no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Z Flip Thom Browne Edition ត្រូវបានគេដឹងថា នឹងមានតម្លៃ $2480

នៅក្នុងព្រឹត្តិការណ៍ Samsung Unpacked នៅថ្ងៃអង្គារ៍នេះ ស្មាតហ្វូនស៊េរីថ្មី Galaxy Flip Z Thom Browne Edition បានប្រកាសបង្ហាញខ្លួនជាផ្លូវការដែលជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ ហើយវា ក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Fashion Week នៅថ្ងៃបន្ទាប់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy Flip Z Thom Browne Edition នេះមិនត្រឹមតែមានការរាប់បញ្ចូលនូវ Pebble Gray version របស់ស្មាតហ្វូននេះ ដែលមានភ្ជាប់ជាមួយនឹងឆ្នូត Thom Browne  និងម៉ាកយីហោនេះ ប៉ុន្តែវាក៏មាននាឡិកា Galaxy Watch Active2 និងកាសស្តាប់ Galaxy Buds+ ដែលមានពណ៌ដូចគ្នាថែមទៀត។ សម្រាប់នាឡិកា Watch Active2 នេះ មានពីរជំរើសនោះគឺ Thom Browne straps  ខ្សែស្បែកពណ៌ប្រផេះ និងខ្សែស្បែកពណ៌ខ្មៅ។ អ្នកក៏នឹងទទួលបាននូវមុខនាឡិកាជាច្រើនទៀតផងដែរ។

ក្រុមហ៊ុន  Samsung ក៏មានដាក់បញ្ចូលនូវ  Thom Browne theme ផ្ទាល់ខ្លួន ដែលរួមមានដូចជា  wallpapers, sounds, icons និងជាច្រើនទៀត។ វាក៏មានកម្មវិធី Thom Browne app ផ្តាច់មុខនៅលើស្មាតហ្វូននេះថែមទៀតផង។ នៅក្នុងសេចក្តីប្រកាសនេះ គឺមានការចេញផ្សាយដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះ លោក Thom Browne ដែលជាស្ថាបនិកម៉ាកយីហោស្មាតហ្វូននេះនិយាយថា នៅក្នុងការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក្នុងការបង្កើតនូវស្មាតហ្វូន Galaxy Z Flip Thom Browne Edition គឺផ្តល់នូវឱកាសដែលមិនគួរអោយជឿក្នុងការស្រម៉ៃឡើងវិញអំពីរបៀបដែលអ្នកប្រើប្រាស់បញ្ចេញនូវឥរិយាបទរបស់ពួកគេតាមរយៈស្មាតហ្វូននេះ។

តើស្មាតហ្វូនម៉ូឌែលពិសេសនេះមានតម្លៃប៉ុន្មាននោះទេ? រូបភាពមួយដែលមានការចែករំលែកចេញពី Max Weinbach របស់ XDA Developers បានបង្ហាញថា ស្មាតហ្វូន Galaxy Flip Z Thom Browne នេះនឹងមានតម្លៃដល់ទៅ $2480!!! ទោះជាយ៉ាងណាក៏ដោយនោះ វាក៏មានការចុះតម្លៃ  $440 ផងដែរដែលតម្លៃនេះគឺនៅត្រឹមតែ $2040 ប៉ុណ្ណោះ។ ស្មាតហ្វូន Galaxy Flip Z Thom Browne Edition នេះអាចធ្វើការPre-order បាននៅថ្ងៃទី 14 ខែកុម្ភៈនេះនៅលើគេហទំព័រ  Samsung.com, Thombrowne.com, NET-A-PORTER និង MR PORTER ។វានឹងមានការប្រកាសបង្ហាញជាផ្លូវការនៅក្នុងខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន