no-alternative title

Galaxy ស៊េរី A51 និង A71 ដ៏ទំនើបអស្ចារ្យជំនាន់ថ្មីរបស់ សាមសុង បានសម្ពោធជាផ្លូវការហើយ នៅទីក្រុង ចាហ្គាតា-ប្រទេសឥណ្ឌូណេស៊ី!

ក្នុងដើមឆ្នាំ 2020 នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានផ្តល់ជូននូវអ្វីដែលថ្មី ទំនើប និងកាន់តែធំអស្ចារ្យដល់អតិថិជនរបស់ខ្លួនទូទាំងពិភពលោកមែន! ឆ្លងតាមការដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី 14 ខែមករា ឆ្នាំ 2020 ដែលបានធ្វើឡើងនៅទីក្រុង ចាហ្គាតាប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា  <<Galaxy A 2020 AWESOME LIVE>>  ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនចំនួន 2 ម៉ូឌែលទៀតដែលស្ថិតក្នុងត្រកូល A ស៊េរី! ម៉ូឌែលទាំង 2 ស៊េរីដែលកំពុងតែពញ្ញាក់ និងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺស៊េរី Galaxy A51 និង Galaxy A71! ក្រោយពីការសម្ពោធ និងដាក់ឱ្យអ្នកចូលរួមកាន់ប៉ះផ្ទាល់រួចមក Galaxy A51 និង Galaxy A71 ទាំងពីរនេះគឺពិតជាមានរូបរាងស្រស់ស្អាតខ្លាំង និងទាក់ទាញជាទីបំផុតជាពិសេសបានបំពាក់នូវ លក្ខណៈពិសេសៗជាច្រើនទៀតដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A កន្លងមក! 

សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍ដាក់សម្ពោធដ៏អស្ចារ្យ និងរំជើបរំជួលជាទីបំផុតនេះ តារាតំណាងផលិតផល សាមសុង អន្តរជាតិចំនួន ៤ រូប របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកូរ៉េក៏បានបង្ហាញខ្លួន និងផ្តល់ជូននូវភាពរំភើបសប្បាយរីករាយក្នុងការដាក់សម្ពោធនោះផងដែរ។ ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏ទំនើបអស្ចារ្យស៊េរី Galaxy A51 និង Galaxy A71  នេះគឺនឹងធ្វើការដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាពេលខាងមុខឆាប់ៗនេះ។ដូច្នេះសូមអតិថិជនទាំងអស់កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិតទាំងអស់គ្នាថាតើវាពិតជាមានអស្ចារ្យ និងឡូយប៉ុណ្ណា! ខ្ញុំថាឡូយគឺឡូយហើយ…! ឃើញហើយ…បើមិនលង់បាក់ចិត្តទេហ៊ានភ្នាល់ក៏បានដែរ!

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយនឹងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះសម្រាប់ប្រទេសកម្ពុជាយើងក៏មានប្រតិភូជាច្រើនរូបចូលរួមក្នុងកម្មវិធីនោះផងដែរដោយក្នុងនោះរួមមានដូចជា៖ គណៈគ្រប់គ្រងផលិតផលផ្នែកទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជា ក្រុមរាំតំណាងផលិតផលសាមសុង OMG និងជាពិសេសតារាតំណាងផលិតផលក្រុមហ៊ុន សាមសុង កម្ពុជាដ៏ស្រស់ស្អាតគឺកញ្ញា មាន សូនីតា ផងដែរ ។ ដោយឡែកខាងក្រោមនេះគឺជាទំហំ និងលក្ខណៈពិសេសៗត្រួសៗនៃស្មាតហ្វូនស៊េរី Galaxy A51 និង Galaxy A71  ជំនាន់ចុងក្រោយប្រចាំឆ្នាំ២០២០នេះ៖

* Samsung Galaxy A71

- អេក្រង់៖ 6.7” FHD+ Super AMOLED, Infinity-O Display

- កាមេរ៉ាក្រោយ៖ 4 គ្រាប់ (64 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP)

- កាមេរ៉ាមុខ៖ 32 MP

- រ៉េម៖ 6GB / 8GB

- មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

- រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

- ថាមពលថ្ម៖ 4,500 mAh (25W Fast charging) / C-Type

- បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

* Samsung Galaxy A51

- អេក្រង់៖ 6.5” FHD+ Super AMOLED, Infinity-O Display

- កាមេរ៉ាក្រោយ៖ 4 គ្រាប់ (48 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP Depth)

- កាមេរ៉ាមុខ៖ 32 MP

- រ៉េម៖ 6GB / 8GB

- មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

- រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

- ថាមពលថ្ម៖ 4,000 mAh (15W Fast charging) 

- បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

សូមជម្រាបដល់អតិថិជនដែលកំពុងតែចង់បាន ចង់ជាវ ចង់ប៉ះ ចង់ឃើញផ្ទាល់ទាំងអស់ថា  នេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ…យើងនៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននៅពេលខាងមុខដ៏ឆាប់នេះជាមួយនឹងតម្លៃជាក់ស្តែងនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាផងដែរ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដោយផ្ទាល់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 !

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន