no-alternative title
no-alternative title

OPPO A31 អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ ព្រោះលក្ខណៈពិសេសរបស់ស្មាតហ្វូននេះ គឺត្រូវបានចុះបញ្ជីប៊្លូធូស SIG រូចហើយ

A31 គឺជាទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាលថ្មីរបស់ OPPO ដែលនឹងត្រូវបង្ហាញវត្តមាននៅលើទីផ្សារ។ ស្មាតហ្វួនមួយនេះ ត្រូវបានគេប្រទះឃើញបថជាមួយនឹងលេខម៉ូដែល CPH2015 នៅឯមូលដ្ឋានទិន្នន័យរបស់អាជ្ញាធរ ដូចជា FCC នៅសហរដ្ឋអាមេរិក និង IMDA របស់សិង្ហបុរី។ អង្គភាពវិញ្ញាបនប័ត្រឥណ្ឌូនេស៊ី ក៏បានអនុម័តវាជាឈ្មោះ Oppo Reno S. ឈ្មោះ OPPO A31 ត្រូវបានបង្ហាញតាមរយៈវិញ្ញាបនប័ត្រ IMDA របស់ខ្លួន។ ថ្ងៃនេះ ស្មាតហ្វូន CPH2015 បានបង្ហាញខ្លួននៅលើប៊្លូធូស SIG ជាមួយនឹងព័ត៌មានសំខាន់ៗមួយចំនួន។ លក្ខណៈពិសេសរបស់ OPPO A31 ដែលបានលេចធ្លាយនៅលើប៊្លូធូស SIG បញ្ជាក់ថា វាត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.517 អ៊ីង ដែលអាចផលិតបាននូវកម្រិត Full HD + ។ ប្រព័ន្ធដំណើរការ MediaTek octa-core ដែលដំណើរការនៅ 2.0GHz ផ្តល់ថាមពលដល់ស្មាតហ្វូនកាន់តែល្អ។ ទូរស័ព្ទនេះមានថាមពលថ្ម 4,230mA ។ នៅពេលនិយាយដល់ការភ្ជាប់ វាផ្ទុកការគាំទ្រប៊្លូធូសជំនាន់ 5.0 និងវ៉ាយហ្វាយ។ ទូរស័ព្ទនេះដំណើរការលើ ColorOS 6.1.2 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើវិញ្ញាបនប័ត្រ FCC គឺបានបង្ហាញថា ស្មាតហ្វូននេះ មានថ្មប្រើដោយប្រើឆ្នាំងសាក 5V/2A។ លក្ខណះពិសេសនៃទូរស័ព្ទ ដែលបានបង្ហាញខ្លួននៅក្នុងឯកសាររបស់ FCC បានបង្ហាញថា គឺដំឡើងកាមេរ៉ាបីគ្រាប់ និងផតស្គែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយរបស់វា។ គួរបញ្ជាក់ផងដែរថា រូបភាពរបស់អង្គភាពមុនផលិតកម្ម OPPO A31 បានបង្ហាញថា វាមានអេក្រង់ដំណក់ទឹក waterdrop notch screen, 3.5mm audio jack, រន្ធ USB និងឧបករណ៍បំពងសម្លេងខាងក្រៅ។ ផ្នែកខាងឆ្វេង នៃទូរស័ព្ទ ត្រូវបានបំពាក់ជាមួយប៊ូតុងបញ្ជាកម្រិតសំឡេង ហើយប៊ូតុងថាមពល អាចត្រូវបានរកឃើញ នៅផ្នែកខាងស្តាំរបស់វា។

ទោះជាយ៉ាងណា មិនមានប្រភពណាមួយ បញ្ជាក់ពីកាលបរិច្ឆេទ នៃការដាក់លក់ស្មាតហ្វូននេះទេ។ នេះអាចជាទូរស័ព្ទស៊េរី A ស៊េរីដំបូងគេ ដែលបង្ហាញខ្លួនដំបូងបំផុត នៅឆ្នាំនេះ។ នៅក្នុងព័ត៍មានដែលពាក់ព័ន្ធ, OPPO ឥណ្ឌា ទើបតែបានចាប់ផ្តើមធ្វើការបង្ហាញចេញ  ស្មាតហ្វូន OPPO F15 នៅក្នុងប្រទេសឥណ្ឌា ដែលនេះគឺជាម៉ូឌែលថ្មីរបស់ទូរស័ព្ទ OPPO A91 ដែលបានចេញលក់ជាផ្លូវការ នៅប្រទេសចិន កាលពីខែធ្នូឆ្នាំ 2019 កន្លងទៅ។ ស្មាតហ្វូននេះបង្ហាញរូបភាពចេញបានក្នុងកម្រិត Full HD + និងត្រូវបានបង្កប់ជាមួយម៉ាស៊ីនស្កេនស្នាមម្រាមដៃ។ ស្មាតហ្វូននេះ ដំណើរការលើបន្ទះឈីប Helio P70  មានរ៉េមទំហំ ទំហំ 8GB រួមនិងអង្គផ្ទុកទិន្នន័យទំហំ 128GB ហើយវាត្រូវបានបំពាក់ដោយរន្ធដោតកាត microSD សម្រាប់ផ្ទុកបានច្រើននិងមានថាមពលថ្ម 4,025mAh ដែលជាការគាំទ្រដល់បច្ចេកវិទ្យាសាក 20W VOOC 3.0 Flash Charge technology។ ស្មាតហ្វូននេះ មានតម្លៃ 285ដុល្លារ គ្រោងនឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី 24 ខែមករាតទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន