no-alternative title
no-alternative title

កុំព្យូទ័រលេងហ្គេម MSI Raider 18 HX AI RTX 5080 បានមកដល់ដំបូងគេនៅក្នុងប្រទេសកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបតែនាំយកនូវកុំព្យូទ័រម៉ូដែលស៊េរីថ្មី Raider 18 HX AI A2XW ដែលជាកុំព្យូទ័រលេងហ្គេមដ៏មានសមត្ថភាពខ្លាំងក្លា មានបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 9 Processor 285HX ហើយនិងមានការគាំទ្រដោយក្រាហ្វិកកាតជំនាន់ចុងក្រោយបំផុត NVIDIA® GeForce RTX™ 5080 Laptop GPU ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន MSI នៅកម្ពុជា បានអោយដឹងថា កុំព្យូទ័រ MSI Raider 18 HX AI RTX 5080 នេះ គឺបានមកដល់ទីផ្សារប្រទេសកម្ពុជាយើងហើយ។ សូមជំរាបថាជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាតថ្មីនេះ បានធ្វើអោយកុំព្យូទ័រស៊េរីថ្មីនេះ មានសមត្ថភាពខ្ពស់អាចបង្កើននូវកម្លាំងដល់ទៅ 260W ដែលផ្តល់នូវល្បឿនលឿន និងមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការប្រើប្រាស់។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះ គឺមានអេក្រង់ទំហំធំដល់ 18 អ៊ីង ដែលងាយស្រួលក្នុងការទស្សនា និងការកម្សាន្តកាន់តែសម្បូរបែបផងដែរ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ MSI Raider 18 HX AI RTX 5080

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាបំផុត

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 9 Processor 285HX បានធ្វើអោយកុំព្យូទ័រនេះ អាចធ្វើការនាំយកនូវភាពលឿនអស្ចារ្យមួយកម្រិតទៀតតាមរយៈស្ថាបត្យកម្មនៃ  P-core & E-core ថ្មី ដែលបង្កើនល្បឿនកាន់តែលឿនក្នុងការប្រើប្រាស់ ហើយវាធ្វើអោយការលេងហ្គេមរបស់អ្នកកាន់តែរលូន និងសំឡេងស្ងាត់ផងដែរក្នុងការប្រើប្រាស់។ តាមរយៈ NVIDIA Blackwell នោះ ក្រាហ្វិកកាត GeForce RTX™ 50 Series Laptop GPUs នេះបាននាំយកនូវភាពអស្ចារ្យមួយកម្រិតទៀតទៅកាន់អ្នកបង្កើតមាតិកា និងអ្នកលេងហ្គេមផងដែរ។ 

ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា AI ថ្មី ក្រាហ្វិកកាត RTX 50 Series នេះផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យតាមរយៈការប្រើប្រាស់នូវ NVIDIA DLSS 4 ក្នុងការបង្កើតរូបភាពបានលឿន និងភាពច្នៃប្រឌិតថ្មីតាមរយៈការប្រើប្រាស់ NVIDIA Studio ថែមទៀត។ ការប្រើប្រាស់នូវ DLSS 4 អាចបង្កើនទៅលើកម្លាំងម៉ាស៊ីន និងគុណភាពរូបភាពនៅក្នុងហ្គេមតាមរយៈការប្រើប្រាស់ AI។ បន្ថែមពីនេះ ការប្រើប្រាស់នូវ NVIDIA Reflex 2 ជាមួយនឹង Frame Warp ក៏បង្កើននូវល្បឿន responsive បានយ៉ាងល្អថែមទៀត។ ការបង្ហាញរូបភាពនៅលើអេក្រង់ពិតជារស់រវើក និងស្រស់ស្អាតមែនទែន។

 

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា MSI Overboost Ultra Technology ដែលពង្រឹងនូវល្បឿនលឿនបំផុតទៅលើ CPU និង GPU ផងដែរ។ កុំព្យូទ័រ Raider 18 HX AI នេះ បំពាក់នូវកង្ហារចំនួន 2 និងបំពង់បំភាយកំដៅចំនួន7 ដែលអាចផ្តល់នូវភាពត្រជាក់ដល់ម៉ាស៊ីនបានល្អបំផុត។ ប្រព័ន្ធត្រជាក់ 3D Cooling នេះអាចធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព និងមិនឡើងកំដៅនោះទេទៅលើម៉ាស៊ីនរបស់អ្នក។ 

កុំព្យូទ័រ Raider 18 HX AI ក៏ប្រើប្រាស់នូវនូវ Mystic Light ដែលឌីស្សាញជាទម្រង់ Matrix Lightbar ដែលផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើពណ៌ RGB lighting ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ វាអាចធ្វើការកែប្រែទៅលើពណ៌បានដល់ទៅ 16.8 លានពណ៌ ដែលបង្កើតនូវបរិយាកាសនៃការលេងហ្គេមកាន់តែអស្ចារ្យមួយកម្រិតថែមទៀត។

 

អេក្រង់ច្បាស់រស់រវើក 18-អ៊ីង 4K Mini LED 120Hz Display 

អ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងភាពរស់រវើកនៃអេក្រង់ទំហំ 18-អ៊ីង ជាប្រភេទ Mini LED 4K ដែលផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់មិនថាអ្នកប្រើប្រាស់នៅខាងក្នុង ខាងក្រៅ ឬក្រោមពន្លឺព្រះអាទិត្យនោះទេ។ កម្រិតពន្លឺរបស់អេក្រង់នេះគឺមានដល់ទៅ  DisplayHDR 1000 និងពណ៌កូល័រច្បាស់បំផុត។ ការលេងហ្គេមគឺកាន់តែអស្ចារ្យជាមួយនឹងកម្រិត 120Hz refresh rate ដែលគ្មានអ្វីប្រៀបបាននោះទេ។ 

កុំព្យូទ័រ Raider 18 HX AI នេះក៏បង្កើននូវផលិតភាពការងារកាន់តែឆ្លាតវៃជាងមុនតាមរយៈការប្រើប្រាស់នូវ Copilot និង MSI AI Engine សម្រាប់ការងារ multitasking ផងដែរ។ បច្ចេកវិទ្យា AI Tools កម្រិតខ្ពស់ទាំងអស់នេះនឹងជួយបង្កើនទៅលើល្បឿនក្នុងការប្រើប្រាស់ និងប្រសិទ្ធិភាពការងារកាន់តែរលូនជាងមុន។ មួយវិញទៀត កុំព្យូទ័រនេះបំពាក់នូវ 2 SSDs និងម៉េមូរីប្រភេទ DDR5-6400MHz ដែលពិតជាផ្តល់នូវល្បឿនលឿនអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់។ កុំព្យូទ័រស៊េរីថ្មីនេះក៏ប្រើប្រាស់នូវ Thunderbolt™ 5 Technology ដែលមានល្បឿន 120 Gbps តាមរយៈបច្ចេកវិទ្យា Thunderbolt™ Bandwidth Boost ដែលធ្វើអោយការតភ្ជាប់កុំព្យូទ័រនេះទៅកាន់ម៉ូនីទ័របានកម្រិតភាពច្បាស់ខ្ពស់ទាំង resolutions និង refresh rate ថែមទៀត។

ប្រព័ន្ធសំឡេង 6X Speakers Sound System ដ៏ពិរោះ និងរន្ធផតច្រើនក្នុងការប្រើប្រាស់

កុំព្យូទ័រស៊េរីថ្មី Raider 18 HX AI នេះបំពាក់នូវប្រព័ន្ធសំឡេង 6-speaker surround sound system លំដាប់ពិភពលោករបស់ក្រុមហ៊ុន Dynaudio ។ វាផ្តល់នូវសំឡែងពិរោះរណ្តំចិត្តជាការបញ្ចូលគ្នានៃបច្ចេកវិទ្យា Nahimic និង Hi-Res Audio។ បន្ថែមពីនេះ Raider 18 HX AI ក៏បំពាក់នូវរន្ធ I/O ports ជាច្រើនក្នុងការភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ ឬម៉ូនីទ័រថែមទៀតផង។ សម្រាប់ផតនៅលើកុំព្យូទ័រនេះមានដូចជា Thunderbolt™ 5, Audio Combo Jack, RJ45, HDMI™ 2.1 (8K@60Hz / 4k@120Hz), SD Card Reader និង USB 3.2 Gen2 Type-A ជាដើម។ 

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ Raider 18 HX AI A2XW

•បន្ទះឈីបចុងក្រោយបំផុត Intel® Core™ Ultra 9 processor 285HX

•ប្រព័ន្ធប្រតិបត្តិការ Windows 11 Home / Windows 11 Pro

•ក្រាហ្វិកកាត NVIDIA® GeForce RTX™ 5090 Laptop GPU 24GB GDDR7

•ការប្រើប្រាស់ស្ថាបត្យកម្ម NVIDIA Blackwell architecture, DLSS 4 និងបច្ចេកវិទ្យា Max-Q 

•OverBoost Ultra Technology បង្កើនល្បឿនកាន់តែខ្លាំងក្លាដល់ទៅ 260W

•អេក្រង់ 18" UHD+ (3840x2400), 16:10, MiniLED, 120Hz Refresh Rate, 100% DCI-P3 (Typ.), VESA DisplayHDR™ 1000 Certified, IPS-Level panel

•Mystic Light ជាមួយនឹងការឌីស្សាញ matrix lightbar

•ប្រព័ន្ធ Cooler Boost 5 ជាមួយនឹងកង្ហារ 2 និងបំពង់បំភាយកំដៅចំនួន 7 និងប្រ័ព័ន្ធ PCIe Gen5 SSD cooling 

•ថាមពលថ្ម 99.9Whr 

•ប្រព័ន្ធសំឡេង 6 Speakers sound system ឌីស្សាញដោយ Dynaudio

•រន្ធផត Dual Thunderbolt™ 5 ដែលមានកម្រិតដល់ទៅ 120Gbps transmit bandwidth ជាមួយឹនងបច្ចេកវិទ្យា bandwidth boost

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន