no-alternative title

នាឡិកាដៃឆ្លាតវៃ Imiki SF1 បំពាក់មុខងារទំនើបដ៏សម្បូរបែប ដាក់លក់នៅប្រទេសកម្ពុជា ជាមួយតម្លៃត្រឹម 59 ដុល្លារតែប៉ុណ្ណោះ

នាឡិកាជាគ្រឿងលម្អរកាយាដ៏ពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មីនាពេលបច្ចុប្បន្ន ហើយជាពិសេសបច្ចុប្បន្ននេះ ការពេញនិយមក្នុងការប្រើប្រាស់នាឡិកាដៃប្រភេទ Smartwatch គឺមានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ផងដែរ។ ហើយយើងឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានធ្វើការផលិត និងបញ្ចេញលក់ Smartwatch របស់ពួកគេជាច្រើនជារៀងរាល់ឆ្នាំ។ ហើយនៅថ្ងៃនេះ គេហទំព័រយើងខ្ញុំមាននាឡិកាដៃ Smartwatch ស៊េរីថ្មីមួយ មកធ្វើការណែនាំបង្ហាញជូនដល់ទាំងអស់គ្នា ដោយនាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះមានឈ្មោះថា Imiki SF1។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Imiki SF1 គឺជានាឡិកាឆ្លាតវៃស៊េរីថ្មីដែលមានការឌីស្សាញរូបរាងឡើងបានយ៉ាងប្រណិតសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ នាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះ មានតួរផលិតឡើងពីលោហៈធាតុ ដែលផ្តល់នូវភាព ធន់ រឹងមាំក្នុងការប្រើប្រាស់ ជាមួយទំហំតួរ 45.8mm និងមានទំងន់ស្រាលត្រឹមតែ 39.8 ក្រាម ដូចនេះ ទោះបីជាពាក់ Imiki SF1 ជាប់ក៏មិនមានអារម្មណ៍ថាធ្ងន់ ឬចុករោយកដៃនោះដែរ។ នាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះ មានជម្រើសតួរចំនួនបីពណ៌ គឺមានពណ៌តួរលោហៈ និងខ្សែពណ៌ខ្មៅ, តួរលោហៈ និងខ្សែពណ៌ប្រាក់ ហើយនិងតួរលោហៈពណ៌មាសជាមួយខ្សែពណ៌ទឹកក្រូច។ ចំពោះខ្សែនាឡិកាត្រូវបានផលិតពីជ័រស៊ីលីកូនទំហំ 22mm ដែលផ្តល់នូវភាពទាន់ងាយស្រួលពាក់ និងតម្រូវបានតាមទំហំកដៃ។

សម្រាប់ផ្ទៃមុខរបស់ Imiki SF1 ត្រូវបានរចនាឡើងបែបជ្រុងចតុកោណកែន ដោយប្រើនូវបច្ចេកវិទ្យាអេក្រង់ AMOLED Display ដែលផ្តល់នូវកម្រិតបង្ហាញបានច្បាស់ដិតល្អ ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,000nits ដូចនេះ ទោះបីជាប្រើប្រាស់នៅក្រោមពន្លឺថ្ងៃក៏នៅតែអាចបង្ហាញគុណភាពបានច្បាស់ល្អផងដែរ។ អេក្រង់មុខជ្រុងរបស់ Imiki SF1 មានទំហំ 2.01-inch និងគាំទ្រកម្រិតបង្ហាញ 410x502px ដែលធំច្បាស់ល្អសម្រាប់ការឆែកមើលសារជូនដំណឹង និងប្រើប្រាស់មុខងារទាំងឡាយនៅលើនាឡិកា។

នាឡិកាដៃឆ្លាតវៃមួយនេះ មានថ្មទំហំ 280mAh ដែលការសាកមួយពេញម្តងអាចកាន់សម្រាប់ការប្រើប្រាស់ទូទៅបានដល់ 7 ថ្ងៃ និងបើកទុកចោលបានដល់ 30 ថ្ងៃ។ ហើយសម្រាប់ការសាកថ្មចូលមួយពេញម្តងចំនាយពេល 2 ម៉ោង និងងាយស្រួលសាកតាមរយះឆ្នាំងសាកប្រភេទ Magnetic Charger។ ហើយអ្វីដែលពិសេស Imiki SF1 មានប្រព័ន្ធការពារទឹកកម្រិតស្តង់ដារខ្ពស់ IP68 ដែលធន់នឹងទឹកបានក្នុងជម្រៅជ្រៅ ក្នុងរយះពេលយូរ ដូចនេះ យើងអាចពាក់នាឡិកាដៃឆ្លាតវៃមួយនេះ ហែលទឹកក៏បាន ជាពិសេសល្អបំផុតសម្រាប់កីឡាករហែលទឹកតែម្តង។ 

ជាងនេះទៅទៀត Imiki SF1 មានភ្ជាប់មកជាមួយមុខងារកីឡារហូតដល់ទៅជាង 100 Sport mode និងមានជម្រើសរូបភាពស្អាតសម្រាប់ដាក់តាំងលើមុខនាឡិកាតាមការស្រឡាញ់ចំនួនដល់ទៅជាង 100 Watch Faces ថែមទៀតផង។ ដោយឡែកសម្រាប់មុខងារតាមដានសុខភាពវិញ Imiki SF1 មានដំឡើងមកជាមួយដូចជា មុខងារវ៉ាស់ចង្វាក់បេះដូង Heart Rate Monitoring, មុខងារវ៉ាស់កម្រិតអុកស៊ីហ្ស៊ែនក្នុងឈាម Spo2, មុខងារតាមដានលំនាំនៃការគេង និងភាពស្រ្តេស Sleep/Stress រួមនឹងមុខងារពិសេសៗមួយចំនួនទៀត។ ហើយជាពិសេស គឺអាចធ្វើការសន្ទនាទូរសព្ទតាមរយះនាឡិកាផ្ទាល់ជាមួយគុណភាពស្រូបសំឡេងបានច្បាស់ល្អ ដូចនៅលើទូរសព្ទថែមទៀតផង។

សម្រាប់ការតភ្ជាប់ជាមួយឧបករណ៍វិញ Imiki SF1 បានប្រើប្រាស់បច្ចេកវិទ្យា Bluetooth 5.2 និងអាចធ្វើការភ្ជាប់ជាមួយឧបករណ៍ដែលដំណើរការដោយ Android 4.0 និង iOS9.0 ឡើងទៅ ហើយសម្រាប់កម្មវិធីដែលប្រើភ្ជាប់នាឡិកា Imiki SF1 ទៅកាន់ឧបករណ៍ Android និង iOS9 គឺមានឈ្មោះថា Imilab Fit ដែលមានទាំងនៅលើ PlayStore និង AppStore។

ហើយអ្វីដែលពិសេសក្រុមហ៊ុនមានការធានាគុណភាពលើការប្រើប្រាស់នាឡិកាដៃឆ្លាតវៃស៊េរីថ្មី Imiki SF1 នេះ ក្នុងរយះពេលដល់ទៅ 1 ឆ្នាំពេញឯណោះ។ ដូចនេះ ការចំនាយប្រាក់ទៅលើ Imiki SF1 គឺបានទាំងគុណភាព និងទំនុកចិត្តក្នុងការប្រើប្រាស់។ លោកអ្នកអាចរកជាវស្មាតវ៉ចម៉ូដែលថ្មីនេះ នៅលើទីផ្សារប្រទេសកម្ពុជា នៅហាង NexTech Khstore ដែលមានលេខទូរស័ព្ទ 097 9 278 278 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន