no-alternative title
no-alternative title
no-alternative title

ASUS ជាប់ចំណាត់ថ្នាក់នៃម៉ាកយីហោល្អបំផុតរបស់តៃវ៉ាន់ (Best Taiwan Global Brands) នៃស្ថាប័ន Interbrand សម្រាប់ឆ្នាំ 2023

ក្រុមហ៊ុន ASUS នាពេលថ្មីៗនេះ ទើបតែប្រកាសនៅក្នុងបញ្ជីនៃម៉ាកយីហោល្អបំផុតរបស់តៃវ៉ាន់ (Best Taiwan Global Brands) នៃស្ថាប័ន Interbrandសម្រាប់ឆ្នាំ 2023 នេះ។  នេះគឺជាឆ្នាំទី ១០ ហើយដែលក្រុមហ៊ុន ASUS ត្រូវបានទទួលស្គាល់ជាម៉ាកយីហោសកលដ៏មានតម្លៃថ្លៃបំផុតនៅក្នុងតៃវ៉ាន់។  តម្លៃរបស់ក្រុមហ៊ុន ASUS នៅក្នុងឆ្នាំ 2023 នេះគឺដល់ទៅ 2.201 ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងដល់ទៅ 2% កាលពីឆ្នាំមុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក S.Y. Hsu សហស្ថាបនិករបស់ក្រុមហ៊ុន ASUS និយាយថា “វាគឺជាកិត្តិយសបំផុតក្នុងការទទួលស្គាល់ដោយស្ថាប័នInterbrand ក្នុងនាមជាម៉ាកយីហោសកលដែលមានតម្លៃបំផុតរបស់តៃវ៉ាន់ជាលើកទី ១០ នេះ។ ជាមួយនឹងរបកគំហើញនៃបច្ចេកវិទ្យាថ្មីនៃ DNA និងការសហការគ្នានៃបុគ្គលិករបស់ក្រុមហ៊ុន ASUS នេះ យើងនឹងបន្តខិតខំក្នុងការស្វែងរកនូវឧត្តមភាពដែលបំផុសគំនិតដោយក្រុមការងាររបស់យើងថែមទៀត។” លោក Samson Huសហស្ថាបនិករបស់ក្រុមហ៊ុន ASUS បន្ថែមថា “ក្នុងនាមជាអ្នកនាំមុខគេទៅលើបច្ចេកវិទ្យាសកលនោះ ក្រុមហ៊ុន ASUS ក៏បានរួមបញ្ចូលនូវការអភិវឌ្ឍទៅលើបច្ចេកវិទ្យាប្រកបដោយនិរន្តរភាពដែលជាផ្នែកមួយនៃដំណើរការនៃការសម្រេចចិត្តរបស់យើងក្នុងការរួមចំណែកផលវិជ្ជមានទៅកាន់សង្គម។ នៅក្នុងការផ្តោតទៅលើមូលដ្ឋានគ្រឹះ និងលទ្ធផលនោះ យើងក៏ប្តេជ្ញាចិត្តក្នុងការកសាងនូវនិរន្តរភាពដែលផ្តល់នូវភាពរីកចម្រើនដល់ដៃគូសហការជាច្រើនទាំងអស់របស់យើង។”

 

នៅក្នុងការស្ទង់មតិនៃម៉ាកយីហោសកលល្អបំផុតរបស់តៃវ៉ាន់ (Best Taiwan Global Brands) ត្រូវបានរៀបចំឡើងដោយរដ្ឋបាលអភិវឌ្ឍឧស្សាហកម្ម ក្រសួងកិច្ចការសេដ្ឋកិច្ចតៃវ៉ាន់។ ស្ថាប័ន Interbrand ដែលជាក្រុមហ៊ុនប្រឹក្សាម៉ាកយោបល់នាំមុខគេរបស់ពិភពលោកក៏ធ្វើការវាស់ស្ទង់ ការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ទៅលើម៉ាកយីហោជាច្រើនដែលផ្អែកទៅលើការយល់ដឹងអំពីម៉ាកយីហោ ភាពស្មោះត្រង់អតិថិជន ប្រតិបត្តិការហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តនៃការគ្រប់គ្រង។ ស្ថាប័ន Interbrand ប្រើប្រាស់នូវទិន្នន័យនៃការវាស់ស្ទង់នេះក្នុងការវិភាគទៅលើក្រុមហ៊ុនជាច្រើននៅតៃវ៉ាន់ជាមួយនឹងតម្លៃនៃម៉ាកយីហោខ្ពស់បំផុតដើម្បីវាស់វែងទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននេះ និងការបម្រើជាសូចនាករសំខាន់នៃទីតាំងទីផ្សារសកលរបស់ក្រុមហ៊ុននេះថែមទៀត។

ការជម្រុញទៅលើបច្ចេកវិទ្យាច្នៃប្រឌិតថ្មីជំនាន់បន្ទាប់

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានផ្តល់នូវបទពិសោធន៍ទៅកាន់អ្នកប្រើប្រាស់ដ៏អស្ចារ្យជាមួយនឹងការអភិវឌ្ឍទៅលើភាពច្នៃប្រឌិតខ្ពស់មិនឈប់ឈរ និងផ្តល់នូវភាពអស្ចារ្យនៃជីវិតរស់នៅរបស់មនុស្សផ្សេងៗគ្នា។ ក្រុមហ៊ុន ASUS ក៏ធានាបាននូវភាពលេចធ្លោរទីផ្សាររបស់ខ្លួនទៅលើកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលេងហ្គេមថែមទៀត។ ក្រុមហ៊ុននេះក៏ធ្វើការជាមួយនៃដៃគូសហការជាច្រនើក្នុងការផ្តល់នូវផលិតផល mini-PC និងការពង្រឹងទៅលើគុណភាពអស្ចារ្យ និងសមត្ថភាពខ្ពស់នៅក្នុងការលេងហ្គេម ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ក្រុមហ៊ុននេះក៏ពន្លឿនក្នុងការអភិវឌ្ឍរបស់ខ្លួនទៅលើប្រព័ន្ធ AIoT និងបច្ចេកវិទ្យា 5G technology ecosystems ដែលមានការបញ្ចូលគ្នានៃសេវាកម្មក្លោដ ថាមពលកុំព្យូទ័រដែលមានកម្រិតខ្ពស់ និងការនាំយកនូវ Big Data Platform ជាមួយនឹងបច្ចេកវិទ្យា AI និងការចូលរួមទៅក្នុងការអភិវឌ្ឍនៅក្នុងផ្នែកជាច្រើនដូចជាការផលិតឆ្លាតវៃ ការថែទាំសុខភាពឆ្លាតវៃ ការលក់រាយឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងមជ្ឈមណ្ឌលទិន្នន័យថែមទៀត។

ការរក្សានូវនិរន្តរភាព

 បន្ថែមពីលើផលបត្រនៃផលិតផលដ៏ធំទូលំទូលាយរបស់ក្រុមហ៊ុននេះ ក្រុមហ៊ុន ASUS ក៏ប្តេជ្ញាចិត្តចំពោះនូវសកម្មភាពប្រកបដោយនិរន្តរភាពជាមួយនឹងចក្ខុវិស័យនៃការទ្រទ្រង់ទៅលើអនាគតដែលមិនគួរអោយជឿ (Sustaining An Incredible Future) ជាមួយនឹងផ្នែកសំខាន់ចំនួន ៤ ៖ សកម្មភាពអាកាសធាតុ សេដ្ឋកិច្ចរង្វង់ ការផលិតប្រកបដោយការទទួលខុសត្រូវ និងការបង្កើតតម្លៃ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវកុំព្យូទ័រដែលមានការទទួលស្គាល់ carbon-neutral ដំបូងបំផុតរបស់ពិភពលោកផងដែរ នោះគឺ ExpertBook B9 និងការប្រកាសបង្ហាញនូវសេវាកម្ម ASUS Carbon Partner Services ដែលផ្តល់អោយអតិថិជនជាច្រើននូវភាពត្រឹមត្រូវ និងសេវាកម្ម carbon-offsetting services គុណភាពកម្រិតខ្ពស់ថែមទៀត។ បន្ថែមពីនេះ សកម្មភាពអាកាសធាតុរបស់ក្រុមហ៊ុននេះក៏ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិផងដែរ។ វាក៏ទទួលបាននូវវិញ្ញាបនបត្រ EPEAT® Climate+ Champion ហើយវាក៏មានគោលដៅក្នុងការកាត់បន្ថយទៅលើការបំភាយឧស្ម័នដែលផ្អែកទៅលើវិទ្យាសាស្រ្តដែលមានការផ្ទៀងផ្ទាត់ចេញពីស្ថាប័ន Science Based Targets initiative (SBTi) ថែមទៀត។

ការទទួលស្គាល់ចេញពីស្ថាប័ន Interbrand នេះគឺជាការបន្ថែមចុងក្រោយបំផុតទៅក្នុងបញ្ជីកិត្តិយសជាសកលនេះដែលក្រុមហ៊ុន ASUS បានទទួលនៅក្នុងឆ្នាំ 2023 នេះ។ ពានរង្វាន់ជាច្រើនទៀតមានដូចជា៖ 

•ពានរង្វាន់ Fortune World’s Most Admired Company (ឆ្នាំទី ៨)

•ពានរង្វាន់ Forbes World’s Best Employer (ឆ្នាំទី ៥)

•ពានរង្វាន់ TIME World's Best Companies

•ពានរង្វាន់ 26 iF Product Design Awards

•ពានរង្វាន់ 44 Red Dot Design Awards and 15 Red Dot Brands & Communication Design Awards

•ពានរង្វាន់ 27 Good Design Awards

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន