no-alternative title
no-alternative title
no-alternative title

ASUS នឹងមានរៀបចំនូវព្រឹត្តិការណ៍ In Search of Incredible: Transcendence សម្រាប់ពិពរណ៍បច្ចេកវិទ្យា CES 2024

ក្រុមហ៊ុន ASUS ទើបតែប្រកាសពីការរៀបចំនូវព្រឹត្តិការណ៍អនឡាញ (និម្មិត) In Search of Incredible: Transcendence របស់ខ្លួន សម្រាប់ពិពរណ៍បច្ចេកវិទ្យា CES 2024 ដែលក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវសមិទ្ធិផលប្រកបដោយនិរន្តរភាព បច្ចេកវិទ្យា AI និងភាពច្នៃប្រឌិតថ្មីដ៏អស្ចារ្យដែលគ្របដណ្តប់ទៅគ្រប់ផ្នែកទាំងអស់នៃផលិតផលជាច្រើនរបស់ក្រុមហ៊ុន ASUS ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍អនឡាញនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 9 ខែមករាឆ្នាំ 2024 ដែលនេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយរបស់ ASUS ដែលមានការប្រកាសបង្ហាញនូវផលិតផលជាច្រើនដែលមានគោលដៅសម្រាប់អ្នកច្នៃប្រឌិត អ្នកប្រើប្រាស់ អាជីវកម្ម អេក្រង់ថ្មី កុំព្យូទ័រលើតុ (Desktop) និងកុំព្យូទ័រ mini-PC ជាច្រើនទៀតផងដែរ។

 

ផលិតផលជាច្រើនដែលមិនគួរអោយជឿ ដែលក្រុមហ៊ុនបាននាំយកមកកាន់ពិពរណ៍បច្ចេកវិទ្យា CES 2024 នេះ នឹងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ទៅលើនិរន្តរភាព និងការបង្កើតនូវសេដ្ឋកិច្ចជារង្វង់ដែលមានការបង្កើនទៅលើចំនួនភាគរយនៃការប្រើប្រាស់នូវសមាសធាតុដែលអាចកែច្នៃឡើងវិញនៅក្នុងការឌីស្សាញនៃផលិតផលរបស់យើង និងការកាត់បន្ថយទៅលើការប្រើប្រាស់កាបូនតាមរយៈការវេចខ្ចប់ប្រកបដោយនិរន្តរភាព ប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពល និងសេវាកម្ម Carbon Partner Services របស់យើងថែមទៀត។

 

នៅក្នុងនាមជាអ្នកត្រួសត្រាយផ្លូវទៅលើបច្ចេកវិទ្យាច្នៃប្រឌិតនោះ ASUS បានបន្តក្នុងការបង្ហាញនូវផលិតផលដែលមានបច្ចេកវិទ្យាថ្មីៗ (cutting-edge) ដែលបំពេញទៅលើតម្រូវការរបស់អ្នកប្រើប្រាស់។ សូមជំរាបថា នៅក្នុងការរស់នៅក្នុងសង្គមដែលទំនើបនាពេលនេះ យើងតែងតែដឹងអំពីតម្រូវការនៃការផ្លាស់ប្តូរជានិច្ចទៅលើមុខងារ multitasking ។ អ្នកប្រើប្រាស់ចង់បាននូវផលិតផលជាច្រើនដែលមានបច្ចេកវិទ្យាថ្មីៗជាច្រើន cutting-edge ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការងារ multitasking បានយ៉ាងល្អ។  បច្ចុប្បន្នននេះ ASUS ក៏បង្កើតនូវតម្រូវការខ្ពស់ទៅលើភាពងាយស្រួលនៃការចល័ត និងរូបរាងតូចផងដែរដែលនេះជាហេតុផលក្រុមហ៊ុនបង្កើតនូវ mini-PC ដែលផ្តល់នូវងាយស្រួលកាន់តែអស្ចារ្យជាងមុនសម្រាប់អ្នកប្រើប្រាស់ និងអ្នកជំនួញជាដើម។ ASUS ពិតជារីករាយក្នុងការបង្ហាញនូវ  ASUS NUC PCs, mini-PCs ដែលជាកិច្ចសហការនៃក្រុមហ៊ុន ASUS និង Intel ជាយូរមកហើយ!

 

បើមើលទៅលើតម្រូវការជាច្រើនរបស់អ្នកប្រើប្រាស់ដែលត្រូវការផលិតផលដែលធ្វើអោយជីវិតរបស់ពួកគេកាន់តែងាយស្រួលជាងមុននោះ និងការពង្រឹងទៅលើបទពិសោធន៍ការប្រើប្រាស់កាន់តែអស្ចារ្យនោះទៅលើផ្នែក software ថែមទៀត។ នេះមានន័យថា យើងនឹងបន្តក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗក្នុងការដំណើរការទៅលើការឌីស្សាញនូវផលិតផលរបស់យើង។ ផលិតផលថ្មីៗជាច្រើនរបស់យើងគឺអាចប្រើប្រាស់បានជាមួយនឹង Microsoft Copilot និងកម្មវិធី AI ជាច្រើនទៀតដែលផ្តល់នូវមុខងារកាន់តែពិសេស និងងាយស្រួលជាងមុនក្នុងការប្រើប្រាស់។ 

 

ការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ គឺស្របទៅនឹងទស្សន Design Thinking ក្នុងការប្រែក្លាយកុំព្យូទ័ររបស់យើងអោយបានល្អបំផុត និងជា tools ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កើនទៅលើផលិតភាពការងារថែមទៀត។ បន្ថែមពីនេះ បច្ចេកវិទ្យា AI ក៏អាចជួយក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពល និងបង្កើនទៅលើនិរន្តរភាពថែមទៀត។

 

ផលិតផលជាច្រើនរបស់ក្រុមហ៊ុន  ASUS ដែលដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍អនឡាញ (និម្មិត)នេះ រួមជាមួយនឹងផលិតផលជាច្រើនដែលមានបច្ចេកវិទ្យាអស្ចារ្យ និងច្នៃប្រឌិតជាច្រើនទៀតនោះនឹងដាក់តាំងបង្ហាញអោយអ្នកសារព័ត៌មានអាចធ្វើតេស្តនៅ ASUS & ROG CES 2024 Media Showroom នៅជាន់ទី 3 នៃ  The Venetian Expo Meeting Room #3102 នៅថ្ងៃទី 8 ខែមករានេះចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង 6 ល្ងាច និងថ្ងៃទី 9-11 ខែមករានេះចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 6 ល្ងាច PST ។ 

សម្រាប់ការចូលរួមអនឡាញតាមរយៈ https://www.asus.com/event/CES/ ដើម្បីធ្វើការទស្សនានូវព្រឹត្តិការណ៍អនឡាញ (និម្មិត) នេះ និងការបង្ហាញនូវផលិតផលជាច្រើនចុងក្រោយបំផុតរបស់យើង។ ចូលរួមជាមួយយើងនៅទីក្រុង Las Vegas ដើម្បីទទួលបាននូវផលិតផលបច្ចេកវិទ្យាជាច្រើនចុងក្រោយបំផុតរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន