no-alternative title
no-alternative title
no-alternative title

ROG Zephyrus G14 ហ្គេមីងឡេបថប់ជំនាន់ថ្មី សមត្ថភាពខ្ពស់ និងនាំមកនូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យក្នុងពិភពហ្គេម!

ក្រុមហ៊ុន Republic of Gamers (ROG) មានមោទកភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មី 2023 ROG Zephyrus G14 ។ កុំព្យូទ័រដ៏ខ្លាំងក្លានេះគឺបំពាក់នូវ hardware បច្ចេកវិទ្យាអេក្រង់ និងប្រព័ន្ធត្រជាក់ចុងក្រោយបំផុតថែមទៀត។ កុំព្យូទ័រ G14 នេះគឺកុំព្យូទ័រមួយដែលស្របទៅតាមស្តង់ដារ Nebula Display™ របស់ក្រុមហ៊ុន ROG ដែលធានាក្នុងការផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅលើកុំព្យូទ័រ។ កុំព្យូទ័រ G14 នេះក៏មានការពង្រឹងទៅលើផ្នែក hardware និង software សម្រាប់អេក្រង់ AniMe Matrix™ នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធ CPUs, GPUs និង DDR5 ថ្មី

កុំព្យូទ័រ ROG Zephyrus G14 នេះទទួលបាននូវកម្លាំងម៉ាស៊ីនយ៉ាងខ្លាំងក្លានៅក្នុងការលេងហ្គេម និងភាពងាយស្រួលក្នុងការចល័តថែមទៀត។ កុំព្យូទ័រ G14 នេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 បន្ទះឈីប AMD Ryzen™ 9 7940HS processor និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 4060 ថែមទៀត។ កុំព្យូទ័រនេះក៏មាន MUX Switch ក្នុងការបង្កើននូវល្បឿនកាន់តែអស្ចារ្យថែមទៀត។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏មានរ៉េម DDR5 8GB GDDR6 16GB DDR5 On-Board 1TB PCIe® ដែលធានាទៅលើមុខងារ multitasking បានយ៉ាងល្អនិងការលេងហ្គេមបានលឿនរហ័សទាន់ចិត្តថែមទៀត។ 

 

សម្រាប់ប្រព័ន្ធត្រជាក់ vapor chamber គឺមានផ្ទៃដល់ទៅ 48.2% នៃ mainboard ដែលផ្តល់នូវភាពត្រជាក់ល្អបំផុតទៅលើ CPU, GPU និង VRM ។ ជាមួយនឹងការបង្កើនផ្ទៃត្រជាក់នេះ ការផ្ទេរទៅលើលំហូរខ្យល់គឺបានល្អបំផុតទៅលើគ្រប់សមាសភាគទាំងអស់របស់វា។ កុំព្យូទ័រ G14 នេះបំពាក់នូវប្រព័ន្ធកង្ហារ Arc Flow Fans™ ដែលធានាទៅលើការបញ្ចេញនូវខ្យល់បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់ប្រព័ន្ធ Thermal Grizzly liquid metal នៅលើ GPU និង CPU នេះក៏អនុញ្ញាតអោយកុំព្យូទ័រ G14 នេះមានភាពត្រជាក់ល្អនៅគ្រប់កាលៈទេសៈហើយវាក៏មានការពង្រឹងទៅលើ GPU ដល់ទៅ 105W ថែមទៀត។ នៅក្នុង Silent operating mode នៃការដំណើរការការងារដែលមានកម្រិតថាមពលទាបនោះ បច្ចេកវិទ្យា 0db ambient cooling technology អនុញ្ញាតអោយកង្ហារអាចធ្វើការបិទដោយស្វ័យប្រវត្តិដែលនេះពិតជាស្ងាត់បំផុតក្នុងការប្រើប្រាស់។

ភាពអស្ចារ្យមិនធ្លាប់មាន

G14 គឺជាកុំព្យូទ័រមួយនៅក្នុងចំនោមកុំព្យូទ័រ ROG ដំបូងបំផុតដែលមានអេក្រង់ Nebula Display™ ក្នុងការផ្តល់នូវ 120Hz refresh rate នៅក្នុងកម្រិត QHD ជាមួយនឹង 3ms response time និង Adaptive-Sync ដែលផ្តល់នូវល្បឿនលឿនក្នុងការលេងហ្គេមផងដែរ។ វាក៏មានការទ្រទ្រង់នូវ Dolby Vision HDR ជាមួយនឹងពន្លឺអេក្រង់ 500 nits និង 100% coverage DCI-P3 color gamut ជាមួយនឹង Pantone® validation ដែលផ្តល់នូវពណ៌កាន់តែច្បាស់ និងអស្ចារ្យបំផុត។ អេក្រង់នេះក៏មានកម្រិតនៃការពង្រីកដល់ទៅ 16:10 aspect ratio ជាមួយនឹងគែម bezels ស្តើងកម្រិត 91% screen-to-body ratio ។ ក្រុមហ៊ុន ROG ក៏ផ្តល់នូវកម្រិតអេក្រង់ Full HD 144Hz panel នៅលើកុំព្យូទ័រ G14 ថ្មីនេះថែមទៀត។ 

 

កុំព្យូទ័រ G14 មិនត្រឹមតែជាម៉ូឌែលតែមួយគត់ដែលទទួលបាននូវការប្រើប្រាស់អេក្រង់ Nebula Display™ នៅក្នុងឆ្នាំ 2022 នោះទេ។ អ្នកលេងហ្គេមជាច្រើនអាចនឹងរីករាយជាមួយនឹងអេក្រង់កម្រិត 165Hz QHD Nebula Display™ នៅលើកុំព្យូទ័រ 2022 Zephyrus M16 ហើយវាក៏ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដែលគ្មានគូប្រៀបនោះទេ។ កុំព្យូទ័រ Zephyrus G15 ក៏បង្ហាញខ្លួនជាមួយនឹងអេក្រង់ QHD 240Hz panel ជាមួយនឹង 100% DCI-P3 coverage និងការទ្រទ្រង់នូវ Adaptive-Sync សម្រាប់ការទស្សនាដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុនមកនោះទេ។

 

ពន្លឺអេក្រង់ភ្លឺច្បាស់គ្មានគូប្រៀប

កុំព្យូទ័រ Zephyrus G14 នេះក៏មានការបំពាក់នូវអេក្រង់ថ្មីដែលមានឈ្មោះហៅថា AniMe Matrix™ ។នៅក្នុងការប្រកាសបង្ហាញវត្តមាននៅក្នុងឆ្នាំ 2020 នោះ មុខងារនេះអនុញ្ញាតអោយអោយមានការតភ្ជាប់នូវ LEDs ានយ៉ាងល្អ។ សម្រាប់ឆ្នាំ 2023 នេះ នៅលើ lid គឹមានចំនួន 14,969 precision CNC milled holes និង 1,449 mini LEDs នៅលើម៉ូឌែលជាច្រើនជាមួយនឹងអេក្រង់ AniMe Matrix™ display នេះ។ ជាមួយនឹងការប្រើប្រាស់នូវ LEDs ច្រើនជាងម៉ូឌែលឆ្នាំមុននេះ កុំព្យូទ័រនេះពិតជាអស្ចារ្យបំផុត។ Zephyrus G14 នេះមានពណ៌ Eclipse Grey ឬ Moonlight White យ៉ាងទាក់ទាញបំផុតថែមទៀតផង។

 

កុំព្យូទ័រ G14 នៅក្នុងឆ្នាំនេះក៏នាំយកនូវ mini-games ជាច្រើនដែលផ្តល់អោយអ្នកលេងហ្គេមនូវអារម្មណ៍ថ្មីក្នុងការប្រើប្រាស់ទៅលើម៉ាស៊ីនកុំព្យូទ័រនេះ។ សម្រាប់ mini-games នេះក៏មានការលាក់នូវ AniMe Matrix™ patterns មួយចំនួនដើម្បីអាចធ្វើការដោះសោរបាន ហើយវាជម្រុញអោយអ្នកប្រើប្រាស់នឹងចំណាយពេលវេលារបស់ពួកគេកាន់តែច្រើនជាងមុនក្នុងការរៀបចំទៅលើម៉ាស៊ីនរបស់កុំព្យូទ័រពួកគេថែមទៀត។បន្ថែមពីនេះ សម្រាប់ animations បន្ថែមទៀតអាចធ្វើការដោនឡូតបានចេញពី Armoury Crate នៅលើ AniMe Matrix™ បានផងដែរ។

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

កុំព្យូទ័រស៊េរីថ្មី ROG Zephyrus G14 2023 នេះមានលក់នៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1699 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ហាង ASUS ដែលនៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន