no-alternative title
no-alternative title
no-alternative title
no-alternative title

យោងតាម Geekbench បានបង្ហាញថា Galaxy Tab S5 ដែលជាថេប្លេតកំពូលរបស់ Samsung គឺនឹងមានលក្ខណៈសម្បត្តិខ្លាំងក្លា

នៅពេលនេះ មើលទៅស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 មិនមែនជាផលិតផលលំដាប់កំពូលនៅឡើយទេ ខណៈពេលដែលក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូននេះ នៅខែសីហាខាងមុខនេះដោយសារតែមានថេប្លេតលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ទើបតែបង្ហាញខ្លួននៅលើ Geekbench ហើយលក្ខណៈសម្បត្តិរបស់វា គឺខ្លាំងក្លាជាងនៅលើថេប្លេត Galaxy Tab S5e ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខុសប្លែកពីថេប្លេត Galaxy Tab S5e ដែលប្រើប្រាស់នូវបន្ទះឈីបថ្នាក់កណ្តាលគឺ Snapdragon 670 នោះ សម្រាប់ម៉ូដែលនេះ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 855 CPU ។ នៅក្នុងបញ្ជីរបស់ Geekbench បញ្ជាក់ថា ថេប្លេតនេះនឹងភ្ជាប់ជាមួយនឹងរ៉េមទំហំ 6GB ដូចគ្នាទៅនឹងម៉ូដែល Galaxy Tab S5e។ មកទល់នឹងពេលនេះ Geekbench នៅមិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតនៃអេក្រង់របស់ថេប្លេតនេះនៅឡើយទេនោះ ព័ត៌មាននេះ នៅក្នុងភាពជាអាថ៌កំបាំងនៅឡើយ។ 

ថេប្លេត Galaxy Tab S5 នេះ អាចនឹងមានអេក្រង់ទំហំ 10.5-inch Super AMOLED display និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB-128GB ។ ក្រុមហ៊ុន Samsung ប្រហែលជាប្រើប្រាស់នូវថាមពលថ្មទំហំ 7,000 mAh នៅលើថេប្លេតនេះ។ មានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Galaxy Note 10 នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែយើងនៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងប្រើប្រាស់ឱកាសនេះ នៅក្នុងការបង្ហាញថេប្លរតនេះដែរឬយ់ាណាទេ។ យើងអាចនឹងដឹងអំពីព័ត៌មានរបស់ថេប្លេតនេះ នៅដើមខែកញ្ញានេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

ដោយ ប៉េងលីន
 ROG Flow Z13  2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ROG Flow Z13 2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន
Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

ដោយ ប៉េងលីន
មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

ដោយ ប៉េងលីន
ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ដោយ ប៉េងលីន