no-alternative title

MSI បង្ហាញនូវក្រាហ្វិកកាតដំណើរការដោយ NVIDIA® GeForce RTX™ 40 SUPER Series ដ៏ខ្លាំងក្លា!

នៅក្នុងនាមជាម៉ាកយីហោដែលឈានមុខគេទៅលើផ្នែក True Gaming hardware នោះ ក្រុមហ៊ុន MSI មានមោទកភាពក្នុងការបង្ហាញនូវក្រាហ្វិកកាតថ្មីរបស់ខ្លួនដែលដំណើរការដោយ NVIDIA® GeForce RTX™ 4080 SUPER, RTX 4070 Ti SUPER និង  RTX 4070 SUPER series GPUs ។ សម្រាប់ក្រាហ្វិកកាតទាំងនេះ គឺមានការបញ្ចូលគ្នានូវបច្ចេកវិទ្យាក្រាហ្វិកកាតចុងក្រោយបំផុត ប្រព័ន្ធត្រជាក់កម្រិតខ្ពស់ និងការឌីស្សាញទៅលើបន្ទះ circuit board ដែលមានកម្លាំងខ្លាំងក្លានៅក្នុងការផ្តល់នូវមុខងារកាន់តែអស្ចារ្យសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម និងតម្រូវការសម្រាប់អ្នកបង្កើតនូវគំនិតថ្មីៗបន្ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រាហ្វិកកាត GeForce RTX SUPER GPUs ថ្មីនេះ គឹផ្តល់នូវបច្ចេកវិទ្យា AI កាន់តែខ្លាំងក្លាទៅលើកុំព្យូទ័រ PCs ។ នៅក្នុងការបំពាក់នូវអង្គគណនា AI Tensor Cores ផ្តល់នូវ 836 AI TOPS ដើម្បីផ្តល់នូវសមត្ថភាព AI កម្រិតខ្ពស់នៅក្នុងការលេងហ្គេម ការបង្កើតនូវភាពច្នៃប្រឌិតថ្មី និងផលិតភាពការងារប្រចាំថ្ងៃ។ អ្នកលេងហ្គេមនៅលើកុំព្យូទ័រត្រូវការគុណភាពនៃការទស្សនាច្បាស់ NVIDIA Deep Learning Super Sampling (DLSS) Super Resolution បំពាក់នូវ AI, Frame Generation និង Ray Reconstruction ដែលមានការបញ្ចូលគ្នានៃ ray tracing ដែលធ្វើអោយការលេងហ្គេមកាន់តែមានភាពអស្ចារ្យជាទីបំផុត។ ជាមួយនឹង DLSS នេះ ក្រាហ្វិកកាតនេះ អាចបង្កើនទៅលើបច្ចេកវិទ្យា Ray Tracing នេះ បានដល់ទៅ 4X នៅក្នុងការពង្រឹងទៅលើគុណភាពកាន់តែរលូនមួយកម្រិតថែមទៀត។

 

ទិដ្ឋភាពនៃក្រាហ្វិកកាតMSI GeForce RTX™ 40 SUPER series: 

ក្រាហ្វិកកាត SUPRIM 

សម្រាប់ក្រាហ្វិកកាត SUPRIM card នេះ ត្រូវបានឌីស្សាញយ៉ាងពិសេសដោយផ្តោតទៅលើសមត្ថភាព ប្រសិទ្ធិភាព និងកិត្យានុភាព។ ជាមួយនឹងការបំពាក់នូវប្រព័ន្ធត្រជាក់  TRI FROZR 3S ដែលជាប្រព័ន្ធ air cooling system កម្រិតខ្ពស់របស់ក្រុមហ៊ុន MSI នោះ ការបំភាយកំដៅបានយ៉ាងល្អចេញពី board ជាមួយនឹង TORX FAN 5.0, 10 Core Pipes, Airflow Control fins ដែលមាន Wave-curved 3.0 edges និងair antegrade fins ថែមទៀត។ ក្រាហ្វិកកាត  RTX 4080 SUPER នេះ ក៏មាន vapor chamber រួមជាមួយនឹងភ្លើង RGB Mystic Light ដែលផ្តល់នូវពណ៌រាប់លាន និងជម្រើសនៃការកំណត់ទៅលើ dynamic lighting ថែមទៀត។ ជាមួយនឹងប្រព័ន្ធ Dual BIOS អ្នកប្រើប្រាស់អាចនឹងទទួលបាននូវសំលេងស្ងាត់ក្នុងការប្រើប្រាស់ថែមទៀត។

ក្រាហ្វិកកាត EXPERT

ក្រាហ្វិកកាត EXPERT វិញគឺមានការឌីស្សាញជាមួយនឹង push-pull airflow ដែលអាចបង្កើនទៅលើប្រព័ន្ធត្រជាក់បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់់។ បន្ថែមពីនេះ ក្រាហ្វិកកាតនេះ ក៏មានការប្រើប្រាស់នូវ Aluminum Die-Casting ដែលមានភាពរឹងមាំ ហើយវាក៏មាន  Core Pipe និង Vapor Chamber ដែលដំណើរការយ៉ាងមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំភាយកំដៅថែមទៀតផង។ សម្រាប់កង្ហារ fan របស់វា ក៏មានការឌីស្សាញយ៉ាងល្អឥតខ្ចោះទៅលើលំហូរខ្យល់ផងដែរ។

ក្រាហ្វិកកាត GAMING TRIO

ក្រាហ្វិកកាត GAMING TRIO នេះ គឺមានពណ៌ខ្មៅ និងពណ៌ស ហើយវាក៏អាចរក្សានូវតុល្យភាពបានយ៉ាងល្អឥតខ្ចោះ រវាងកម្លាំងម៉ាស៊ីន ប្រព័ន្ធត្រជាក់ និងសំឡេងស្ងាត់ដែលអ្នកលេងហ្គេមគ្រប់រូបអាចជឿជាក់បាន។ នៅក្នុងការឌីស្សាញជាមួយនឹង TORX Fan 5.0 ពិសេស TRI FROZR 3 cooling system អាចបំភាយកំដៅបានយ៉ាងល្អ។ នៅលើម៉ូឌែល GeForce RTX 4080 SUPER និង  RTX 4070 Ti SUPER នេះ វាក៏មានការប្រើប្រាស់នូវ nickel-plated copper baseplate ដែលអាចបំភាយកំដៅបានលឿនផងដែរ។ ក្រាហ្វិកកាត GAMING TRIO series នេះមាន Dual BIOS ដែលងាយស្រួលក្នុងការផ្លាស់ប្តូរពី Silent mode ឬ Gaming mode ដើម្បីបង្កើននូវសមត្ថភាពកាន់តែខ្លាំងក្លា។ វាក៏មានការប្រើប្រាស់នូវ Mystic Light ដែលផ្តល់នូវពណ៌កាន់តែសម្បូរបែបថែមទៀត។

ក្រាហ្វិកកាត GAMING SLIM

GAMING SLIM គឺជាក្រាហ្វិកកាតពណ៌ខ្មៅ និងពណ៌ស ហើយវាក៏មានប្រើប្រាស់នូវ RGB hues យ៉ាងស្រស់ស្អាតថែមទៀតដែលផ្តល់អោយក្រាហ្វិកកាតនេះមានរូបរាងស្លីមក្នុងការប្រើប្រាស់។ ទោះបីជាវាមានរូបរាងស្លីមក៏ដោយ ក្រាហ្វិកកាត GAMING SLIM នេះក៏មានប្រព័ន្ធ TRI FROZR 3 cooling system ដូចទៅនឹងក្រាហ្វិកកាត GAMING TRIO ដែលមានដូចជា TORX FAN 5.0, nickel-plated copper baseplate និង metal backplate ដែលអាចលំហូរខ្យល់បានយ៉ាងល្អ។

ក្រាហ្វិកកាត VENTUS

 ក្រាហ្វិកកាត VENTUS series នេះផ្តល់នូវភាពជឿជាក់ និងតម្លៃសមរម្យសម្រាប់អ្នកលេងហ្គេមគ្រប់រូបជាមួយនឹងការផ្តោតទៅលើសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ វាក៏មានការឌីស្សាញជាមួយនឹង no-frills Spartan នោះ ក្រាហ្វិកកាតVENTUS 3X និង  VENTUS 2X នេះក៏អាចប្រើប្រាស់បានគ្រប់កាលៈទេសៈផងដែរ។ ក្រាហ្វិកកាតនេះក៏មានបំពាក់នូវ  TORX Fan 4.0, reinforcing backplate ថែមទៀត។ ក្រាហ្វិកកាត VENTUS 2X WHITE cards នេះពិតជាសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ និងរឹងមាំបំផុត។ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន