no-alternative title

ទូរស័ព្ទ Motorola RAZR 2019 ត្រូវបានគេទម្លាយផ្នែកខាងមុខ ផ្នែកខាងក្រោយ បន្ទាប់ពីការស្នើសុំប៉ាតង់!

កាលពីសប្តាហ៍មុននេះ របាយការណ៍ចេញពី Wall Street Journal បានរាយការណ៍ថា ស្មាតហ្វូន Motorola ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lenovo គឺបានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីប្រភេទ Motorola RAZR V3 ដែលអាចបត់បានហើយ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការរចនារូបរាងថ្មីដែលងាយស្រួលក្នុងការបត់ ហើយវាមានតម្លៃថ្លៃថែមទៀតផង។ កាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូន Motorola RAZR 2019 នៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ប៉ុន្តែវាប្រហែលជាមិនយូរនោះទេ។ នៅថ្ងៃនេះ អ្នកតាមដាននៅ 91mobiles បានប្រទះឃើញនូវបញ្ជីប៉ាតង់មួយនៃស្មាតហ្វូនរបស់ Motorola នៅក្នុងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ ចាប់តាំងពីស្មាតហ្វូននេះ មានការរចនារូបរាងបត់នោះ ត្រូវគេជឿជាក់ថាស្មាតហ្វូននេះគឺជា Motorola RAZR 2019 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរូបភាពខាងក្រោមនេះ មានការប៉ាន់ស្មានថានេះ គឺជាស្មាតហ្វូន  Motorola RAZR 2019 ដែលមានអេក្រង់ខ្ពស់ជាងមុន ហើយផ្នែកខាងក្រោមនៃអេក្រង់គឺមានកម្រាស់ក្រាស់ផងដែរ។ នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះគឺមាន Notch ដែលមានភ្ជាប់ជាមួយនឹងរន្ធស្រូបសំឡេង។ សម្រាប់ការរចនាផ្នែកខាងក្រោយនៃស្មាតហ្វូនMotorola RAZR 2019 នេះ គឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែស្មាតហ្វូននេះ អាចកាច់បត់ជាពីរបានជាមួយនឹងគន្លឹះមួយនៅកណ្តាល។ សម្រាប់ផ្នែកពាក់កណ្តាលរបស់ស្មាតហ្វូននេះគឺមានអេក្រង់ទី 2 ដូចគ្នាទៅនឹងស្មាតហ្វូន Motorola RAZR V3 ។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះអាចធ្វើការឆែកទៅលើសារ Notifications សម្រាប់ការខល និងការផ្ញើសារដោយមិនចាំបាច់បើកទៅលើស្មាតហ្វូននេះដើម្បីចូលទៅកាន់ Main Display នោះ។ វាហាក់ដូចជាមានកាមេរ៉ាមួយស្ថិតនៅពីលើអេក្រង់ទី 2 ខណៈពេលដែលវាមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោម។ 

រូបភាពខាងក្រោមនេះ គឺមានការបង្ហាញអំពីជ្រុងរបស់ស្មាតហ្វូន Motorola RAZR 2019 ដែលអាចបត់បាននេះ។ យោងតាមព័ត៌មានចុងក្រោយបំផុត ដែលបានបែកធ្លាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បាទទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Motorola RAZR 2019 នឹងប្រើប្រាស់នូវដំណោះស្រាយនៃអេក្រង់ដែលអាចបត់បានពីស្មាតហ្វូន Galaxy F របស់ក្រុមហ៊ុន Samsung។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ របាយការណ៍មួយបានទម្លាយថា ក្រុមហ៊ុននេះនឹងធ្វើការផលិតនូវស្មាតហ្វូន RAZR 2019 ច្រើនជាង 200,000 គ្រឿង ហើយស្មាតហ្វូននេះ នឹងដាក់លក់ផ្តាច់មុខនៅក្នុងសហរដ្ឋអាមេរិកតាមរយៈ Verizon Wireless តែមួយប៉ុណ្ណោះជាមួយនឹងតម្លៃដល់ទៅ $1,500៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន