ASUS TUF Series 2023 ហ្គេមីងឡែបថប សមត្ថភាពខ្លាំង មានលក់នៅកម្ពុជា តម្លៃចាប់ពី $1099

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមថ្មី TUF Gaming ដែលមានបំពាក់មកស្រេចជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 11 និងបន្ទះឈីប Intel® រួមជាមួយនឹង AMD ថែមទៀត។ កុំព្យូទ័រ TUF Gaming នេះសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមជាមួនឹងសមត្ថភាពដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រស៊េរីថ្មីឆ្នាំ 2023 នេះក៏មានបំពាក់នូវ hardware ខ្លាំងក្លា និងការឌីស្សាញយ៉ាងស្រស់ស្អាតបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។ កុំព្យូទ័រ TUF Gaming ថ្មីនេះក៏មានការប្រើប្រាស់នូវរូបរាងថ្មីផងដែរ។ កុំព្យូទ័រនេះបំពាក់នូវ MUX Switch ដែលអាចបង្កើនទៅលើកម្រិតនៃ GPU បានយ៉ាងល្អសម្រាប់អ្នកលេងហ្គេមថែមទៀត។  

សមត្ថភាពខ្លាំងក្លា និង hardware ខ្ពស់ក្នុងការប្រើប្រាស់

សម្រាប់កុំព្យូទ័រ ASUS TUF F17 ដែលចេញនៅក្នុងឆ្នាំ 2023 នេះគឹមានបន្ទះឈីប 12th Generation Intel® Core™ i7-12700H processor និងក្រាហ្វិកកាត NVIDIA GeForce RTX 4050 Laptop GPU ជាមួយនឹងកម្រិត 140W max TGP. ។ កុំព្យូទ័រ A15 និង A17 របស់ត្រកូល 2023 ASUS TUF Gamingនេះក៏មានបំពាក់នូវបន្ទះឈីប AMD Ryzen™ 7 7735HS processor ។ បន្ថែមពីនេះ ការប្រើប្រាស់នូវ CPUs និង GPUs កម្រិតខ្ពស់របស់ក្រុមហ៊ុន NVIDIA នេះគឺផ្តល់នូវល្បឿននៃការលេងហ្គេមដ៏អស្ចារ្យទៅលើគ្រប់ហ្គេមធំៗថែមទៀត។

 

សម្រាប់ឆ្នាំ 2023 នេះ កុំព្យូទ័រ TUF Gaming នេះក៏មានបំពាក់នូវ hardware MUX Switch ។ កុំព្យូទ័រលេងហ្គេម TUF Gaming នេះអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចចូលទៅកាន់កម្មវិធី Armoury Crate software និងផ្លាស់ប្តូរទៅកាន់ GPU mode ដែលអាចបង្កើនទៅលើល្បឿនដល់ទៅ 5-10% ។  បើនិយាយអំពីប្រព័ន្ធត្រជាក់វិញនោះ កុំព្យូទ័រនេះក៏មាន Arc Flow Fans™ ដែលឌីស្សាញជាមួយនឹង 84 blade ។ បន្ថែមពីនេះទៀតនោះ ប្រព័ន្ធត្រជាក់នេះគឺមានលំហូរខ្យល់ល្អជាងមុនដល់ទៅ 13% ដែលធ្វើអោយកុំព្យូទ័រ TUF Gaming នេះត្រជាក់បំផុតក្នុងការប្រើប្រាស់។

ការឌីស្សាញរូបរាងថ្មីយ៉ាងទាក់ទាញ និងសមត្ថភាពខ្លាំងក្លា

កុំព្យូទ័រ TUF Gaming នេះទទួលបាននូវការឌីស្សាញថ្មីសម្រាប់ឆ្នាំ 2023 នេះជាមួយនឹងការកែប្រែទៅលើឡូហ្គោយ៉ាងទាក់ទាញ។ បន្ថែមពីនេះទៀតកុំព្យូទ័រ TUF Gaming នេះក៏មានភាពរឹងមាំក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រថ្មីនេះក៏ទទួលស្គាល់ដោយវិញ្ញាបនបត្រ MIL-STD-810H ដែលផ្តល់នូវភាពធន់ដែលអាចប្រើប្រាស់បានគ្រប់ស្ថានភាពកាលៈទេសៈ និងការប៉ះទង្គិចនៅក្នុងការងារប្រចាំថ្ងៃថែមទៀត។

 

កុំព្យូទ័រ 2023 នេះក៏មានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតជាមួយនឹងបន្ទះឈីប 13th Generation Intel® Core™ i7-127000H processor និងក្រាហ្វិកកាត NVIDIA GeForce RTX 4050 Laptop GPU ជាមួយនឹង MUX Switch ។កុំព្យូទ័រនេះក៏បំពាក់នូវ DDR5 memory នៅក្នុងកម្រិត 4800MHz និង dual PCIe Gen 4x4 capable SSD slots* ដែលធានាអោយអ្នកលេងហ្គេមជាច្រើនទទួលបាននូវទំហំផ្ទុកទិន្នន័យធំក្នុងការប្រើប្រាស់។ 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះមានអេក្រង់ QHD 165Hz ជាមួយនឹង 100% coverage DCI-P3 color ។ បន្ថែមពីនេះ វាក៏មានប្រើប្រាស់នូវ Thunderbolt™ 4 ថែមទៀត។ កុំព្យូទ័រនេះក៏ទ្រទ្រង់នូវ USB Type-C Power Delivery ដល់ទៅ 100W ផងដែរ។ 

តម្លៃ និងកាលបរិច្ឆេទនៃការលក់

គ្រប់ម៉ូឌែលនៃកុំព្យូទ័រ 2023 TUF series អាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃចាប់ពី $1099 ៕

 

ព័ត៌មានពាណិជ្ជកម្ម