no-alternative title
no-alternative title

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

នៅថ្ងៃនេះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនម៉ូដែល Venture 15 AI A1M មានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Intel® Core™ Ultra 7 Processor 155H ហើយនឹងមានការគាំទ្រដោយបច្ចេកវិទ្យា AI ជាច្រើនដ៏សម្បូរបែប ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះ មានសមត្ថភាពធ្វើការងារបានកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់នូវភាពងាយស្រួលបំផុតនៅការប្រើប្រាស់ ។ កុំព្យូទ័រ Venture series នេះ មានរូបរាងស្តើងស្រស់ស្អាត និងការឌីស្សាញដ៏ប្រណិតទាន់សម័យប្រកបដោយសោភ័ណ្ឌភាពស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ នៅពេលនេះ កុំព្យូទ័រស៊េរីថ្មីម៉ូដែល Venture 15 AI A1M នេះ មានលក់នៅលើទីផ្សារកម្ពុជា ហើយ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការផ្តោតទៅលើភាពធន់ក្នុងការប្រើប្រាស់នោះ កុំព្យូទ័រនេះ សក្តិសមបំផុតសម្រាប់ការងារប្រចាំថ្ងៃ។ បន្ថែមពីនេះទៀតនោះ នៅលើកុំព្យូទ័រនេះ ក៏មានការបំពាក់នូវត្រចៀកបត់ថ្មី ដែលអាចបត់បានដល់ទៅមុំ 180 ដឺក្រេ ហើយអ្នកប្រើប្រាស់ក៏អាចប្រើដៃម្ខាង ដើម្បីបើកដំណើរការទៅលើកុំព្យូទ័រនេះ បានយ៉ាងរលូនថែមទៀតផង។

ជាមួយនិងការបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 7 processor 155H នេះ គឺពិតបានផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ទៅលើមុខងារជាច្រើនប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងភាពងាយស្រួលបំផុត។ បន្ថែមពីនេះ នៅលើកុំព្យូទ័រក៏មានគាំទ្រនូវ Integrated NPU កម្រិតខ្ពស់សម្រាប់ដំណើរការកម្មវិធី AI ជាច្រើនប្រកបដោយស្ថេរភាពបំផុត។  

បន្ថែមពីនេះនៅលើកុំព្យូទ័រ MSI Venture 15 AI A1M នេះ ក៏នឹងមានការផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែឆ្លាតវៃជាងមុនផងដែរ តាមរយៈការប្រើប្រាស់នូវមុខងារ Copilot និង MSI AI Engine សម្រាប់ការងារ multitasking។ សម្រាប់ AI tools កម្រិតខ្ពស់ទាំងអស់នេះ គឺនឹងអាចបំពេញនូវតម្រូវការរបស់អ្នក និងសម្រួលការងារបានយ៉ាងរលូនបំផុត។ 

កុំព្យូទ័រ Venture 15 AI នេះ មានអេក្រង់ទំហំ 15.6-អ៊ីង Full HD IPS-Level ដែលផ្តល់នូវពណ៌ច្បាស់ និងមានល្បឿន 144Hz fast refresh rate ដែលធានាបាននូវភាពរលូនសម្រាប់ដំណើរការឆ្លើយតប និងការបង្កើនល្បឿន Apps បានលឿន និងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។

ក្រុមហ៊ុន MSI ក៏មានបំពាក់នូវកាមេរ៉ាកម្រិតខ្ពស់ និងគុណភាពសំឡេងពិរោះច្បាស់ជាមួយនឹងបច្ចេកវិទ្យា AI ដែលធានាបាននូវការធ្វើ conference ប្រកបដោយទំនុកចិត្តខ្ពស់បំផុត។ វាក៏មានបច្ចេកវិទ្យា AI Noise Cancellation Pro និង Spatial Array Microphone ដែលធានាថា សំឡេងនៃការសន្ទនានឹងច្បាស់ដោយគ្មានការរំខាននោះទេ។

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ Venture 15 AI A1M

•បន្ទះឈីប Intel® Core™ Ultra 7 processor 155H

•ប្រព័ន្ធប្រតិបត្តិការ Windows 11 Home / Windows 11 Pro

•ក្រាហ្វិកកាត Intel® Arc™ Graphics

•អេក្រង់ភ្លឺច្បាស់ទំហំ 15.6" FHD (1920x1080), 144Hz Refresh Rate, IPS-Level panel

•កម្មវិធី MSI AI Engine សម្រាប់បង្កើនទៅលើ performance mode

•ប្រព័ន្ធសំឡេង DTS Audio Processing Ready

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន