Honor V30 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលបានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ 2019 កន្លងទៅ។ ថ្មីៗនេះ ដើម្បីជាការ ឆ្លើយតបជាមួយនឹងអ្នកប្រើប្រាស់ ក្រុមការងារ DxOMark Audio ក៏បានជ្រើសរើសមកធ្វើតេស្តសមត្ថភាពសម្លេង។ ស្មាតហ្វូននេះ គឺមានពិន្ទុតែ 59 ប៉ុណ្ណោះ ហើយវាមានពិន្ទុ 1 ពិន្ទុច្រើនជាងស្មាតហ្វូន Realme X2 Pro។
ស្មាតហ្វូននេះ គឺជាប់ចំណាត់ថ្នាក់ទី 15។ ស្មាតហ្វូននេះ គឺមានប្រព័ន្ធសំឡេងតែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូន Honor V30 Pro នេះ ដំនើរការបានយ៉ាងល្អ។ តាមការបញ្ជាក់ពី DxOMark បានអោយដឹងថា សំឡេងរបស់ស្មាតហ្វូននេះ គឺចេញមកពីមួយផ្នែកនៃស្មាតហ្វូននេះតែប៉ុណ្ណោះ ហើយកម្រិតសំឡេងរបស់វា គឺលឺច្បាស់ល្អ ប៉ុន្តែមានកម្រិត Bass នៅមិនទាន់ល្អនោះទេ។ សម្រាប់ការឡើងចុះសំឡេង គឺល្អដោយមិនមានសំឡេងរំខានខ្លាំងនោះទេ។
រីឯការថតវីដេអូវិញនោះ ស្មាតហ្វូននេះ គឺមានការថតបានល្អដោយសារតែប្រព័ន្ធ SNR (signal-to-noise ratio) ដ៏អស្ចារ្យរបស់វា។ ចំនែកការថត Background rendering របស់វា គឺពិតជាអស្ចារ្យ ជាមួយនឹងការថ្លឹងសំឡេងបានយ៉ាងល្អ និងគុណភាពខ្ពស់ក្នុងការថតរូបភាពថែមទៀត។ សរុបមក Honor V30 Pro គឺជាស្មាតហ្វូនដែលល្អក្នុងការថតវីដេអូ៕