no-alternative title
no-alternative title

ASUS Republic of Gamers ប្រកាសចេញនូវព្រឹត្តិការណ៍អនឡាញសម្រាប់កម្មវិធីពិពរណ៍បច្ចេកវិទ្យា CES 2024

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសពីការរៀបចំនូវព្រឹត្តិការណ៍អនឡាញ (និម្មិត) For Those Who Dare: Transcendence ដើម្បីបង្ហាញចេញនូវផលិតផលលេងហ្គេមជាច្រើន ដែលមានសមត្ថភាពខ្លាំងក្លានៅក្នុងពិពរណ៍បច្ចេកវិទ្យា CES® 2024។ សូមជំរាបថា ROG គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាលេងហ្គេមនេះ បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវរបកបច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិតចុងក្រោយបំផុត (cutting-edge) នៅក្នុងទីក្រុង Las Vegas ដើម្បីជម្រុញនូវព្រំដែនថ្មីកាន់តែអស្ចារ្យនៅក្នុងពិភពលេងហ្គេម រួមជាមួយសេវាកម្មជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ នឹងធ្វើការចាប់ផ្តើមជាមួយនឹងកម្មវិធីសម្ពោធអនឡាញ (និម្មិត) ដែលនឹងធ្វើឡើងនៅថ្ងៃទី 8 ខែមករាឆ្នាំ 2024 នេះនៅលើវេបសាយរបស់ក្រុមហ៊ុន ROG ផ្ទាល់តែម្តង។ ឆ្នាំនេះ នឹងមានផលិតផលជាច្រើនរបស់ក្រុមហ៊ុន ROG បង្ហាញនៅក្នុងព្រឹត្តិការណ៍អនឡាញ (និម្មិត) នេះ ក្នុងនោះក្រុមហ៊ុននេះ ក៏នឹងមានការដាក់តាំងបង្ហាញនូវបច្ចេកវិទ្យានៃភាពច្នៃប្រឌិតជាច្រើនដែលអស្ចារ្យ និងច្នៃប្រឌិតខ្ពស់បំផុត ដែលក្រុមហ៊ុននេះទើបតែរកឃើញថែមទៀតផង។ 

 

ផលិតផលថ្មីៗទាំងនេះ នឹងមានការដាក់បង្ហាញ ហើយនិងមានការដាក់អោយធ្វើតេស្តនៅស្តង់ ASUS & ROG CES 2024 Media Showroom នៅជាន់ទី 3 នៃ The Venetian Expo ហើយក៏នឹងមានបន្ទប់ប្រជុំ Meeting Room #3102 ដែលចាប់់ផ្តើមនៅថ្ងៃទី 8 ខែមករានេះ ចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 6 ល្ងាច PST និងនៅថ្ងៃទី 09 ដល់ទី 11 ខែមករា គឺនឹងចាប់ផ្តើមមពីម៉ោង 9 ព្រឹកដល់ម៉ោង 6 ល្ងាច។ ខណៈពេលដែលក្រុមហ៊ុន ROG ជាម៉ាកយីហោហ្គេមលេខ 1 នោះ ក្រុមហ៊ុននេះបានប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់នោះក៏នាំយកនូវផលិតផលលេងហ្គេមដ៏អស្ចារ្យខ្លាំងក្លាជាច្រើនដូចជាកុំព្យូទ័រ ROG Zephyrus series ស្មាតហ្វូន ROG Phone 8 អេក្រង់ សមាសភាគកុំព្យូទ័រ ឧបករណ៍បន្ទាប់បន្សំ និងជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍នេះ។ 

 

ROG Phone 8 គឺជាស្មាតហ្វូនដែលមានកាមេរ៉ាអស្ចារ្យ និងមុខងារជាច្រើនសម្រាប់ការលេងហ្គេម។ ផលិតផលជាច្រើននៅក្នុងឆ្នាំនេះនឹងផ្តល់អោយអ្នកលេងហ្គេមជាមួយនឹងបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យនៅផ្ទះ និងកន្លែងដែលអ្នកធ្វើដំណើរទៅដល់។  ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងបាតដៃរបស់អ្នក!

 

ក្រុមហ៊ុន ROG ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនដែលមានការឌីស្សាញយ៉ាងពិសេស កុំព្យូទ័រលើតុ Desktop PCs ដែលមានសមត្ថភាពខ្លាំងក្លា និងស្ទាយទាន់សម័យដែលនេះ គឺជាការបង្ហាញអំពីស្ថាបត្យកម្មថ្មីកាន់តែអស្ចារ្យបំផុត។ នៅក្នុងការអបអរសាទរនេះ ក្រុមហ៊ុន ROG ក៏ចាប់ផ្តើមនូវយុទ្ធនាការផ្តល់នូវរង្វាន់ផ្តាច់មុខជាច្រើននៅក្នុងកំឡុងពេលនៃការ live-stream នៅលើ YouTube នេះ។ នៅក្នុងផ្នែកនៃគំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះ ក្រុមហ៊ុន ROG ក៏នឹងផ្តល់នូវរង្វាន់ ROG Allyជាច្រើនផងដែរ។ 

 

ជាមួយគ្នានេះ ក្រុមហ៊ុន ROG ក៏បានអញ្ចើញនូវអ្នកដែលចូលចិត្តលេងហ្គេម និងអ្នកដែលចូលចិត្តបច្ចេកវិទ្យាទាំងអស់នៅជុំវិញពិភពលោកក្នុងការតាមដាននូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងការចូលរួមនៅលើអនឡាញតាមរយៈគេហទំព័រ https://rog.asus.com/event/ces ដើម្បីទស្សនានូវការដាក់តាំងបង្ហាញនេះដែលក្រុមហ៊ុន ROG នឹងបង្ហាញនូវផលិតផលលេងហ្គេមចុងក្រោយបំផុតជាច្រើន។ បន្ថែមពីនេះ ក្រុមហ៊ុន ROG ក៏បានអញ្ចើញពួកគេអោយចូលរួមជាមួយនឹងក្រុមហ៊ុនទៅកាន់ទីក្រុង Las Vegas ដើម្បីមើលឃើញកាន់តែច្បាស់ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់បំផុតរបស់ ROG ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន