no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយសម្បករបស់ Huawei P40 Pro Porsche Design លើអ៊ីនធឺណិត នៅមុនការបង្ហាញជាផ្លូវការនៅថ្ងៃទី 26 ខែមីនា

កាលពីម្សិលមិញនេះ ប្លុកបច្ចេកវិទ្យារបស់ប្រទេសចិនដែលមានឈ្មោះថា Digital Life ទើបតែបញ្ចេញនូវរូបភាពជាច្រើននៃសម្បកការពាររបស់ស្មាតហ្វូន Huawei P40 Pro ដែលរូបភាពគឺមានការខុសប្លែកពីសម្បកទូរស័ព្ទធម្មតា ព្រោះថា វាមានភ្ជាប់ជាមួយនឹងឡូហ្គោ Porsche។ សម្រាប់សម្បកទូរស័ព្ទនេះ គឺមានខ្សែឆ្នូតស្បែកដែលស្រដៀងគ្នាទៅនឹងការឌីស្សាញរបស់ស្មាតហ្វូន Mate 30 Pro RS Porsche នេះ។ ដូចអ្វីដែលយើងបានដឹងហើយនោះ ចំណុចល្អបំផុតរបស់ស្មាតហ្វូន Huawei P40 Pro គឺដោយសារតែកាមេរ៉ារបស់ស្មាតហ្វូននេះ។ មានការបញ្ជាក់ផងដែរនៅក្នុងព័ត៌មានចុងក្រោយបំផុតដែលមានការបង្ហាញនូវម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន កាមេរ៉ារបស់ស្មាតហ្វូន  P40 Pro នេះ នឹងមានការអាប់ដេតជាមួយនឹងកាមេរ៉ា 5 គ្រាប់ Leica ដ៏ស្រស់ស្អាតថែមទៀតផង។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 52MP ដែលមានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា Quad Quad Bayer technology ថែមទៀត។ សម្រាប់សេនស័រនេះគឺមានទំហំ 1/1.3 inches ហើយវាមានការថតវីដេអូកាន់តែល្អប្រសើរថែមទៀតនៅពេលយប់។ ស្មាតហ្វូន P40 Pro នេះត្រូវគេរំពឹងថានឹងភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះ prism periscope lens ជាមួយនឹងបច្ចេកវិទ្យា 10x optical zoom ថែមទៀត។

បន្ថែមពីនេះទៀតនោះ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ឆាប់ៗនេះនឹងផ្ញើនូវស្មាតហ្វូន P40 Pro សម្រាប់ការធ្វើតេស្តរបស់ DxOMark ផងដែរ។ ស្មាតហ្វូន  P series នេះគឺធ្លាប់ជាស្តេចកាមេរ៉ាថែមទៀតផងនៅលើវេបសាយនេះ។ ស្មាតហ្វូន P40 Pro នេះ នឹងមានភ្ជាប់ជាមួយនឹងអេក្រង់ដែលមានគែមកោងនៅលើជ្រុងទាំង 4 របស់វាជាមួយនឹងrefresh rate 90Hz។ ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប Huawei Kirin 990 5G SOC;  ជាមួយនឹងការទ្រទ្រង់នូវ SA និង NSA dual-mode 5G ថែមទៀត។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូន Huawei flagship  នេះនឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 40W wired flash charging, wireless flash charging និង reverse wireless charging។ស្មាតហ្វូន P40 នេះ នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា  Wi-Fi 6+ technology។ ស្មាតហ្វូន Huawei P40 series នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែមីនាខាងមុខនេះ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 ROG Flow Z13  2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ROG Flow Z13 2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន
MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

ដោយ ប៉េងលីន
Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

ដោយ ប៉េងលីន
មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

ដោយ ប៉េងលីន
ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ដោយ ប៉េងលីន