no-alternative title
no-alternative title
no-alternative title
no-alternative title

MSI បង្ហាញជាផ្លូវការកុំព្យូទ័រ Next-Gen AI+ Gaming ដែលភ្ជាប់ជាមួយនឹងបន្ទះឈីបចុងក្រោយនៅព្រឹត្តិការណ៍ IFA 2024

MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រលេងហ្គេម កុំព្យូទ័រផលិតមាតិកា និងកុំព្យូទ័រប្រភេទអាជីវកម្ម និងផលិតភាពការងារ នៅពេលនេះ មានមោទកភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រ AI+ gaming និង business productivity laptops ជំនាន់ថ្មីជាច្រើនម៉ូឌែលបំពាក់នូវបន្ទះឈីប Intel® Core™ Ultra processor (Series 2) និង AMD Ryzen™ AI 300 Series នៅក្នុងព្រឹត្តិការណ៍ IFA 2024 នេះ។ កុំព្យូទ័រទាំងនេះក៏មានសមត្ថភាពក្នុងការគណនា AI ជាច្រើនដែលធ្វើអោយកុំព្យូទ័រនេះកាន់តែមានភាពខ្លាំងក្លា និងការដំនើរការការងារ AI ជាច្រើនយ៉ាងសម្បូរបែប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ទើបតែប្រកាសជាផ្លូវការទៅលើឧបករណ៍  Claw 8 AI+ Windows 11 gaming handheld ថ្មីដែលមានបន្ទះឈីប  Intel Core™ Ultra processors (Series 2)និងអេក្រង់ទំហំ  8-inch ដែលផ្តល់នូវភាពរលូន និងបទពិសោធន៍យ៉ាងសម្បូរបែបនៅក្នុងការលេងហ្គេមថែមទៀត។ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រ Venture series laptops ថ្មីដែលមានរូបរាងស្តើង ស្រាល និងខ្លាំងក្លាក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានបន្ទះឈីប Intel Core™ Ultra processors (Series 2) ហើយវាក៏មានអេក្រង់ច្រើនទំហំដូចជា 14, 15.6, 16 និង 17’’ ។

 

លោក Eric Kuo អនុប្រធានរបស់ក្រុមហ៊ុន MSI និងអ្នកគ្រប់គ្រងទូទៅផ្នែកកុំព្យូទ័រយួរដៃ NB Business Unit និយាយថា “ក្រុមហ៊ុនបច្ចេកវិទ្យា MSI មិនត្រឹមតែនាំយកនូវកុំព្យូទ័រ  AI+ PC ដ៏ខ្លាំងក្លានោះទេ ប៉ុន្តែក្រុមហ៊ុនក៏នាំយកនូវកុំព្យូទ័រជាច្រើនម៉ូឌែល និង handheld ជាច្រើនទៀតសម្រាប់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក។ យើងស្វាគមន៍ភ្ញៀវទាំងអស់នៅជុំវិញពិភពលោកមកទស្សនាស្តង់របស់ក្រុមហ៊ុន MSI ដើម្បីផ្តល់នូវបទពិសោធន៍ AI ជំនាន់ថ្មីដ៏អស្ចារ្យ និងផលិតផលលេងហ្គេមដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។”

 

Prestige & Summit: កុំព្យូទ័រ AI+ Business & Productivity Laptops ជំនាន់ថ្មីបំពាក់នូវបន្ទះឈីប  Intel® Core™ Ultra processors (Series 2)

នៅក្នុងព្រឹត្តិការណ៍  IFA 2024 នេះក្រុមហ៊ុន MSI នឹងប្រកាសបង្ហាញជាលើកដំបូងបំផុតនូវកុំព្យូទ័រប្រភេទ  AI+ business និង productivity laptops នោះគឺម៉ូឌែល Prestige និង Summit ដែលមានបន្ទះឈីប Intel Core™ Ultra processors (Series 2) ។ បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ បន្ទះឈីបចុងក្រោយបំផុតនេះគឹមានការបង្កើនដល់ទៅ 3 ដងនៃ TOPs ជាមួយនឹងការបញ្ចូលគ្នានៃ GPU, CPU និង NPU ដែលមានចំនួនសរុបគឺ 120 TOPS ទៅលើសមត្ថភាពនៃ AI ។ 

បន្ថែមពីនេះទៀតនោះ វាក៏មានច្រើនជាង500 AI models ដែលផ្តល់នូវសេវាកម្ម AI ជាច្រើនក្នុងការប្រើប្រាស់។ ជាមួយនឹងការនាំមុខនៃបច្ចេកវិទ្យា AI នេះ បន្ទះឈីប Intel Core™ Ultra processors (Series 2) នេះមានប្រសិទ្ធិភាពខ្ពស់នៅក្នុងការប្រើប្រាស់បានយូរ និងស្រាលស្តើងក្នុងការប្រើប្រាស់បំផុតទៅលើម៉ូឌែល Prestigeនិង Summit ។ 

 

លោក Michelle Johnston Holthaus អនុប្រធានរបស់ក្រុមហ៊ុន Intel និងអ្នកគ្រប់គ្រងទូទៅផ្នែក Client Computing Group និយាយថា “កិច្ចសហការរយៈពេលវែងរបស់ក្រុមហ៊ុន Intel ជាមួយនឹងក្រុមហ៊ុន MSIគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម៉ូឌែល MSI Prestige និង  Summit ។ ជាមួយនឹងបន្ទះឈីប  Intel Core™ Ultra processors ដ៏ខ្លាំងក្លានោះ កុំព្យូទ័រនេះមានភាពខ្លាំងក្លា និងប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការប្រើប្រាស់។ យើងមានមោទកភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រ AI PCs ជំនាន់ថ្មីដែលផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកលេងហ្គេម អ្នកផលិតមាតិកា និងអ្នកជំនាញជាច្រើនទៀត។”

 

កុំព្យូទ័រ Prestige series laptops នេះមាន 3 ទំហំគឺ13, 14 និង 16’’ ។ បន្ថែមជាមួយនឹងបន្ទះឈីបចុងក្រោយបំផុតនេះ កុំព្យូទ័រ  Prestige series នេះមានតួខ្លួនស្រាល ថាមពលថ្មធំ និងប្រើប្រាស់បានយូរថែមទៀត។ បើធៀបជាមួយនឹងម៉ូឌែល Prestige series ជំនាន់មុននេះ គ្រប់ទំហំទាំងអស់នៃកុំព្យូទ័រនេះអាចប្រើប្រាស់បានរយៈពេល 20 ម៉ោងនៅក្នុងការចាក់វីដេអូ និងការងារការិយាល័យ។ បន្ថែមពីនេះ វាក៏មានកាមេរ៉ាទំហំ  5-megapixel webcam ដែលផ្តល់នូវគុណភាពខ្ពស់នៅក្នុងការ live streaming និងការងារប្រជុំអនឡាញជាច្រើនទៀត។

 

ការលេងហ្គេម និងផលិតភាពការងារជាមួយនឹងបន្ទះឈីប AMD Ryzen AI processors: MSI ផ្តល់នូវ platform ផ្សេងទៀតដើម្បីបំពេញតម្រូវការរបស់មនុស្សគ្រប់គ្នា

នៅក្នុងព្រឹត្តិការណ៍ IFA 2024 នេះ ក្រុមហ៊ុន MSI ប្រកាសបង្ហាញនូវកុំព្យូទ័រ laptops ថ្មីជាមួយនឹងបន្ទះឈីប e AMD Ryzen™ AI 300 Series Processors ដែលមានម៉ូឌែលជាច្រើនដូចជា  Stealth A16 AI+, Summit A16 AI+, Prestige A16 AI+ និង  Creator A16 AI+ ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប  AMD Ryzen AI processors ចុងក្រោយបំផុតនេះកុំព្យូទ័រនេះមានការបង្កើនទៅលើ TOPs ដល់ទៅ 2.8x ធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះហើយវាក៏អាចធ្វើការជាច្រើនទៅលើ AI បានយ៉ាងល្អបំផុត។

 

កុំព្យូទ័រ Stealth A16 AI+ និង Creator A16 AI+ ត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកលេងហ្គេម និងអ្នកបង្កើតមាតិកាថ្មី។ ជាមួយនឹងក្រាហ្វិកកាត  NVIDIA® GeForce RTX™ 40 series graphics ចុងក្រោយបំផុតនេះ កុំព្យូទ័រនេះមានរូបរាងស្តើង និងស្រាលជាមួយនឹង magnesium-aluminum Alloy ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចទទួលបាននូវបទពិសោធន៍ថ្មីយ៉ាងរលូន និងគួរអោយកត់សម្គាល់បំផុត។

 

កុំព្យូទ័រ Summit A16 AI+ និង Prestige A16 AI+ នេះមានបន្ទះឈីប AMD Ryzen™ AI 300 Series Processors បំពាក់ជាមួយនឹង MSI exclusive AI-driven software, MSI AI Engine និង  MSI AI Noise Cancellation Pro ។ កុំព្យូទ័រថ្មីនេះមានកម្មវិធី AI software ដែលធ្វើអោយម៉ូឌែល  Summit A16 AI+ និង  Prestige A16 AI+ ល្អបំផុតសម្រាប់ការងារអាជីវកម្មជាច្រើន។

 

Claw 8 AI+: ឧបករណ៍ Windows 11 Gaming Handheld ដំបូងបំផុតរបស់ពិភពលោកជាមួយនឹងបន្ទះឈីប Intel Core™ Ultra processor (Series 2)

ឧបករណ៍លេងហ្គេម gaming handheld Claw របស់ក្រុមហ៊ុន MSI គឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារសម្រាប់ឆ្នាំ 2024 នេះ។ ក្រុមហ៊ុន MSI មានមោទកភាពក្នុងការប្រកាសបង្ហាញនូវឧបករណ៍លេងហ្គេម Windows 11 gaming handheld ដំបូងបំផុតរបស់ពិភពលោកជាមួយនឹងបន្ទះឈីប  Intel® Core™ Ultra processors (Series 2) នោះគឺ Claw 8 AI+ នៅក្នុងព្រឹត្តិការណ៍ IFA ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងពេលនេះ អ្នកលេងហ្គេមជាច្រើនអាចទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងស្តង់របស់ក្រុមហ៊ុន MSI នេះ។

 

បន្ថែមពីការបង្កើនទៅលើប្រសិទ្ធិភាពនៃបន្ទះឈីប Processor ជំនាន់ថ្មីនេះ ក្រុមហ៊ុន MSI បានស្តាប់យ៉ាងសកម្មទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់ និងការ upgrade ទៅលើលក្ខណៈសម្បត្តិនៃផ្នែក hardware ដូចជា Thunderbolt 4-supported USB-C port ជាមួយនឹង LB/RB buttons ការបង្កើនទៅលើទំហំថាមពលថ្ម និងការជំនួស charger នេះជាមួយនឹង wall-mounted charger ដែលស្រាលជាងមុន។ ឧបករណ៍ Claw 8 AI+ នេះមានអេក្រង់ទំហំ  8-inch gaming handheld ។ នៅក្នុងការប្រកាសជាផ្លូវការនោះ ឧបករណ៍នេះក៏ផ្តល់អោយនូវ Xbox Game Pass ឥតគិតថ្លៃរយៈពេលមួយខែដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងហ្គេម AAA ដ៏ពេញនិយមជាច្រើននៅក្នុងពេលនេះ។ 

 

កុំព្យូទ័រស៊េរីថ្មី Venture Series


ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ផ្តល់នុវកុំព្យូទ័រ  business & productivity laptops អស់រយៈពេលជាយូរ ហើយក្រុមហ៊ុន MSI នៅតែបន្តក្នុងការពង្រីកនូវផលិតផលជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុន MSI មានមោទកភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រ Venture series laptops ដែលមានច្រើនទំហំគឺ 14, 15.6, 16 និង 17-inch ។ កុំព្យូទ័រ Venture series នេះមានបន្ទះឈីប  Intel Core™ Ultra processors (Series 2) ហើយវាក៏មានអេក្រង់ទំហំ 16:10 OLED displays ជាមួយនឹង 100% DCI-P3 Color gamut coverage ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត។

 

បន្ថែមពីនេះ កុំព្យូទ័រ Venture series នេះក៏ទ្រទ្រង់ទៅលើការសាកថ្ម 100W USB-C PD charging ដែលផ្តល់នូវផលិតភាពការងារយ៉ាងសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ជាមួយនឹងការប្រើប្រាស់នូវ MSI AI នេះ កុំព្យូទ័រ Venture series នេះអាចប្រើប្រាស់បានគ្រប់ស្ថានភាព។ ជាមួយនឹងការបំពាក់នូវ MSI AI Engine នេះអាចបើកទៅលើ Toggle បានក្នុងការប្រើប្រាស់ទៅលើមុខងារ  AI intelligence ។  គ្រប់ផលិតផលទាំងអស់ដែលដាក់បង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុន MSI នៅក្នុងព្រឹត្តិការណ៍ IFA 2024 នេះ។ យើងស្វាគមន៍អ្នកផ្គត់ផ្គង់ ដៃគូសហការ channel partners អ្នកសារព័ត៌មាន និងអ្នកទស្សនាជាច្រើនក្នុងការមកទស្សនា និងផ្តល់នូវមតិយោបល់កែលម្អ។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន