ក្រុមហ៊ុនអេឡិចត្រូនិក Samsung ថ្ងៃនេះបានប្រកាសអំពីការតាំងបង្ហាញ Evolution Kit របស់ខ្លួនក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិកអន្តរជាតិ (CES) 2013 ដែលប្រារព្ធឡើងពីថ្ងៃទី 8-11 ខែមករា ឆ្នាំ 2013។
Evolution Kit ត្រូវបានតាំងបង្ហាញជាលើកដំបូងនៅពិព័រណ៍ CES 2012 ម្តងរួចមកហើយ ដែល ជាជំហាននៃការច្នៃប្រឌិតមួយជួយឲ្យទូរទស្សន៍ Samsung Smart TV 2012 អភិវឌ្ឍទៅជា ទូរទស្សន៍ Samsung Smart TV 2013 ។ ការបន្ថែមឧបករណ៍ Evolution Kit នៅ ខាងក្រោយ ទូរទស្សន៍ Samsung Smart TV ធ្វើឲ្យអតិថិជនអាចរីករាយ នឹងលក្ខណៈថ្មីៗ ដែលទូរទស្សន៍ Smart TV 2013 មាន។
ជាមួយការកែប្រែថ្មីទៅលើ Hardware ដូចជា CPU, Memory និង GPU ឡើងដល់កម្រិតនៃ ទូរទស្សន៍ Smart TV ចុងក្រោយ អ្នកប្រើអាចរីករាយនឹងល្បឿនដ៏លឿននៃការឆែកអ៊ីនធឺណិត និងមុខងារការងារច្រើន ដោយអាចប្រើកម្មវិធីបានក្នុងខណៈពេលកំពុងទស្សនាទូរទស្សន៍។
បន្ថែមលើនេះ លក្ខណៈពិសេសនៃ Smart Interaction របស់ Samsung ដូចជា Voice Control និង Motion Control ក៏នឹងត្រូវបានកែប្រែថ្មីផងដែរ។នៅពេលឧបករណ៍ Evolution Kit ដោត ភ្ជាប់ទៅទូរទស្សន៍ Smart Hub2012 នឹងប្រែទៅជា 2013 ។ រាល់ឆ្នាំ អតិថិជននឹងអាចរីករាយ ជាមួយសេវាថ្មីៗជានិច្ចពី Smart TV របស់ Samsung។
រូបរាងពិតប្រាកដនៃឧបករណ៍ Evolution Kit គឺត្រូវបានតាំងបង្ហាញមុនគេនៅពិព័រណ៍ CES 2013។ Samsung នឹងបង្ហាញនូវការផ្លាស់ប្តូរដ៏អស្ចារ្យដែលអាចភ្ជាប់នឹងទូរទស្សន៍បាន ហើយ Smart Hub 2013 ស៊េរីថ្មី អាចបង្ហាញផ្ទៃនៃកម្មវិធីបានចំនួនប្រាំផ្ទាំងផ្សេងគ្នានៅលើអេក្រង់តែ មួយដែលអាចឲ្យអតិថិជនរីករាយនឹងកម្មវិធីជាច្រើនរួមទាំងកម្មវិធី Live TV, VODs, កម្មវិធីថ្មីៗ និងអ៊ីនធឺណិត។
Evolution Kit គឺជាដំណោះស្រាយដ៏ល្អសម្រាប់អតិថិជន ពីព្រោះវាផ្តល់នូវបទពិសោធន៍ថ្មីៗ ជានិច្ចពីសេវាថ្មីៗនៃទូរទស្សន៍ Samsung Smart TV ជាមួយទូរទស្សន៍ Smart TV2012 របស់ ខ្លួនទោះបីជាលក្ខណៈHardware ឬ Software នៅតែបន្តអភិវឌ្ឍនាពេលអនាគត ក៏ដោយ។
លោក Sunny Lee ប្រធានប្រតិបត្តិផ្នែកទីផ្សារ និងផ្នែកលក់អេក្រង់រូបភាពនៃក្រុមហ៊ុនអេឡិច ត្រូនិក Samsung បានឲ្យដឹងថា "Evolution Kit បានបើកទំព័រសករាជថ្មីនៃទូរទស្សន៍ Smart TV និងបំពេញបន្ថែមនូវលក្ខណៈដ៏ពិតប្រាកដនៃទូរទស្សន៍ Smart TV ជាមួយការច្នៃប្រឌិត របស់ខ្លួន ដែលស័ក្តិសមទៅនឹង និន្នាការនៃការផ្លាស់ប្តូរលើវិស័យ ព័ត៌មានវិទ្យា IT ។
អតិថិជនទាំងអស់អាចរីករាយជាមួយលក្ខណៈពិសេសៗ និងសេវាថ្មីៗ ជារៀងរាល់ឆ្នាំ ដោយ មិនចាំបាច់ទិញទូរទស្សន៍ថ្មី។ អតិថិជន Samsung Smart TV នឹងរីករាយក្នុងការទស្សនាទូរ ទស្សន៍គ្មានដែនកំណត់ជាមួយ Evolution Kit។
សម្រាប់ព័ត៌មានលម្អិត វីដេអូ និងរូបភាពផលិតផល មាននៅលើវេបសាយរបស់ Samsung គឺ៖ www.samsungces.comឬវេបសាយទូរស័ព្ទៈm.samsungces.com។
សន្និសីទកាសែតរបស់ក្រុមក្រុមហ៊ុន Samsung និងពិព័រណ៍ Samsung Tomorrow TV CES 2013 នឹងផ្សាយបន្តផ្ទាល់នៅលើប្លុក Samsung Tomorrow ៖ global.samsungtomorrow.comនិង វេបសាយរបស់ Samsung ផងដែរ។ បន្ទាប់ពីបញ្ចាំងការផ្សាយបន្តផ្ទាល់ វីដេអូ នឹងដាក់ចូល ទៅក្នុង http://youtube.com/SamsungTomorrow។