no-alternative title
no-alternative title
no-alternative title

Asus ROG Phone 8 Series បង្ហាញខ្លួនជាមួយការឌីស្សាញរូបរាងថ្មីមានអេក្រង់ 165Hz និងប្រើបន្ទះឈីប SD8Gen3 រួមនឹងអាវគ្រោះការពារទឹកកម្រិត IP68

នៅទីបំផុត Asus សម្រេចបញ្ចេញកំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី ROG Phone 8 Series របស់ខ្លួនជាផ្លូវការណ៍ហើយ ដោយមានជម្រើស ROG Phone 8 និង ROG Phone 8 Pro។ Gaming Phone ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញរូបរាងបែបថ្មី ជាមួយកម្រាស់ស្តើងជាងមុន ប៉ុន្តែ នៅរក្សារចនាបថបែបស្មាតហ្វូនហ្គេមដដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Asus ROG Phone 8 Series មានការឌីស្សាញរូបរាងបែបស្លីមជាងមុនជាមួយការបំពាក់នូវបន្ទះអេក្រង់រាបស្មើរ និងមានគែមកញ្ចប់អេក្រង់តូចស្តើង ជាមួយលែនទំលុះថ្ងាសអេក្រង់មួយគ្រាប់។ នៅផ្នែកខាងក្រោយរបស់ ROG Phone 8 មានរំលេចដោយភ្លើង Aura RGB នៅលើនិមិត្តសញ្ញាភ្នែកនៃម៉ាក ROG ខណៈនៅលើម៉ូដែល ROG Phone 8 Pro មានបង្កប់ដោយអំពូលភ្លើង AniMe Vision mini-LED ចំនួន 341 គ្រាប់។ ជាងនេះទៅទៀតស្មាតហ្វូនហ្គេមជំនាន់ថ្មីទាំងពីរនេះមានបំពាក់នូវអាវគ្រោះការពារទឹក និងធូលីកម្រិត IP68 ថែមទៀតផង។

 

Asus ROG Phone 8 និង ROG Phone 8 Pro បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LTPO-AMOLED Display ល្បឿន 165Hz ទំហំ 6.78-inch និងគាំទ្រកម្រិតបង្ហាញចេញ Full-HD+ ទំហំ 1080x2400px។ បន្ទះអេក្រង់ស្មាតហ្វូនហ្គេមទាំងពីរនាក់បងប្អូននេះមានកម្រិតពន្លឺ 2,500nits, អាចចុចបញ្ជាទោះពាក់ស្រោបដៃបាន (Glow touch) និងប្រព័ន្ធចាក់សោរសុវត្ថិភាពក្រោមអេក្រង់ (in-screen fingerprint scanner) ផងដែរ។ ROG Phone 8 Series មានកម្រាស់ 8.9mm និងទំងន់ 225 ក្រាម ដែលស្តើងជាង និងស្រាលជាងបើធៀបនឹងជំនាន់ ROG Phone 7 Series។ ម៉ូដែល ROG Phone 8 មានជម្រើសពណ៌ប្រផេះ ហៅថា Rebel Grey និងពណ៌ខ្មៅហៅថា Phantom Black ខណៈ ROG Phone 8 Pro មានតែមួយជម្រើសប៉ុណ្ណោះ គឺពណ៌ខ្មៅ Phantom Black។

ROG Phone 8 Series បានបំពាក់នូវកំពូលឈីប Snapdragon 8 Gen 3។ ដោយម៉ូដែល ROG Phone 8 មានជម្រើសរ៉េមទំហំ 12GB/16GB LPDDR5x និងទំហំផ្ទុកទិន្នន័យ 256GB UFS4.0។ សម្រាប់ម៉ូដែល ROG Phone 8 Pro វិញ មានជម្រើសរ៉េមទំហំចាប់ពី 16GB ដល់ 24GB LPDDR5x ជាមួយអង្គផ្ទុកទិន្នន័យទំហំ 512GB ដល់ 1TB UFS4.0។ ស្មាតហ្វូនហ្គេមជំនាន់ថ្មីទាំងពីរនេះមានថ្មទំហំ 5,500mAh គាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 65W Wired Fast Charging ដោយប្រើបច្ចេកវិទ្យា Quick Charge 5.0 និង PD Charging ហើយស្មាតហ្វូនទាំងពីរនេះក៏គាំទ្រការសាកភ្លើងឥតខ្សែកំលាំង 15W Qi Wireless Charging។

 

នៅលើ ROG Phone 8 Series ដំឡើងដោយប្រតិបត្តិការ ROG UI នៅលើ Android 14។ ស្មាតហ្វូនហ្គេមទាំងជំនាន់ថ្មីទាំងពីរម៉ូដែលនេះ មានប្រព័ន្ធបន្សាបកំដៅ  conduction cooling system និងមានភ្ជាប់មកជាមួយ AeroActive Cooler X accessory ដែលមានទំហំតូចមុន 29% និងស្រាលជាងមុន 10%។ ជាងនេះទៅទៀត ROG Phone 8 Series ក៏មានភ្ជាប់មកជាមួយមុខងារ AI Grabber សម្រាប់សម្រួលដល់ដំណើរការអូសហ្គេម, មុខងារ AI-driven, AI Wallpaper និងមុខងារឆ្លាតវៃថ្មីៗជាច្រើនទៀត។ មុខងារសំខាន់ៗផ្សេងទៀតដែលមាននៅលើ Asus ROG Phone 8 Series រួមមានដូចជា រន្ធដោតកាសខ្នាត 3.5mm, ប្រព័ន្ធបំពងសំឡេង 5-magnet speaker system, Air Trigger buttons, Wi-Fi 7, Bluetooth 5.3, dual-frequency GPS, NFC, និង USB-C ជាដើម។

 

សម្រាប់ផ្នែកាមេរ៉ាវិញ Asus ROG Phone 8 Series មានដំឡើងមកជាមួយសែនស័រសែលហ្វីប្រភេទ RGBW ទំហំ 32MP។ រីនៅផ្នែកខាងក្រោយមានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ា 3 គ្រាប់ទំហំ 50MP Main Sensor ជា Sony IMX890 មាន OIS, សែនស័រ Ultra-wide ទំហំ 13MP អាចផលិតរូបថតមុំទូលាយបានកម្រិត 120 ដឺក្រេ FOV និង Telephoto ទំហំ 32MP មានលទ្ធភាពអាចធ្វើ Optical-zoom បាន 3x និងគាំទ្រ OIS ថែមទៀតផង។

ស្មាតហ្វូនហ្គេមជំនាន់ថ្មីទាំងពីររបស់ Asus នឹងមានចេញលក់ផ្លូវការណ៍នៅនិទាឃរដូវ ឆ្នាំ2024 ដោយក្នុងនោះ

-Asus ROG Phone 8 មានរ៉េម 12GB និងម៉េមូរី 256GB មានតម្លៃខ្ទង់ $1,099

-Asus ROG Phone 8 មានរ៉េម 16GB និងម៉េមូរី 512GB មានតម្លៃខ្ទង់ $1,199

-Asus ROG Phone 8 Pro មានរ៉េម 24GB និងម៉េមូរី 1TB មានតម្លៃខ្ទង់ $1,499៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន