no-alternative title
no-alternative title
no-alternative title
no-alternative title

Blackmagic PYXIS 12K ដែលជាប្រភេទ Full-Frame 12K Cinema Camera នឹងដាក់លក់នៅខែកក្កដា

នៅក្នុងព្រឹត្តិការណ៍ NAB 2025 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Las Vegas ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Blackmagic Design បានធ្វើការប្រកាសចេញកាមេរ៉ាថតខ្សែភាពយន្តស៊េរីថ្មីម៉ូដែល PYXIS 12K ជាប្រភេទ Full-Frame Digital Cinema Camera ដែលបំពាក់នៅសែនស័រប្រភេទ 12K RGBW sensor, ភ្ជាប់ជាមួយមុខងារ modular build, និង cloud-based workflow tools។ ម៉ាស៊ីនកាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ក្នុងតម្លៃខ្ទង់ $4,995 ហើយនិងមានវត្តមានលក់នៅលើទីផ្សារក្នុងខែកក្តដា ឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Blackmagic PYXIS 12K មានភ្ជាប់មកជាមួយសែនស័រខ្នាត 36 x 24mm full-frame RGBW sensor ដែលជាសែនស័រប្រើនៅលើម៉ូដែល URSA Cine 12K LF។ កាមេរ៉ាស៊ែរីថ្មីនេះ មានសមត្ថភាពអាចចាប់យករូបភាពបានក្នុងកម្រិត 16 stops of dynamic range ជាមួយមុខងារ low noise និងអាចថតវីដេអូបានក្នុងកម្រិត resolution 12,288 x 8,040px។ ចំពោះកម្រិត Frame rate នៃវីដេអូវិញ គឺអាចធ្វើបានដល់ 12K ល្បឿន 40fps, 8K ល្បឿន 60fps និង 4K ល្បឿន 112fps។

ជាមួយគ្នានេះ PYXIS 12K ក៏មានសមត្ថភាពផលិតវីដេអូបានក្នុងនៅខ្នាត full-frame 3:2 open-gate recording រួមជាមួយនឹងមុខងារ uncropped 6:5 anamorphic ហើយនិង Super 35mm modes។ ជាមួយប្រព័ន្ធសែនស័រ RGBW មានសមត្ថភាពខ្ពស់ក្នុងការជួយសម្រួលដល់កម្រិតទឹកពណ៌បានកាន់តែច្បាស់ដិតត្រឹមត្រូវ និងដំណើរការបានកាន់តែប្រសើរនៅក្នុងស្ថានភាពពន្លឺទាប low-light performance។

 

តួរខ្លួនរបស់ Blackmagic PYXIS 12K ត្រូវបានស្រោបឡើងពីលោហៈធាតុប្រភេទ aerospace aluminum ដែលធ្វើឲ្យកាមេរ៉ាមួយនេះមានទំងន់ស្រាលប្រមាណជា 1.36kg។ បន្ថែមពីនេះ PYXIS 12K ក៏មានភ្ជាប់មកជាមួយ mounting point ខ្នាត 1/4-inch និង 3/8-inch ដែលភ្ជាប់ធ្វើការជាមួយនឹងឧបករណ៍ដូចជា Dron, gimbal និង handheld rig ថែមទៀតផង។

ហើយសម្រាប់ការភ្ជាប់តាមរយះ Lens mount វិញអាចភ្ជាប់ជាមួយនឹងប្រភេទ  L-Mount, PL, និង locking EF ដែលផ្តល់ឲ្យការគាំទ្រជាមួយនូវមុខងារ wide range សម្រាប់ប្រភេទ lenses របស់ Leica L-glass ទៅ ARRI primes។ Blackmagic PYXIS 12K មានភ្ជាប់មកជាមួយអេក្រង់ទំហំ  5” HDR touchscreen monitor ដែលមានតម្លៃខ្ទង់ $995 និងអេក្រង់ URSA Cine EVF រួមនឹងអេក្រង់ទំហំ 4” HDR LCD មានកម្រិតពន្លឺ 1500-nit ក៏មានមកជាមួយផងដែរ។

 

Blackmagic PYXIS 12K មានភ្ជាប់មកជាមួយរន្ធដាក់ម៉េមូរីប្រភេទ CFexpress ចំនួនពីរសម្រាប់ការថតវីដេអូកម្រិត 12-bit Blackmagic RAW recording, រន្ធ USB សម្រាប់ភ្ជាប់ជាមួយថាសរឹងផ្ទុកទិន្នន័យពីក្រៅប្រភេទ SSD។ ជាពិសេស PYXIS 12K មានភ្ជាប់មកជាមួយមុខងារ generate real-time H.264 proxies សម្រាប់បញ្ចូនទិន្នន័យទៅផ្ទុកនៅលើ Blackmagic Clous តាមរយះការរន្ធ Ethernet ទំហំ  10GB ឬតាមរយះទូរស័ព្ទដែលគាំទ្រសេវា 5G។ ជាមួយគ្នានេះ PYXIS 12K មានភ្ជាប់មកជាមួយប្រព័ន្ធ streaming engine ដែលគាំទ្រនូវ RTMP និង SRT សម្រាប់មុខងារ lives Streaming។

កាមេរ៉ា Full-Frame digital cinema camera ស៊េរីថ្មីនេះ មានភ្ជាប់មកប្រព័ន្ធ  12G-SDI (HDR) និង mini XLR ដែលគាំទ្រនូវថាមពលភ្លើងកម្រិត 48V phantom power, រន្ធ 10G Ethernet និងគាំទ្រការប្រើប្រាស់ជាមួយថ្មស៊េរី Sony BP-U batteries ផងដែរ។ Blackmagic PYXIS 12K នឹងមានការនាំចេញទៅកាន់ទីផ្សារជាផ្លូវការណ៍នៅក្នុងខែកក្តដា ឆ្នាំ 2025 ខាងមុខនេះជាមួយលែនតប្រភេទ  L-Mount, PL, និង EF options។ ចំនែកគ្រឿងបរិក្ខាបំពាក់បន្ថែមខាងក្រៅផ្សេងទៀតដូចជា HDR monitor និង EVF នឹងមានលក់ដាច់ដោយឡែក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន