Marvel’s Spider-Man: Remastered គឺជាប្រភេទហ្គេម single-player ដែលមានដំណើរផ្សងព្រេងដ៏អស្ចារ្យអស់រយៈពេលជាង 1 ទសវត្សន៍ ហើយពេលនេះ អ្នកអាចលេងហ្គេមនេះ បានយ៉ាងឡូយគ្រប់ទីកន្លែងជាមួយនឹងឧបករណ៍លេងហ្គេម ROG Ally។ ប្រសិនបើអ្នកចង់បាននូវភាពរលូននៃការលេងហ្គេម និងកម្រិត framerates ខ្ពស់នោះ នេះ គឺជាការកំណត់ទៅលើ setting ល្អបំផុតក្នុងការប្រើប្រាស់។
តើចំនួន framerate ប៉ុន្មានដែលរំពឹងសម្រាប់ហ្គេមSpider-Man Remastered នៅលើឧបករណ៍ ROG Ally នេះ
ភាពចលាចលនៅក្នុងទីក្រុង Manhattan គឺជាសាច់រឿងដ៏អស្ចារ្យ ហើយវាក៏ត្រូវការនូវឧបករណ៍ដែលមាន Hardwareខ្ពស់ក្នុងការប្រើប្រាស់។ ជាមួយនឹងការប្រើប្រាស់នូវ Ryzen Z1 Extreme និង Armoury Crate’s Turbo Mode នោះ សម្រាប់ឧបករណ៍ ROG Ally នេះបានក្លាយជាឧបករណ៍ដែលមានភាពខ្លាំងក្លាទៅលើសមត្ថភាពរបស់វាហើយវាមានកម្រិត 60 frames ក្នុងមួយវិនាទីដែលអាចសម្រេចនូវជោគជ័យ និងបេសកកម្មរបស់អ្នកបានយ៉ាងរលូន ជាពិសេសអ្នកក៏អាចធ្វើដំណើរបានគ្រប់ទីកន្លែងនៅក្នុងទីក្រុងនេះផងដែរ។
សម្រាប់សមត្ថភាពដ៏ខ្លាំងក្លានៅលើ AMD FSR នេះក៏បង្កើនទៅលើកម្រិត framerates បានយ៉ាងប្រសើរ និងការផ្តល់នូវរូបភាពបានយ៉ាងច្បាស់ប្រសើរ។ ចាប់តាំងពីឧបករណ៍ Ally បំពាក់មកជាមួយនឹងអេក្រង់ FreeSync Premium នោះ សម្រាប់ motion របស់វាគឺរលូនក្នុងការប្រើប្រាស់ ហើយអ្នកលេងហ្គេមនឹងរីករាយជាមួយនឹងការធ្វើដំណើរនៅទូទាំងទីក្រុងញ៉ូវយ៉ករបស់ Marvel’s ថែមទៀត។
Spider-Man Remastered កំណត់ទៅលើ settings ទៅលើក្រាហ្វិកសម្រាប់ឧបករណ៍ ROG Ally
អ្នកអាចធ្វើការជ្រើសរើសនូវ graphics presets ដែលមានស្រាប់នៅក្នុងហ្គេមនេះ ប៉ុន្តែយើងនឹងណែនាំនូវ setting ដែលនាំយកនូវគុណភាពកម្រិតភាពច្បាស់នៃរូបភាព និងការលេងហ្គេមកាន់តែរលូនជាមួយនឹង framerate ល្អក្នុងការប្រើប្រាស់ថែមទៀត។អ្នកអាចបើកនូវ Ally’s FPS Limiter ដើម្បីទទួលបាននូវ framerate រលូនដែលផ្តល់នូវល្បឿននៃការលេងហ្គេមដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ នេះគឺជាអ្វីដែលបានណែនាំ៖
•Resolution: 1920x1080 នេះ គឺជាកម្រិតភាពច្បាស់នៃអេក្រង់នៅលើ ROG Ally
•AMD FSR 2.2: On, Quality សម្រាប់រូបភាព Renders នេះនៅក្នុងហ្គេមគឺផ្តល់នូវស្ថេរភាពទៅលើ framerate និងប្រើប្រាស់នូវ temporal upscaling ក្នុងការនាំយកនូវ resolution ដល់ទៅ 1080p ។
•Texture Quality: High សម្រាប់ការកំណត់ទៅលើ setting នេះអ្នកអាចទទួលបាននូវកម្រិត VRAM ខ្ពស់នៅលើឧបករណ៍ Ally ។
•Texture Filtering: 8x Anisotropic វាអាចកំណត់ទៅលើគុណភាពនៃ textures បាន។ សម្រាប់ទំហំអេក្រង់ និង resolution នោះ 8x គឺផ្តល់នូវសមត្ថភាពខ្លាំងក្លា ហើយមើលទៅស្ទើរតែដូចទៅនឹង 16x
•Shadow Quality: Low ភាពខុសគ្នាទៅលើ Low និង High គឺមានភាពស្រពិចស្រពិលនៅក្នុងហ្គេម Spider-Man Remastered នៅឡើយទេ ដូចនេះអ្នកគួរតែកំណត់ត្រឹមតែ LOW បានដោយមិនបាត់បង់ទៅលើគុណភាពនៃការមើលទៅលើហ្គេមនេះទេ។
•Ambient Occlusion: SSAO សម្រាប់ Setting នេះគឺមានការផ្តល់នូវពិភពលោក 3D ដែលមើលទៅដូចពិតៗតែម្តងនៅក្នុងទីក្រុងញ៉ូវយ៉ក។ SSAO គឺពិតជាជម្រើសដ៏ល្អបំផុត។
•Screen Space Reflections: On នៅក្នុងការលេងហ្គេមជាមួយនឹង mirror-like windows ដែលអ្នកចង់ទទួលបាននូវ reflections ដែលល្អក្នុងការប្រើប្រាស់។
•Ray-Traced Reflections: Off សម្រាប់ Screen Space Reflections អាចនឹងល្អគ្រប់គ្រាន់នៅលើឧបករណ៍ Ally ហើយវាមានភាពប្រសើរជាងការប្រើប្រាស់នូវ ray tracing ។
•Level of Detail: Very Low វាមានការបន្ថែមនូវភាពលម្អិតកាន់តែខ្លាំងនៅក្នុងទីក្រុង ប៉ុន្តែអ្នកប្រហែលជាមិនបានពិនិត្យលម្អិតខ្លាំងនោះទេនៅលើ Allyនេះ។
•Traffic Density: Very Low សម្រាប់ចំនួនរថយន្តនៅលើផ្លូវអាចនឹងផ្តល់នូវភាពលំបាកផងដែរទោលើ CPU ហើយមុខងារ Very Low អាចបង្កើនទៅលើកម្លាងម៉ាស៊ីន ហើយរថយន្តជាច្រើននោះមើលទៅគឺនៅតែល្អឥតខ្ចោះថែមទៀត។
•Crowd Density: Very Low សម្រាប់មុខងារ Crowd Density នេះគឺមានភាពស្រដៀងគ្នាទៅនឹង Traffic Density, ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាបំផុត និងល្អបំផុត។
•Hair Quality: Low នៅលើអេក្រង់របស់ Ally អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទៅលើភាពខុសគ្នានៃការកំណត់ settings ទៅលើសក់នោះទេ ហើយសម្រាប់ការកំណត់ setting ទៅលើ low នេះក៏ជួយបង្កើនទៅលើកម្លាំងម៉ាស៊ីនផងដែរ។
•Weather Particle Quality: Medium សម្រាប់មុខងារនេះគឺផ្តល់នូវតុល្យភាពល្អរវាងសមត្ថភាពនៃម៉ាស៊ីន និងការប្រើប្រាស់នូវ effects កំណត់ទៅលើអាកាសធាតុនៅក្នុងហ្គេមនេះដូចជាពពកជាដើម។
•Depth of Field: Low សម្រាប់មុខងារនេះក៏ជួយបង្កើនទៅលើសមត្ថភាពនៃម៉ាស៊ីនផងដែរកាន់តែខ្លាំងក្លាជាងមុនថែមទៀត។
•Camera Effects: Set to Taste សម្រាប់ effects ជាច្រើនដូចជា Bloom, Lens Flair និង Motion Blur គឺជាជម្រើសដែលមនុស្សជាច្រើនមានការចាប់អារម្មណ៍ និងចូលចិត្តប្រើប្រាស់ ខណៈអ្នកខ្លះក៏មិនចូលចិត្តដែរ។ អ្នកអាចធ្វើការតេស្ត និងទទួលបាននូវអារម្មណ៍រីករាយបានជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លានៃឧបករណ៍នេះ។
តាមរយៈការកំណត់ទៅលើ settingដូចខាងលើនេះ អ្នកនឹងទទួលបាននូវអារម្មណ៍កាន់តែប្លែកក្នុងការប្រើប្រាស់ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរ ការកំណត់ទៅលើsetting គឺជាផ្នែកមួយដ៏អស្ចារ្យបំផុតនៅក្នុង Windows gaming ដូចនេះអ្នកគួរតែចាប់ផ្តើមមើលទៅលើ settings និងកែប្រែទៅតាមការចង់បានរបស់អ្នក៕