no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី OnePlus 8 បានបង្ហាញខ្លួននៅលើបញ្ជីរបស់ GEEKBENCH

ស្មាតហ្វូនស៊េរីថ្មី OnePlus 8 ត្រូវបានគេនិយាយថា គឺមានការបែកធ្លាយរូបភាព Renders ជាច្រើនអស់រយៈពេលជាយូរមកហើយ ស្របពេលដែលរូបភាព CAD render ដំបូងបំផុតរបស់ស្មាតហ្វូនស៊េរីថ្មីនេះក៏មាការបង្ហាញខ្លួននៅលើវេបសាយជាច្រើនផងដែរ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះបច្ចុប្បន្ននេះគឺមានរក្សានូវស្តុកសម្រាប់ស្មាតហ្វូន OnePlus 7T Pro ។ ពេលនេះ ស្មាតហ្វូន  OnePlus 8 Pro ក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ដែលមានការបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

ដូចគ្នាទៅនឹងស្មាតហ្វូនជាច្រើនទៀតដែរមុនពេលដែលស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននោះ ស្មាតហ្វូន OnePlus 8 Pro នេះក៏ទទួលបាននូវបញ្ជីនៅលើ n Geekbench ហើយវាប្រហែលជាត្រូវបានតេស្តដោយក្រុមហ៊ុនបច្ចេកវិទ្យានេះ។ តាមការបញ្ជាក់នៅក្នុងបញ្ជីនេះ ស្មាតហ្វូន Pro ជំនាន់ថ្មីនេះរបស់ក្រុមហ៊ុន Oppo គឺមានលេខម៉ូឌែល GALILEI IN2023 ហើយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 865 ដែលមានល្បឿន 1.8GHz ។ ស្មាតហ្វូននេះត្រូវបានធ្វើតេស្តរួចហើយដែលបញ្ជាក់ថាវាទំនងជាប្រើប្រាស់នូវរ៉េមទំហំ 8GB តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើនិយាយអំពីពិន្ទុរបស់ស្មាតហ្វូននេះ ស្មាតហ្វូន OnePlus 8 Pro នេះគឺមានពិន្ទុ  single-core ចំនួន 4296 ពិន្ទុ និងការតេស្ត multi-core ដែលមានពិន្ទុ  12531 ។ វាពិតជាភ្ញាក់ផ្អើលមែនទែនបើធៀបជាមួយនឹងស្មាតហ្វូន OnePlus 7T series ចេញពីបន្ទះឈីប Qualcomm Snapdragon 855 Plus នោះ។ យ៉ាងណាមិញ ព័ត៌មានទាំងនេះគឺយើងបានដឹងរួចហើយបន្ទាប់ពីស្មាតហ្វូននេះមានការបែកធ្លាយតាំងពីប៉ុន្មានខែមុនមកម្ល៉េះ ហើយស្មាតហ្វូននេះនឹងមានរន្ធប្រហោង Punch-Hole នៅលើអេក្រង់ថែមទៀត។

រហូតមកដល់ឆ្នាំ 2018 នេះ ក្រុមហ៊ុន OnePlus ក៏ត្រៀមបង្ហាញនូវស្មាតហ្វូនចំនួន 2 ម៉ូឌែលក្នុងមួយឆ្នាំ ហើយវាក៏មានការផ្លាស់ប្តូរនៅក្នុងឆ្នាំ 2019 នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះបន្ថែមនូវម៉ូឌែល Pro នោះ។ ចំនួនរបស់ស្មាតហ្វូននេះក៏មានការកើនឡើងជាមួយនឹងវត្តមានរបស់ស្មាតហ្វូន McLaren Editions ថែមទៀត។ នៅក្នុងឆ្នាំ 2020 នេះ យើងអាចនឹងមើលឃើញនូវស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុននេះ ដែលគ្រោងនឹងបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន  ‘Lite’ បន្ថែមទៀតរបស់ស្មាតហ្វូន OnePlus 8 នេះនៅក្នុងការបែកធ្លាយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន