no-alternative title
no-alternative title

មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS បានបើកដំណើរការនៅភ្នំពេញ ប្រទេសកម្ពុជា

នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2025 – ASUS ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិតបានប្រកាសជាសាធា រណៈអំពីការបើកមជ្ឈមណ្ឌលសេវាកម្មផ្លូវការជាលើកដំបូងនៅភ្នំពេញ ប្រទេសកម្ពុជា។ ការបើកមជ្ឈមណ្ឌលសេវាកម្មនេះជាការសម្គាល់ពីការប្តេជ្ញាចិត្តរបស់ ASUS ក្នុងការពង្រីងសេវាកម្មអតិថិជន និងផ្តល់ការគាំទ្រក្រោយការទិញរបស់អតិថិជនយ៉ាងដិតដល់ដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មជ្ឈមណ្ឌលសេវាកម្មផ្លូវការនេះត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍អតិថិជនដ៏ល្អឥតខ្ចោះជាមួយសេវាកម្មជួសជុលដោយមានវិជ្ជាជីវៈ ជំនួយកាន់បញ្ហាបច្ចេកទេសនាៗ និងការធានាផ្សេងៗក្រោយការទិញ។ អតិថិជនអាចប្រើប្រាស់ ASUS ធានាឥតខ្ចោះ (Perfect Warranty) ដែលផ្តល់ការធានាជូនក្នុងឆ្នាំដំបូងលើគ្រោះថ្នាក់ចៃដន្យនៅក្នុងប្រទេសជាមួយការបញ្ចុះតម្លៃ 80% សម្រាប់ការជួសជុល ឬផ្លាស់ប្តូរផ្នែកណាមួយរបស់កុំព្យូទ័រយួដៃ។ លើសពីនេះក៏មានការធានាសកល (International Warranty) ដែលផ្តល់ការធានាពីរឆ្នាំសម្រាប់ការជួសជុលនៅបណ្តារប្រទេសដែលមានមជ្ឈមណ្ឌលសេវាកម្ម ASUS។​  

សេវាកម្មដ៏ទូលំទូលាយនៅមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS មានរួម៖ 

ការជួសជុល និងថែទាំផលិតផល: ក្រុមការងាររបស់មជ្ឈមណ្ឌលសេវាកម្មត្រូវបានឆ្លងកាត់ការបង្ហាត់បង្រៀនយ៉ាងម៉ត់ចត់ដែលមានវិញ្ញាបនបត្រពី ASUS ដើម្បីផ្តល់សេវាជួសជុលឱ្យឧបករណ៍ណាមួយរបស់ ASUS ដែលរួមមានកុំព្យូទ័រយួរដៃ កុំព្យូទ័រ Motherboard កាតក្រាហ្វិក និងផលិតផលផ្សេងទៀតរបស់ ASUS។ មជ្ឈមណ្ឌលសេវាកម្មផ្តល់ដំណោះស្រាយលឿន និងទំនុកចិត្តសម្រាប់បញ្ហាគ្រឿងបង្គុំ (Hardware) និងប្រព័ន្ធដំណើរការ (Software) ។ 

 

ជំនួយការបញ្ហាបច្ចេកទេស: អតិថិជនអាចទទួលបានការជំនួយបច្ចេកទេស និងការវិភាគបញ្ហាលម្អិតសម្រាប់ផលិតផល ASUS ជាច្រើនប្រភេទ។ ក្រុមការងាររបស់មជ្ឈមណ្ឌលសេវាកម្មនឹងផ្តល់ប្រឹក្សាអំពីការវិភាគបញ្ហាបច្ចេកទេស និងផ្គត់ផ្គង់ដំណោះស្រាយសម្រាប់អតិថិជនរបស់ ASUS ។ 

 

ការធានា: មជ្ឈមណ្ឌលសេវាកម្មនឹងផ្តល់សេវាកម្មសម្រាប់អតិថិជនដែលមានសុពលភាពរបស់ការធានាឥតខ្ចោះ (Perfect Warranty) និងធានាធន្តរជាតិ (International Warranty) ដើម្បីធ្វើឱ្យដំណើរការជួសជុលកាន់តែរលូន និងមានប្រសិទ្ធភាព។ អតិថិជនអាចទទួលបានការជួសជុលព្រមទាំងអត្ថប្រយោជន៍អំឡុងពេលធានា និងការខូចខាតដោយចៃដន្យតាមគោលការណ៍ធានារបស់ ASUS។ 

គ្រឿងសម្ភារៈផ្លូវការ: ការជួសជុលដែលតម្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់គឺមានប្រភពពិតប្រាកដ និងជាផ្លូវការដើម្បីធានាថាឧបករណ៍ដែលជួសជុលមានគុណភាព និងប្រតិបត្ដិការបានល្អ។ អតិថិជនក៏អាចស្វែងរកជម្រើសនៃផ្នែកផ្សេងៗក្នុងការដំឡើង ឬផ្លាស់ប្តូរសម្រាប់ម៉ាស៊ីនផ្ទាល់ខ្លួនដើម្បីបង្កើនសមត្ថភាពឧបករណ៍ផងដែរ។ 

តំបន់បង្ហាញផលិតផលផ្ទាល់ (Live Demo Zone): ក្នុងមជ្ឈមណ្ឌលសេវាកម្មក៏មានធ្វើការតាងជាមួយផលិតផលថ្មីៗរបស់ ASUS ដែលទើបតែមានក្នុងប្រទេសកម្ពុជាផងដែរ។ អតិថិជនអាចមកសាកល្បងជាមួយកុំព្យូទ័រយួរដៃថ្មីៗស្គាល់អំពីលក្ខណៈពិសេសផ្សេងៗ និងទទួលការណែនាំល្អៗពីអ្នកជំនាញមុននឹងធ្វើការសម្រេចចិត្តទិញ។ 

 

សេវាកម្មអតិថិជន: បុគ្គលិកក្នុងមជ្ឈមណ្ឌលសេវាកម្មនឹងជួយណែនាំអតិថិជនទាក់ទងជាមួយបញ្ហាទូទៅ ឬបញ្ហាបច្ចេកទេសណាមួយដោយសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថាបទពិសោធន៍ល្អសម្រាប់អតិថិជន។ 

មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS មានទីតាំងនៅលើផ្លូវកម្ពុជាក្រោមងាយស្រួលស្វែងរក និងមានបរិយាកាសទំនើបធ្វើឡើងក្នុងការផ្តល់សេវាកម្មដ៏រហ័ស និងបង្កើនទុកចិត្តសម្រាប់អតិថិជនរបស់ ASUS។ 

“យើងមានក្តីរំភើបក្នុងការបើកមជ្ឈមណ្ឌលសេវាកម្ម ASUS នៅភ្នំពេញ ដើម្បីនាំយកសេវាកម្ម និងការធានាដ៏មានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា។ គម្រោងមួយនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មក្រោយការទិញ និងជំរុញជំនឿទុកចិត្តរបស់អតិថិជនយើង” ស៊ឹម គឹមអាង ប្រធានគ្រប់គ្រងផលិតផលរបស់ ASUS Cambodia។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់​​ទំព័រ Facebook របស់ ASUS Cambodia។​  

អំពី ASUS 

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និងដំណោះស្រាយច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើអោយជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួល ខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន