នកយ៉ាងល្អបំផុត។

 

នៅពេលដែលអ្នកកំពុងតែស្វែងរកនូវមិត្តភក្តិ ឬឆែកនៅលើអ៊ីនធឺណិតនោះ អេក្រង់ OLED នៅលើកុំព្យូទ័រ Vivobook Pro នេះផ្តល់នូវភាពអស្ចារ្យ និងបទពិសោធន៍ដែលអ្នកនឹកស្មានមិនដល់។ Vivobook Pro មានកម្រិតអេក្រង់ 16:10 និងកម្រិតពន្លឺច្បាស់ដល់ទៅ 550-nit ដែលអ្នកអាចងាយស្រួលប្រើប្រាស់នៅខាងក្រៅបាន។

ការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះ និងទាន់សម័យបំផុត

កុំព្យូទ័រ Vivobook Pro បំពាក់នូវមុខងារជាច្រើនយ៉ាងសម្បូរបែប។ កុំព្យូទ័រ Vivobook Pro notebook ក៏មានភាពងាយស្រួលក្នុងការយកតាមខ្លួនផងដែរ។ វាមានកម្រាស់ស្តើងត្រឹមតែ 0.74” និងទម្ងន់ស្រាលត្រឹមតែ 3.6lbs ដែលអ្នកពិតជាមានអារម្មណ៍ល្អបំផុតនៅពេលដែលយកកុំព្យូទ័រនេះមកតាមខ្លួននោះ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ Vivobook Pro 16X មានថាមពលថ្មទំហំ 96Wh ដែលធានាថាអ្នកអាចប្រើប្រាស់អាចពេញមួយថ្ងៃដោយគ្មានបញ្ហាអ្វីនោះទេ។

 

សម្រាប់ ASUS DialPad នៅលើកុំព្យូទ័រ Vivobook Pro 16X ក៏ផ្តល់នូវភាពងាយស្រួលបំផុតនៅក្នុងការប្រើប្រាស់ជាមួយនឹង Apps ជាច្រើនទៀតផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មាន touchpad មួយដែលអាចប្រើប្រាស់ជា virtual Dial ដែលអ្នកអាចចូលទៅប្រើប្រាស់នូវ Tools របស់អ្នកបានលឿន និងកម្មវិធីជាច្រើនទៀតដូចជា Adobe Photoshop ជាដើម។

 

កុំព្យូទ័រថ្មីនេះក៏បំពាក់នូវបច្ចេកវិទ្យា AI Noise Canceling ដែលកាត់បន្ថយទៅលើ សំឡេងរំខានចេញពី Background បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់នៅពេលដែលអ្នកកំពុងតែឆាតនៅលើអនឡាញ ហើយវាក៏មាន Webcam Shield សម្រាប់ការពារកាមេរ៉ារបស់អ្នក និងឯកជនភាពរបស់អ្នកថែមទៀត។ វាក៏បំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ផងដែរ។ នៅពេលដែលអ្នកចុចនៅលើវា កុំព្យូទ័ររបស់អ្នកស្ថិតនៅក្រោមការបញ្ជារបស់អ្នក។ កុំព្យូទ័រ Vivobook Pro notebookនេះមានពណ៌ Meteor White, Cool Blue, 0° Blackនិង Cool Silver ដែលពិតជាសក្តិសមបំផុតសម្រាប់អ្នក។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការកម្សាន្តដ៏អស្ចារ្យបំផុត

មនុស្សជាច្រើនសព្វថ្ងៃនេះចង់លេងកម្សាន្តហ្គេមដែលល្អ និងការប្រើប្រាស់ទៅលើកិច្ចការងារបន្ថែមទៀតដូចជាតន្រ្តី ការថតរូបភាព រូបភាព 3D Animation ឬការកែប្រែទៅលើវីដេអូ។ ប្រសិនបើអ្នកចង់បាននូវកុំព្យូទ័រដែលមានសមត្ថភាពល្អនៅក្នុងការលេងហ្គេម និងការកែប្រែទៅលើវីដេអូនោះ កុំព្យូទ័រ Vivobook Pro notebook នេះគឺជាជម្រើសដ៏ល្អបំផុត។  សម្រាប់ CPU និង GPU នៅលើម៉ាស៊ីនេះ គឺប្រើប្រាស់នូវម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD ម៉ូដែល Ryzen 7 5500H CPU និង NVIDIA GeForce RTX 3050 Max-Q កម្រិត 4GB-DDR6 និងមានគាំទ្រដោយរ៉េមទំហំ 8GB DD4 និងមានអង្គចងចាំទំហំ 512GB M.2 NVMe PCI 3.0 SSD ហើយនិងមានអេក្រង់ 4k ថែមទៀតើង។ Vivobook Pro នេះគឺបំពាក់នូវប្រព័ន្ធត្រជាក់ ASUS IceCool dual-fan cooling system ដែលធ្វើអោយសីតុណ្ហភាពត្រជាក់ និងម៉ាស៊ីនស្ងាត់ក្នុងការប្រើប្រាស់ និងជួយថែរក្សាទៅលើ Hardware របស់ម៉ាស៊ីនថែមទៀតផង។

 

ក្រៅពីការលេងហ្គេម ប្រសិនបើអ្នកចង់ export នូវវីដេអូ project ឬ render រូបភាព 3D នោះ ក្រាហ្វិកកាត ចុងក្រោយបំផុតនៅលើ Vivobook Pro នេះអាចជួយលោកអ្នកអោយសម្រេចបាននូវការងារទាំងនោះបានយ៉ាងលឿនបំផុត។ ប្រសិនបើអ្នកចូលចិត្តការងារ multitask ជាមួយនឹងកម្មវិធី Apps ច្រើន និងការប្រើប្រាស់នូវ Browser ច្រើននោះ អ្នកនឹងរីករាយជាមួយនឹង multi-core CPUដ៏ខ្លាំងក្លានៅលើកុំព្យូទ័រនេះជាក់ជាមិនខាន។

ការប្រើប្រាស់ Adobe Creative Cloud មួយខែឥតគិតថ្លៃ

ផលិតផលរបស់ក្រុមហ៊ុន Adobe ត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុន Vivo បានសហការជាមួយនឹងក្រុមហ៊ុន Adobe ក្នុងការនាំយកទៅលើកម្មវិធី Creative Cloud suite សម្រាប់កម្មវិធី និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ព័ត៌មានបន្ថែមអំពីតម្លៃ និងកាលបរិច្ឆេទក្នុងការដាក់លក់កុំព្យូទ័រ Vivobook Pro 16X OLEDចូលទៅកាន់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន ASUS ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន