no-alternative title

បែកធ្លាយប្រអប់របស់ Huawei P40 Series បញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 40W Super-fast charger

នាពេលកន្លងទៅថ្មីៗនេះ មានការបែកធ្លាយជាច្រើន និងការប៉ាន់ស្មានជាច្រើនពាក់ព័ន្ធទៅនឹងស្មាតហ្វូន Huawei P40 Series។ នៅក្នុងការបង្ហាញជាផ្លូវការនៅថ្ងៃទី 26 ខែមីនានេះ ក៏មានព័ត៌មានជាច្រើន ដែលនិយាយអំពីស្មាតហ្វូននេះនៅលើអនឡាញផងដែរ។ ព័ត៌មានបែកធ្លាយចុងក្រោយបំផុតនេះ គឺមានការបង្ហាញអំពីប្រអប់លក់រាយរបស់ស្មាតហ្វូន  Huawei P40 series រួមជាមួយប្រអប់កាដូមួយផងដែរ។ បើមើលទៅលើរូបភាពនៃការបែកធ្លាយនេះ គឺមានការបង្ហាញអំពីស្មាតហ្វូន  Huawei P40 Series នេះជាមួយនឹងប្រអប់កាដូមួយផងដែរ។

សរុបមក សម្រាប់ពណ៌របស់ប្រអប់លក់រាយរបស់ស្មាតហ្វូននេះ គឺមានពណ៌ស ហើយវាក៏មានម៉ាកយីហោ Leica នៅលើប្រអប់លក់រាយរបស់ស្មាតហ្វូននេះផងដែរ។ ការបែកធ្លាយនាពេលថ្មីនេះ មិនមានការបង្ហាញអំពីប្រអប់លក់រាយរបស់ស្មាតហ្វូននេះនៅឡើយទេ មានការបង្ហាញត្រឹមតែមាតិការបស់ស្មាតហ្វូននេះតែប៉ុណ្ណោះ។ ខណៈពេលដែលស្មាតហ្វូននេះ គឺនៅផ្នែកខាងឆ្វេងនៃប្រអប់របស់ស្មាតហ្វូននេះ ផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានការបង្ហាញនូវ Huawei car charger ផងដែរ។ សម្រាប់ផ្នែកខាងស្តាំនេះ យើងមាន Superfast charger របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ យើងអាចមើលឃើញនូវរូបភាពជាច្រើនរបស់ឆ្នាំងសាក Huawei Super fast charger គឺមានកម្រិតដល់ទៅ 40W(10A/4V) ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Huawei P40 series នេះ គឺមានកាមេរ៉ាដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ ហើយវាជាអ្វីដែលយើងរំពឹងទុកផងដែរ។ វាមិនមានការបញ្ជាក់ជាផ្លូវការនោះទេអំពីកាមេរ៉ារបស់ស្មាតហ្វូន Huawei P40 Series នេះ វាមានការបែកធ្លាយជាច្រើន និងការប៉ាន់ស្មានជាច្រើនទៀតដែលមានការបង្ហាញអំពីតម្រុយមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ស្មាតហ្វូន Huawei P40 នោះ វានឹងមានកាមេរ៉ា  50MP+16MP+8MP Leica Ultra Vision sensors ។ ស្មាតហ្វូន មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  30x digital zoom និង Huawei XD Fusion Engine។

សម្រាប់ស្មាតហ្វូន  Huawei P40 Pro នេះ នឹងមានកាមេរ៉ា 4 គ្រាប់ប្រភេទ Leica Ultra Vision នឹងមានទំហំ 50MP main camera + 40MP auxiliary camera +12MP camera + 3D ToF sensor ។ សម្រាប់កាមេរ៉ា telephoto នេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 50x ultra-sensitive zoom ផងដែរ។ សម្រាប់ស្មាតហ្វូន Huawei P40 Pro+ (Premium Edition) នេះ ស្មាតហ្វូននេះនឹងមានការទ្រទ្រង់នូវកាមេរ៉ា ៥ គ្រាប់។ ស្មាតហ្វូននេះគឺមានកាមេរ៉ា  52MP (IMX700, 1 / 1.28-inch RYYB) + 40MP (IMX650 1 / 1.5-inch, RGGB) + 8MP telephoto lens + 20MP periscope lens និង ToF ថែមទៀត។ សម្រាប់មុខងារនៃកាមេរ៉ារបស់ស្មាតហ្វូននេះគឺមានមុខងារ 10x lossless zoom, color temperature sensor និងភ្លើង LED Flash ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន